• Monday, 23 December 2024

VC Optics | BUSINESS JOURNEY

VC Optics | BUSINESS JOURNEY

ភ្នែកយើងងាយនឹងរងគ្រោះហើយក៏អាចចុះខ្សោយដោយសារបញ្ហាជាច្រើនដែលយើងមិនចាប់អារម្មណ៍។ យើងមានភ្នែកតែមួយគូប៉ុណ្ណោះក្នុងមួយជីវិត ហេតុនេះពិតជាមានសារៈសំខាន់ណាស់ដែលយើងមិនត្រូវលេងសើច ធ្វេសប្រហែសចំពោះសុខភាពភ្នែក ពិសេសពេលមានបញ្ហាណាមួយកើតឡើងនោះទេ។ ដូច្នេះក្រុមការងារសូមណែនាំបងប្អូនមកស្គាល់នូវ  ហាងវ៉ែនតា វីស៊ី អុបទិក ដែលបច្ចុប្បន្នមានសាខាចំនួនពីរគឺ ទី១ ស្ថិតនៅ ផ្ទះលេខ ៣៥៦c មហាវិថីព្រះមុនីវង្ស កែងផ្លូវ ៣០២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង និងទី២ ស្ថិតនៅ អាគារ D&E (YUETAI) រុក្ខវិថីសម្តេចប៉ាន (ផ្លូវ២១៤) កែងវិថីប៉ាស្ទ័រ (ផ្លូវ៥១) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

 

 

ស្ថាបនិក

Founder's name: TUTH RAINA

 

ចក្ខុវិស័យនៃអាជីវកម្ម

អាជីវកម្មដែលបានបង្កើតតាំងពីឆ្នាំ២០១៣មកនេះ មាននូវចក្ខុវិស័យចង់ ក្លាយខ្លួនទៅជាដៃគូរដ៏គួរឱ្យទុកចិត្តនៃមនុស្សគ្រប់រូបក្នុងជម្រើសនៃការប្រើប្រាស់វ៉ែនតាសម្រាប់សុខភាពភ្នែករបស់ពួកគេ ។

 

បេសកកម្មអាជីវកម្ម

តាមរយៈការឈរជើងបានយ៉ាងយូរឆ្នាំ VC Optics បាននឹងកំពុងបំពេញនូវបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មផ្នែកអុកទិកមួយស្របតាមស្តង់ដារអន្តរជាតិជាមួយនឹងដំណោះស្រាយលើបញ្ហាភ្នែកក្នុងការមើលជិត ឬឆ្ងាយដោយប្រើឧបករណ៍ស្តង់ដារប្រកបដោយសុចរិតភាពវិជ្ជាជីវៈ។

 

អំពីផលិតផលនិងសេវាកម្ម

VC Optics មានផលិតផលនិងសេវាកម្មដូចជា ៖ 

វ៉ែនតាម៉ាក Ray-Ban, Oakley, Cartier, Mont Blanc, Swarovski, Coach, Emporio Armani, Armani Exchange, Lacoste, Boss, Dior និង Gucci, កញ្ចក់វ៉ែនតាម៉ាក Essilor និង Zeiss, កែវពាក់ក្នុងភ្នែក(contact lens) ម៉ាក Acuvue និង Bausch&Lomb និងសេវាកម្មពិនិត្យភ្នែក ។

 

ទំនាក់ទំនង

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “VC Optics” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram