• Monday, 23 December 2024

CFL MEANCHEY Limited | BUSINESS JOURNEY

CFL MEANCHEY Limited | BUSINESS JOURNEY

តើអ្នកដឹងទេថាពេលអ្នកធ្វើការបញ្ចាំ ម្ចាស់បំណុលមិនអាចលក់ទ្រព្យបញ្ចាំដោយឯកតោភាគីបានទេ ក្នុងករណីអ្នកខកខានសងប្រាក់ ពោលគឺត្រូវប្ដឹងឡើងតុលាការទើបអាចលក់បាន ប៉ុន្តែបើជាការបញ្ចាំផ្ដាច់(ប្រាតិភោគដោយអនុប្បទាន) វិញ ម្ចាស់បំណុលមានសិទ្ធិអាចលក់បានដោយមិនចាំបាច់ប្តឹងឡើងតុលាការ។ ក្នុងអត្ថបទនេះបងប្អូននឹងបានស្គាល់ ក្រុមហ៊ុន ស៊ីអេហ្វអេល មានជ័យ ដែលផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដល់អតិថិជនកំពុងមានតម្រូវការសាច់ប្រាក់បន្ទាន់សម្រាប់ប្រើប្រាស់ក្នុងគ្រួសារឬអាជីវកម្ម ដែលមានទីតាំងស្ថិតនៅផ្សារថ្នល់ទទឹង ផ្លូវជាតិលេខ៤ ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

 

 

ស្ថាបនិក

Founder’s name: SOR SARORN

 

ចក្ខុវិស័យនៃអាជីវកម្ម

ដោយមើលឃើញអំពីអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ជាសេវាមួយដែលមានតំរូវខ្ពស់ នាពេល បច្ចុបន្ន និងពេលអនាគត ដែលអាចអោយក្រុមហ៊ុនទទួលបានស្ថេរភាពនិងពង្រីកអាជីវកម្ម ទូទាំងប្រទេស ។

 

បេសកកម្មអាជីវកម្ម

អាជីវកម្មដែលដំណើរការបានរយៈពេល៤ឆ្នាំមកនេះពោលគឺចាប់ផ្តើមនៅឆ្នាំ២០២០ ស៊ីអេហ្វអេល មានជ័យ បាននិងកំពុងផ្តល់សេវាបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន អោយបាននៅគៀកនឹងអតិថិជន ដើម្បីផ្តល់ជូនសេវាកម្ម រហ័សទាន់ចិត្ត នឹងមានទំនុកចិត្ត ។

 

មូលហេតុនៃការបង្កើតអាជីវកម្ម

មូលហេតុ២សម្រាប់ការបង្កើតអាជីវកម្ម ៖

១.ដើម្បីស្វែងរកប្រាក់ចំណេញ សម្រាប់ទ្រង់ និងពង្រីកអាជីកម្ម

២.ផ្តល់ឪកាសការងារដល់និស្សិតក្រីក្រអោយមានលទ្ធភាពរៀនបន្ត

 

អំពីសេវាកម្ម

១.សេវាបញ្ចាំប្លង់ដី

២.សេវាប្រាតិភោគដោយអនុប្បទាន (បញ្ចាំចលនវត្ថុ ម៉ូតូ ឡាន និងឯកសារ)

 

ផែនការអនាគតរបស់អាជីវកម្ម

សម្រាប់៥ឆ្នាំទៀតស៊ីអេហ្វអេល មានជ័យ ត្រូវក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលផ្តល់ជូនសេវាកម្មឥណទាន ដែលនៅជិតប្រជាជន និងជាដៃគូហិរញ្ញវត្ថុរបស់គាត់ ។

 

ទំនាក់ទំនង

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “CFL MEANCHEY Limited” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram