Start Up Community | BUSINESS JOURNEY
ការអភិវឌ្ឍន៍សង្គមជាតិមួយអាចរីកលូតលាស់ទៅបានអាស្រ័យទៅនឹងកត្តាជាច្រើន ក្នុងនោះកត្តាធនធានមនុស្សក៏បានដើរតួនាទីដ៏សំខាន់ទៅដល់ការរីកលូតលាស់របស់សង្គមជាតិមួយផងដែរ។ ហើយវិស័យអប់រំមានភារកិច្ចយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលនូវធនធានដើម្បីជួយទៅដល់ការអភិវឌ្ឍន៏ដល់សង្គមជាតិ។ សម្រាប់សិស្សានុសិស្សមួយចំនួនប្រាកដជាបានស្គាល់នូវសាលាបង្រៀនបំប៉នបន្ថែមទៅដល់សិស្សានុសិស្សដើម្បីក្លាយជាសសរទ្រង់របស់ប្រទេសជាតិ។ ក្រុមការងារ PAPA Cambodia News នឹងណែនាំនូវសាលាបង្រៀនបំប៉ន់បន្ថែមដែលតែងតែទទួលបាននូវលទ្ធផលល្អៗជាច្រើនលើការប្រលងនានារបស់សិស្សានុសិស្សរបស់សាលាមានឈ្មោះថា Start Up Community។
![]()
ស្ថាបនិក
លោក Kim Dara
អំពីអាជីវកម្ម
Start Up Community គឺជាសាលាបង្វឹកបំប៉នបន្ថែមមុខវិជ្ជា គណិត រូប គីមី ជីវៈ ចាប់ពីថ្នាក់ទី ៥ ដល់ទី ១២ដល់សិស្សានុសិស្សពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យ។ Start Up Community បានបង្កើតនៅឆ្នាំ ២០១៦ និងមានទីតាំងនៅ ផ្ទះលេខ៦២និង៦៤ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សិស្សានុសិស្សដែលបានសិក្សានៅសាលា Start Up Community តែងតែទទួលបានលទ្ធផលល្អៗតាមរយៈការប្រលងនានា ជារៀងរាល់ឆ្នាំ។
ចក្ខុវិស័យនៃអាជីវកម្ម
សាលា Start Up Community នឹងបន្តអភិវឌ្ឍអោយកាន់តែល្អជាងនេះទៀតដើម្បីក្លាយទៅជាសាលាបង្វឹកឈានមុខគេក្នុងប្រទេស ក្នុងការកែប្រែធនធានមនុស្សឲ្យមានគុណភាពខ្ពស់ តាមរយៈវិស័យអប់រំ ស្របតាមពាក្យស្លោករបស់សាលា "គ្មានទេសិស្សរៀនមិនចេះ"។
បេសកកម្មអាជីវកម្ម
សាលា Start Up Community នឹងបន្តនូវសកម្មភាពបង្វឹកសិស្សដោយផ្ទាល់ និងតាមអនឡាញ ចាប់ពីថ្នាក់ទី 5 ដល់ទី 12 លើមុខវិជ្ជា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ឲ្យសិស្សបញ្ចេញឱ្យអស់សក្តានុពល និងជឿជាក់លើខ្លួនឯងពិតជារៀនចេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្សដើម្បីជាប្រយោជន៍សម្រាប់ការរីកលូតលាស់សេដ្ឋកិច្ចរបស់ប្រទេសជាតិនាពេលអនាគត។
អំពីផលិតផល
Start Up Community មានទទួលចុះឈ្មោះបង្វឹកលើមុខវិជ្ជា គណិត រូប គីមី ជីវៈ ចាប់ពីថ្នាក់ទី ៥ ដល់ទី ១២ដល់សិស្សានុសិស្សពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យ។
ទំនាក់ទំនង
លេខទូរស័ព្ទ: 086 272 572
Facebook: Start Up Community
