• Saturday, 20 December 2025

VELLITA HOTEL | BUSINESS JOURNEY

VELLITA HOTEL | BUSINESS JOURNEY

វិស័យទេសចរណ៍គឺជាវិស័យមួយដែលត្រូវបានចាត់ទុកថាជាវិស័យដែលមានសក្តានុពលល្អបំផុត ដែលជួយទ្រទ្រង់ទៅដល់សេដ្ឋកិច្ចជាតិ សង្គម វប្បធម៌និងបរិស្ថាន។ ក្នុងនោះវិស័យទេសចរណ៍មានសម្បទាសំខាន់ៗចំនួន៣គឺ ការដឹកជញ្ជូន ការហូបចុក និងការស្នាក់នៅដែលចំណុចទាំងបីនេះមិនអាចខ្វះចំណុចណាមួយបានឡើយ។ យ៉ាងណាមិញ ការស្នាក់នៅបានដើរតួនាទីយ៉ាងសំខាន់ទៅលើការស្វាគមន៍នូវទេសចរដែលបានមកកំសាន្តដើម្បីអោយពួកគេបានសិក្សាស្វែងយល់និងទទួលបានបទពិសោធន៍អំពីប្រពៃណី ទំនៀមទំលាប់ ប្រវត្តិសាស្ត្រ អាហារ ភេស្ជជៈ និងបដិសណ្ឋារកិច្ចនៅក្នុងតំបន់។ ក្នុងថ្ងៃនេះPAPA CAMBODIA News សូមនាំអ្នកទាំងអស់គ្នាអោយមកស្គាល់នូវក្រុមហ៊ុនមួយកន្លែងដែលបម្រើអោយការស្នាក់នៅដល់ភ្ញៀវទេសចរស្ថិតនៅក្នុងខេត្តសៀមរាបឈ្មោះថា Hotel Vellita Siem Reap:

Hotel Vellita Siem Reap គឺជាសណ្ឋាគារស្ថិតក្នុងខេត្តសៀមរាបដែលបានបម្រើការដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិចាប់តាំងឆ្នាំ២០២១មកម៉្លេះ។ ការរចនាសណ្ឋាគារនេះបានផ្សារភ្ជាប់ជាមួយនឹងធម្មជាតិនិងរួមបញ្ចូលទាំងការបំពាក់គ្រឿងបរិក្ខារប្រណិតៗដើម្បីធានាបាននូវបទពិសោធន៍ស្នាក់នៅដ៏ល្អមួយទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

 

ដំណោះស្រាយរបស់អាជីវកម្ម

សណ្ឋាគារមួយនេះបានបង្កើតឡើងក្នុងគោលបំណងដើម្បីជួយជំរុញទៅដល់វិស័យទេសចរណ៍និងលើកកម្ពស់សេដ្ឋកិច្ច លើសពីនេះទៅទៀតសណ្ឋាគារនេះក៏បានផ្តល់នូវឳកាសការងារភ្ជាប់ជាមួយនឹងចំណេះដឹង វិជ្ជាជីវ: ផ្នែកផ្តល់សេវាកម្មនិងបដិសណ្ឋារកិច្ចដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដើម្បីអោយពួកគាត់អាចស្វែកប្រាក់ចំណូលបន្ថែមក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

 

 

អំពីសេវាកម្ម

Hotel Vellita Siem Reap បានផ្តល់នូវទីតាំងស្នាក់នៅដ៏ល្អ ភោជនីយដ្ឋានដែលមានម្ហូបច្រើនសម្បូរបែប អាងហែលទឹក និងកន្លែងហាត់ប្រាណជាមួយនឹងឧបករណ៍ជាច្រើនប្រភេទដែលអាចបំពេញតម្រូវការអោយគ្រប់ភ្ញៀវទេសចរទាំងអស់ជាមួយនឹងសេវាកម្មប្រកបដោយផាសុកភាព។

 

ចក្ខុវិស័យនៃអាជីវកម្ម

ដោយមើលកំណើនសកលភាវរូបនីយកម្មនៃវិស័យសណ្ឋាគារនិងការស្នាក់នៅនិងចង់រួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាអោយកាន់តែមានភាពរីកចម្រើនតាមរយៈការផ្តល់ជូននូវបទពិសោធន៍ សេវាកម្មនៃការស្នាក់នៅប្រកបដោយផាសុកភាពនិងគុណភាពដល់ភ្ញៀវទេសចរទាំងក្នុងស្រុកនិងក្រៅស្រុក។

 

មូលហេតុនៃការបង្កើតអាជីវកម្ម

ដោយខេត្តសៀមរាបជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលខ្លាំងមួយផ្នែកវប្បធម៌និងប្រវត្តិសាស្ត្ររួមជាមួយសម្បត្តិបេតិកភណ្ឌពិភពលោកនៃមនុស្សជាតិ។ ហេតុដូចនេះ ការបង្កើតសណ្ឋាគារនេះគឺដើម្បីផ្គត់ផ្គង់ទៅដល់ការស្នាក់នៅជូនដល់ភ្ញៀវជាតិនិងអន្តរជាតិ។

 

ផែនការអនាគតរបស់អាជីវកម្ម

ទន្ទឹមនឹងការផ្តល់ជូនយ៉ាងច្រើនសម្បូរបែបនាពេលបច្ចុប្បន្ននេះ Hotel Vellita Siem Reap ក៏នឹងព្យាយាមពង្រីកសេវាកម្មរបស់ខ្លួនដែលប្រកបដោយគុណភាពអោយកាន់តែសម្បូរបែបជាងនេះទៅទៀត។

 

ទំនាក់ទំនង

លេខទូរស័ព្ទ: 099 234 523

អ៊ីម៉ែល: [email protected]

Facebook: Hotel Vellita Siem Reap

Website: www.hotelvellita.com

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “VELLITA HOTEL” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram