Sala Tech Digital Solutions (Cambodia) Co Ltd | BUSINESS JOURNEY
ក្នុងយុគសម័យឌីជីថល ការអប់រំក៏ត្រូវមានការវិវត្តន៍បែបឌីជីថលដើម្បីផលិតនូវធនធានស្របតាមឧស្សាហកម្មបច្ចុប្បន្ន ដោយត្រូវមានការប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាឌីជីថលក្នុងការរៀននិងការបង្រៀនក៏ដូចជាការគ្រប់គ្រងផងដែរ។ ក្នុងអត្ថបទនេះបងប្អូននឹងបានស្គាល់នូវអាជីវកម្មមួយស្ថិតក្នុងវិស័យអប់រំនិងបច្ចេកវិទ្យាមានឈ្មោះថា “Sala Tech Digital Solutions (Cambodia) Co Ltd” ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៥, ផ្លូវលេខ៥៥០ ភូមិ៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ Sala គឺជាអាជីវកម្មថ្មីមួយដែលមានទីផ្សារ២ផ្នែក មួយផ្នែកផ្ដោតទៅលើការជួយតម្រង់ទិសសិស្សានុសិស្សក្នុងការជ្រើសរើសមុខជំនាញ អាជីពនិងសាកលវិទ្យាល័យឲ្យបានត្រឹមត្រូវសម្រាប់ការបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សារបស់ពួកគេ។ មួយផ្នែកទៀតគឺការបង្កើតប្រព័ន្ធគ្រប់គ្រងសាលារៀនសម្រាប់ស្ថាប័នអប់រំនានាដើម្បីផ្ដល់ភាពងាយស្រួលដល់ពួកគេក្នុងការគ្រប់គ្រងទិន្នន័យរបស់សិស្សក៏ដូចជាជួយសម្រួលដល់ផ្នែករដ្ឋបាល។
ស្ថាបនិក
Founder’s name: លោកសុខ លាភ
Co-Founder’s name: លោក ជុន ថាវរៈ
ចក្ខុវិស័យនៃអាជីវកម្ម
ចក្ខុវិស័យរបស់ Sala គឺការជួយតម្រង់ទិសសិស្សានុសិស្សតាមរយៈការផ្ដល់ជាកម្មវិធីទូរស័ព្ទមួយដែលសិស្សានុសិស្សអាចស្វែងរកព័ត៌មានពាក់ព័ន្ធនឹងការសិក្សា និងឳកាសផ្សេងៗដើម្បីសម្រេចក្ដីស្រមៃរបស់ពួកគេ។
បេសកកម្មអាជីវកម្ម
បេសកកម្មរបស់ Sala គឺការប្រើប្រាស់បច្ចេកវិទ្យាដើម្បីក្លាយទៅជាកម្មវិធីទូរស័ព្ធដ៏ធំមួយសម្រាប់យុវជនដែលអាចជួយឲ្យពួកគេទទួលបានការអប់រំដែលមានគុណភាពល្អនិងជួយពង្រឹងសមត្ថភាពរបស់ពួកគេ អាចទទួលបានជោគជ័យនៅក្នុងវិស័យការងារនាពេលអនាគត។
អំពីសេវាកម្ម
Sala មានសេវាកម្មពីរផ្នែក:
ផ្នែកទីមួយគឺ Sala មាន APP និង Website ឈ្មោះ Sala ដែលនៅក្នុងនោះមានព័ត៌មានពាក់ព័ន្ធនឹងមុខជំនាញនិងសាកលវិទ្យាល័យដែលគោលបំណងរបស់យើងគឺចង់ជួយតម្រង់ទិសសិស្សវិទ្យល័យដែលមិនទាន់ដឹងថាតើពេលរៀនចប់រិទ្យាល័យទៅគួររៀនបន្តមុខជំនាញអ្វី គួររៀននៅសកលវិទ្យាល័យណាល្អ ដូច្នេះពួកគេអាចចូលទៅមើលព័ត៌មាននៅក្នុង App and website របស់ sala បាន ហើយយើងក៏មាន consultant ដែលជួយប្រឹក្សាយោបល់ជាមួយកូនសិស្សពាក់ព័ន្ធបញ្ហាទាំងនេះដែរ។ លើសពីនេះទៅទៀត នៅក្នុង App and website របស់ sala ថែមទាំងមានព័ត៌មានពាក់ព័ន្ធនឹងអាហារូបករណ៍ ការស្វែងរកយុវជនស្ម័គ្រចិត្ត និងឳកាសការងារថែមទៀតផង។
+ នៅក្នុង App and website របស់ sala ក៏មាន Personality Test ដែលអាចឲ្យពួកគេ Test មើលពី personality របស់ពួកគេផងដែរ ដើម្បីឲ្យពួកគេស្គាល់ពីខ្លួនឯងកាន់តែច្បាស់ និងអាចដឹងថាតើខ្លួនសាកសមនឹងរៀនមុខជំនាញអ្វី សាកសមនឹងចាប់អាជីពអ្វី។
+ Sala ក៏មានការផ្ដល់កម្ចីទៅឲ្យសិស្សដែលមានជីវភាពខ្ចះខាតសម្រាប់បង់ថ្លៃសិក្សា ឬទិញសម្ភារៈសិក្សាដូចជា Laptop ជាដើម។ ប៉ុន្តែកម្ចីនេះគឺយើងផ្ដល់តែសម្រាប់សិស្សដែលចូលរៀនក្នុងសាលាដៃគូរបស់យើងតែប៉ុណ្ណោះ។
ផ្នែកទីពីរ Sala ក៏មានលក់ School Management System និង Learning Management System
+ School Management System (SMS): ជាប្រព័ន្ធគ្រប់គ្រងសាលារៀនដែលខាងសាលាអាចទិញយកទៅប្រើដើម្បីគ្រប់គ្រង និងរក្សាទុកព័ត៌មាន ដូចជាកាលវិភាគរៀន, ពិន្ទុសិស្ស, អវត្តមានសិស្សជាដើម ចំណែកកូនសិស្សក៏អាចពិនិត្យមើលព័ត៌មានរបស់ខ្លួនបានដែរ។
+ Learning Management System (LMS): វាជាប្រភេទ e-learning system ដែលខាងសាលាអាចដាក់ជា Course study, assignment, exam ឲ្យកូនសិស្សធ្វើនៅក្នុងនេះបាន។
ទំនាក់ទំនង
លេខទូរស័ព្ទ: 098433831/012433831
អ៊ីម៉ែល: [email protected]
Facebook: sala.co
Website: https://www.sala.co/en