Tech Zone | BUSINESS JOURNEY
បច្ចេកវិទ្យាបានរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះដោយឡែកឯអាជីវកម្មដែលផ្គត់ផ្គង់ទៅលើឧបករណ៍និងសម្ភារៈអេឡិចត្រូនិចនាតាមបណ្តាប្រទេសផ្សេងៗក៏មានការកើនឡើងគួរអោយកត់សម្គាល់ដែរ។ បើយើងងាកមកមើលក្នុងប្រទេសកម្ពុជាវិញក៏ឃើញមាននូវវត្តមានរបស់ហាងដែលផ្គត់ផ្គង់លើសម្ភារៈនិងគ្រឿងប្រើប្រាស់អេឡិចត្រូនិចនៅតាមតំបន់នានាក្នុងប្រទេស ប៉ុន្តែសម្រាប់ហាងធំៗគឺនៅពុំទាន់មានច្រើននៅឡើយទេក្នុងប្រទេសកម្ពុជា។ ហេតុដូចនេះហើយទើបក្រុមការងាររបស់ PAPA Cambodia News ចង់ណែនាំទៅដល់អ្នកដែលចូលចិត្តលើវិស័យអេឡិចត្រូនិចនេះអោយស្គាល់នូវហាងអាជីវកម្មមួយឈ្មោះថា Tech Zone។ Tech Zone មានទីតាំងនៅលើផ្លូវម៉ៅសេងទុង ផ្ទះលេខ៤១ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
![]()
ក្រុមស្ថាបនិក
លោក Chou Chenda
អំពីអាជីវកម្ម
Tech Zone គឺជាក្រុមហ៊ុនផ្គត់ផ្គង់លើសម្ភារ:អេឡិចត្រូនិចសម្រាប់ប្រើប្រាស់ក្នុងផ្ទះនិងតាមខ្លួនដើម្បីជួយសម្រួលទៅដល់ការរស់នៅប្រចាំថ្ងៃអោយកាន់មានភាពងាយស្រួលជាមួយនឹងឧបករណ៍ប្រើប្រាស់ដែលមានភាពឆ្លាតវៃនិងទាន់សម័យដោយប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបដើម្បីធានាបាននូវគុណភាពនិងចំនេញពេលវេលាដល់អ្នកប្រើប្រាស់។
ចក្ខុវិស័យនៃអាជីវកម្ម
Tech Zone ផ្តោតសំខាន់ទៅលើឧបករណ៍និងសម្ភារៈប្រើប្រាស់ប្រកបដោយភាពឆ្លាតវៃ គុណភាពនិងតម្លៃសមរម្យដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជាអោយមានភាពងាយស្រួលនិងផាសុកភាព។
បេសកកម្មអាជីវកម្ម
Tech Zone នឹងព្យាយាមផ្តល់ជូននូវសម្ភារៈដែលមានគុណភាពខ្ពស់និងសេវាកម្មដ៏ល្អជូនទៅដល់អតិថិជនជាមួយនឹងបទពិសោធន៍ក្នុងការប្រើប្រាស់គ្រឿងអេឡិចត្រូនិចប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយក្រុមហ៊ុនបានប្តេជ្ញានិងព្យាយាមរកនូវអ្វីដែលថ្មីៗពីបច្ចេកវិទ្យាដើម្បីចែករំលែកបន្តទៅអ្នកប្រើប្រាស់អោយទាន់សម័យកាល។
អំពីផលិតផល
Tech Zone មានផ្គត់ផ្គង់នូវផលិតផលអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះនិងប្រើប្រាស់ផ្ទាល់ខ្លួនជាច្រើនសម្រាប់បំពេញនូវតម្រូវការរបស់អតិថិជនគ្រប់ប្រភេទទាំងអស់។
ទំនាក់ទំនង
លេខទូរស័ព្ទៈ 087 778 393
អ៊ីម៉ែលៈ [email protected]
Facebook: Tech Zone
