RIJI SUSHI & RAMEN | BUSINESS JOURNEY
តាមរយៈគេហទំព័រនិងហ្វេកប៊ុកផេក Papa Cambodia News បងប្អូនបានស្គាល់នូវប្រភេទអាជីវកម្មជាច្រើនមានស្ទើរតែគ្រប់វិស័យ ហើយនៅក្នុងពេលថ្មីៗនេះផងដែរយើងក៏បានចុះផ្សាយអំពី សណ្ឋាគារស្កាយផាលេសប៊ូទិក ដែលមានស្ថាបនិកពីររូបគឺលោកសោម រ៉ាវង្ស និងកញ្ញាម៉ី ចិន្ថា។ ថ្ងៃនេះក្រុមការងារសូមណែនាំបងប្អូនឲ្យស្គាល់នូវអាជីវកម្មមួយផ្សេងទៀតរបស់ពួកគាត់ទាំងពីររូបដែលបាននឹងកំពុងដំណើរការមានឈ្មោះថា Riji Sushi & Ramen (រីជិ ស៊ូស៊ី & រ៉ាមេន) ដែលមានទីតាំងស្ថិតនៅផ្លូវ 592 ខ័ណ្ឌ ទួលគោល, ទល់មុខតារាងបាល់ទាត់ វិទ្យាល័យ ឥន្រ្ទទេវី រាជធានីភ្នំពេញ។
ស្ថាបនិក
Founder’s name: សោម រ៉ាវង្ស (Som Ravong)
Co-Founder’s name: ម៉ី ចិន្តា (Mey Chenda)
ចក្ខុវិស័យនៃអាជីវកម្ម
រីជិ ស៊ូស៊ី & រ៉ាមេន ជាប្រភេទភោជនីយដ្ឋានបែបជប៉ុនដែលបង្កើតឡើងក្នុងគោលបំណងផ្តល់ជូននូវអាហារជប៉ុនដែលមានតម្លៃសមរម្យសម្រាប់គ្រប់អតិថិជនទាំងអស់ឲ្យបានទទួលទាន រសជាតិថ្មីប្លែកព្រមទាំងចង់ពង្រីកសាខានៅតាមបណ្តាខេត្តផ្សេងៗដើម្បីឲ្យអតិថិជនបានទទួលទានគ្រប់ៗគ្នា។
បេសកកម្មអាជីវកម្ម
រីជិ ស៊ូស៊ី & រ៉ាមេន បាននឹងកំពុងបំពេញបេសកកម្មរបស់ខ្លួនដោយតែងតែបង្តើតនូវរសជាតិថ្មីៗ ប្លែកៗរួមទាំងកំពុងព្យាយាមពង្រីកសាខាទៅបណ្តាខេត្តនិងការលក់សិទ្ធអាជីវកម្មបន្តដូចគ្នា។
មូលហេតុនៃការបង្កើតអាជីវកម្ម
ចំពោះមូលហេតុនៃការបង្កើត រីជិ ស៊ូស៊ី & រ៉ាមេន វិញគឺដើម្បីផ្តល់អាហារបែបជប៉ុនដែលមានតម្លៃសមរម្យ សម្រាប់គ្រប់អតិថិជនទាំងអស់បានទទួលទាននៅរស់ជាតិថ្មី ប្លែកឆ្ងាញ់ជួយអោយអតិថិជននិងជួយផ្តល់ការងារដល់បុគ្គលិករួមទាំងចំណេះជំនាញបន្ថែមដល់ពួកគេដើម្បីអភិវឌ្ឍខ្លួនទៅថ្ងៃខាងមុខ។
អំពីផលិតផលនិងសេវាកម្ម
ភោជនីយដ្ឋានបែបជប៉ុនមួយនេះ មានមុខម្ហូបដូចជា Donburi ; Ramen; Sashimi; Salad and Appetizers…. រួមទាំងភេសជ្ជៈផ្សេងៗផងដែរ។
ផែនការអនាគតរបស់អាជីវកម្ម
ចំពោះផែនការអនាគតវិញ ថ្ងៃខាងមុខភោជនីយដ្ឋាននឹងពង្រីកសាខាទៅតាមបណ្តាខេត្តនានានិងលក់សិទ្ធអាជីវកម្មបន្តទៅឲ្យម្ចាស់អាជីវកម្មណាដែលមានបំណងចង់ទិញបន្ត។
ទំនាក់ទំនង
លេខទូរស័ព្ទ: 0968926289
អ៊ីម៉ែល: [email protected]
Facebook: Riji Sushi & Ramen