ហាងសាច់គោមានជ័យ MEANCHEY BEEF | BUSINESS JOURNEY
ទីផ្សារឧស្សាហកម្មសាច់នៅកម្ពុជា មានលក់ភាគច្រើនតែផលិតផលនាំចូលពីបរទេស មិនទាន់មានហាង ឬអាជីវកម្មណាដែល បង្កើតផលិតផលដោយខ្មែរខ្លួនឯងពិតប្រាកដ ផលិតផលសាច់ខ្មែរ (សាច់គោ) ភាគច្រើនគ្មានប្រភពច្បាស់លាស់។ នៅក្នុងឆ្នាំ ២០២៤ ដោយមើលឃើញពីតម្រូវការច្រើន និងទំនុកចិត្តរបស់អតិថិជន ស្ថាបនិក លោក Ros Monin ក៏បានបង្កើត ហាងសាច់គោមានជ័យ MEANCHEY BEEF ឡើងមក ដែលមានទីតាំងនៅ អគារលេខ២៧២ មហាវិថីព្រះមុនីវង្ស កែងផ្លូវ១៤៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកែងកង រាជធានីភ្នំពេញ។
![]()
ក្រុមស្ថាបនិក
Founder’s name: Ros Monin
Co-Founder’s name: Ros Monin
ចក្ខុវិស័យនៃអាជីវកម្ម
លោក Ros Monin បានបង្កើតទីផ្សារសាច់គោជូនដល់សមាជិក សមាជិការ សហគមន៍កសិករដែលប្រកបរបរដោយការធ្វើកសិកម្មដូចជាការចិញ្ចឹមគោ ជ្រូក និងចៀមជាដើម។ គាត់ចង់ឲមានផលិតផលខ្លួនឯងក្នុងស្រុកដែលមានប្រភពពិតប្រាកដ ធានាដល់សុខភាព ផាសុខភាព សុវត្ថិភាព ទំនុកចិត្ត ទាំងអ្នកលក់ និងអ្នកប្រើប្រាស់។ លោកក៏ចង់ឲមានការផលិត លក់ និងប្រើប្រាស់ផលិតផលក្នុងស្រុកជាជាងការនាំចូលពីប្រទេសក្រៅផងដែរ។
បេសកកម្មអាជីវកម្ម
លោក Ros Monin បានបង្កើតអាជីវកម្មឡើងគឺផលិត កែឆ្នៃ លក់បោះដុំ និងរាយ ផលិតផលដែលមានដូចជាសាច់គោ សាច់ជ្រូក សាច់ចៀម ជ្រូកកណ្តុលខ្មែរ និងផលិតផលសម្រេចជាច្រើនទៀតដែលផ្គត់ផ្គង់ សម្រាប់អ្នកប្រើប្រាស់ទូទៅយកទៅប្រើប្រាស់សម្រាប់ជីវិតប្រចាំថ្ងៃ។
ទំនាក់ទំនង
- លេខទូរស័ព្ទ: 012234518
- អ៊ីម៉ែល: [email protected]
- Facebook: ហាងសាច់គោមានជ័យ
