សុបិន្ដល្អ | BUSINESS JOURNEY
បន្ទាប់ពីបំពេញការងារអស់ពេលពេញមួយថ្ងៃរួចហើយមកមនុស្សគ្រប់រូបតែងប្រាថ្នាចង់ចំណាយពេលវេលាផ្ទាល់ខ្លួនជាមួយនឹងក្រុមគ្រួសារក៏ដូចជាការសម្រាកសម្រាប់បំពេញការងារនៅក្នុងថ្ងៃបន្ទាប់។ ការរៀបចំកន្លែងសម្រាកឲ្យមានរបៀបរៀបរយនិងមានផាសុកភាពដើម្បីធានាបាននូវសុខុមាលភាពដំណេកសម្រាប់ជនានុជនគ្រប់រូប។ ការរៀបចំកន្លែងនោះទៀតសោត ទាមទារឲ្យយើងចេះស្វែងរកនូវគ្រឿងបរិក្ខារសម្រាប់កន្លែងសម្រាកមួយដែលអាចផ្តល់នូវការសម្រាកដ៏ល្អមួយ។ ទន្ទឹមគ្នានេះដែរក្រុមការងារ PAPA News សូមធ្វើការណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ជាមួយនឹងអាជីវកម្មលក់ពូកមួយដែលមានឈ្មោះថា សុបិន្តល្អ លក់ពូកសុខភាព។
![]()
ក្រុមស្ថាបនិក
លោក តោ ថាំរ៉ុង
លោក ជឹង គីមចេង
អំពីអាជីវកម្ម
សុបិន្តល្អ លក់ពូកសុខភាពគឺជាអាជីវកម្មដែលមានពូកសុខភាព កម្រាលពូក ខ្នើយសុខភាព ខ្នើយអោបទៅឲ្យអតិថិជនគ្រប់រូបដែលកំពុងស្វែងនូវពូកសុខភាពសម្រាប់ប្រើប្រាស់ក្នុងការសម្រាក។ សុបិន្តល្អ លក់ពូកសុខភាពមានទីតាំងនៅផ្ទះលេខA03 A04, មហាវិថីសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបានចាប់ផ្តើមអាជីវកម្មក្នុងថ្ងៃទី 14 ខែកុម្ភះ ឆ្នាំ 2017។
ចក្ខុវិស័យនៃអាជីវកម្ម
តាមរយៈការមើលឃើញពីសារៈសំខាន់នៃការសម្រាកនិងចង់ឲ្យប្រជាជនកម្ពុជាមានសុខភាពល្អ តាមរយៈការគេងពោរពេញដោយក្ដីសុខក្រុមហ៊ុន សុបិន្តល្អលក់ពូកសុខភាព ដែលមានគុណភាពខ្ពស់ ជាមួយនឹងទំនួលខុសត្រូវ ហើយអតិថិជនគ្រប់រូបមានលទ្ធភាពទិញបាន។ លើសពីនេះទៀត សុបិន្តល្អនឹងព្យាយាមផ្តោតទៅលើការសហការជាមួយដៃគូក្រៅស្រុក នាំចូលនិងចែកចាយបន្ថែមទៅកាន់ដៃគូសហការក្នុងស្រុក។
អំពីផលិតផល
សុបិន្តល្អ លក់ពូកសុខភាពមានផ្តល់ជូននូវពូកសុខភាពនិងសម្ភារៈបន្ទប់គេងសម្រាប់អតិថិជនគ្រប់រូបដែលកំពុងស្វែករកនូវសម្ភារៈសម្រាប់រៀបចំបន្ទប់គេងរបស់ខ្លួន។
ទំនាក់ទំនង
លេខទូរស័ព្ទៈ 069 963 770
អ៊ីម៉ែលៈ [email protected]
Facebook: សុបិន្តល្អ លក់ពូកសុខភាព
