Rafika Cambodia | BUSINESS JOURNEY
ខណៈពេលដែលវិស័យកាត់ដេរ បានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយ ឧស្សាហកម្មនេះជាស្នូលមួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិដែលធម្មតាមនុស្សទូទៅយល់ងថារោងចក្រវាយនភណ្ឌដែលមានវត្តមាននិងបានបើកនឹងកំពុងដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ភាគច្រើនមានម្ចាស់ជាជនជាតិចិនឬវៀតណាមដែលមកបើកការវិនិយោគ។ ដោយឡែកថ្ងៃនេះ ក្រុមការងារPapa News សូមនាំបងប្អូនប្រិយមិត្តក្រឡេកទៅមើលសិប្បកម្មកាត់ដេរមួយ មានស្ថាបនិកជាជនជាតិខ្មែរឈ្មោះថា “ Rafika Cambodia” ដែលទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ៥ ភូមិ ក្បាលដំរី ឃុំ អន្សាចំបក់ ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់។
![]()
ក្រុមស្ថាបនិក
Founder’s name: ម៉ាត់ អ៊ីស្ម័គ្រ (Mat Ismak)
Co-Founder’s name: ទៀត ហ្វាទីម៉ាស់ (Teath Fatimah)
ចក្ខុវិស័យនៃអាជីវកម្ម
បង្កើតឡើងក្នុងថ្ងៃទី១៧ខែ មករាឆ្នាំ២០២៤ ដោយស្ថាបនិកនិងសហស្ថាបនិកខ្មែរទាំងពីររូប លោកមាននូវចក្ខុវិស័យចង់លើកតម្កើងនូវគុណតម្លៃ ផលិតផលក្នុងស្រុក រួមទាំងបង្ហាញពីស្នាដៃកូនខ្មែរលើការផលិតនិងរចនាម៉ូតសម្លៀកបំពាក់។ លើសពីនេះគឺលោកចង់បង្កើតទីផ្សារនិងឪកាសការងារ ដល់ប្រជាជនក្នុងមូលដ្ឋានដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងកាត់បន្ថយការចំណាកស្រុក។
បេសកកម្មអាជីវកម្ម
Rafika Cambodia បាននឹងកំពុងបំពេញបេសកកម្មរលើការ បង្កើនផលិតភាព ពង្រឹងគុណភាពនៃសម្លៀកបំពាក់ ដើម្បីឲ្យផលិតផលខ្មែរដែលផលិតចេញពីរោងចក្ររបស់ខ្លួនលក់ទៅកាន់ទីផ្សារមានការទទួលស្គាល់កាន់តែច្រើនឡើងៗ។
អំពីផលិតផល
ជាសិប្បកម្ម កាត់ដេរផ្តោតទៅលើការរចនាម៉ូត សំលៀកបំពាក់ បុរសស្រ្គី ម៉ូតទាន់សម័យ ជាផលិតផលក្នុងស្រុកស្នាដៃកូនខ្មែរ១០០ភាគរយ មានគ្រប់ម៉ូតទៅតាមតម្រូវការរបស់អតិថិជនដែលមានបំណងចង់ជាវ យកទៅលក់និងប្រើប្រាស់បន្ត។
ផែនការអនាគតរបស់អាជីវកម្ម
Rafika Cambodia ទៅថ្ងៃអនាគត នឹងពង្រីកវិសាលភាព សង្វាក់ផលិតកម្មរបស់ខ្លួន ដើម្បីតម្រូវទៅតាមទីផ្សារក្នុងស្រុក និងក្រៅស្រុកឲ្យកាន់តែធំនិងប្រសើរឡើង។
ទំនាក់ទំនង
- លេខទូរស័ព្ទ: 012 871 927
- អ៊ីម៉ែល: [email protected]
- Facebook: Rafika Cambodia
