• Friday, 31 October 2025

Queen Mansion | BUSINESS JOURNEY

Queen Mansion | BUSINESS JOURNEY

សព្វថ្ងៃនេះ តម្រូវការក្នុងការស្វែងរកទីកន្លែងដើម្បីស្នាក់នៅពិតជាមានសារៈសំខាន់ណាស់។ ដើម្បីអាចស្វែងរកនូវកន្លែងស្នាក់នៅដែលអាចផ្តល់អោយអ្នកទាំងអស់គ្នាបានទាំងផាសុកភាពក្នុងការរស់នៅនិងធានាបាននូវសុវត្ថិភាពហើយជាទីកន្លែងប្រជុំជនហុំព័ន្ធដោយមជ្ឍមណ្ឌលពាណិជ្ជកម្មនិងហិរញ្ញវត្ថុពិតជាមិនមានភាពងាយស្រួលឡើយ។ ថ្ងៃនេះក្រុមការងាររបស់ PAPA Cambodia News នឹងណែនាំអ្នកទាំងអស់គ្នាអោយមកស្គាល់នូវទីកន្លែងដែលអាចផ្តល់ជូនអ្នកទាំងអស់គ្នានូវការរស់នៅប្រកបដោយផាសុកភាពបាន។ Queen Mansion ជាអចលនទ្រព្យត្រូវបានព័ទ្ធជុំវិញដោយស្ថានទូតបរទេស សាលារៀនអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុនិងពាណិជ្ជកម្មជាច្រើនទៀតដែលអាចជាជម្រើសល្អសម្រាប់អ្នកទាំងអស់គ្នា។

 

 

ស្ថាបនិក

លោកស្រី រស់ រដ្ឋា

 

អំពីអាជីវកម្ម

Queen Mansion ជាអាជីវកម្មស្ថិតក្នុងវិស័យបដិសណ្ឋាកិច្ចទេសចរណ៍និងជាអាជីវកម្មអចលទ្រព្យបែប Apartment ហើយត្រូវបានបង្កើតនិងដំណើរការចាប់តាំងពីឆ្នាំ ២០១៨ មកគិតមកទល់ពេលនេះគឺមានរយៈពេល៥ឆ្នាំហើយ។ Queen Mansion មានទីតាំងនៅផ្ទះលេខ១៧៨ ផ្លូវ៤៦០ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញដែលជាទីប្រជុំជនគួរជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា។ Queen Mansion ផ្តោតសំខាន់ទៅលើការផ្តល់ភាពងាយស្រួលក្នុងការស្នាក់នៅ សេវាកម្ម ការរៀបចំទីកន្លែងស្នាក់នៅ និងធានានូវសុវត្ថិភាព សេរីភាពផ្លូវចិត្តក្នុងការសម្រាកអោយបានល្អបំផុតដល់ភ្ញៀវដែលទៅស្នាក់នៅទីនោះ។ បន្ថែមពីនេះទៀត ក្រៅពីកន្លែងស្នាក់នៅប្រកបដោយផាសុកភាព Queen Mansion ក៏មាននូវអាងហែលទឹក និងកន្លែងហាត់ប្រាណទៀតផង។

 

ចក្ខុវិស័យនៃអាជីវកម្ម

Queen Mansion មានគោលដៅក្លាយជា Apartment ផ្កាយ៣ ដែលផ្តល់សេវាកម្មស្នាក់នៅល្អបំផុតសម្រាប់ភ្ញៀវ និងជាកន្លែងការងារដែលមានបរិយាកាសល្អសម្រាប់និយោជិតគ្រប់រូប ក្នុងការផ្តល់ចំណេះដឹង និងបទពិសោធន៍អនុវត្តរួមគ្នា។ បន្ថែមពីលើការផ្តល់ជូនដ៏ល្អពី Queen Mansion ក្នុងពេលបច្ចុប្បន្ននេះ អាផាតមេនក៏មានគម្រោងពង្រីងនូវសេវាកម្មរបស់ខ្លួននិងការផ្តល់ជូនផ្សេងៗទៀតផងដែរ ដែលមានដូចជា ការជ្រើសរើសនូវក្រុមហ៊ុនអចលនទ្រព្យដែលនាំភ្ញៀវជួលចំនួន ១០ក្រុមហ៊ុន, រៀបចំប្រព័ន្ធប្រតិបត្តិការស្តង់ដារអនុវត្តន៍ និងប្រព័ន្ធទំនាក់ទំនងស្វ័យប្រវត្តិស្របតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ននិងអនាគត។

 

បេសសកម្មអាជីវកម្ម

បន្ថែមពីលើការផ្តល់ជូនដ៏ល្អពី Queen Mansion ក្នុងពេលបច្ចុប្បន្ននេះ។ Queen Mansion ក៏មានគម្រោងពង្រីកនូវសេវាកម្មរបស់ខ្លួននិងការផ្តល់ជូនផ្សេងៗទៀតផងដែរ ដែលមានដូចជា ការជ្រើសរើសនូវដៃគូអាជីវកម្មល្អរបស់ខ្លួនអោយបានយ៉ាងតិច២០ សម្រាប់ការស្នាក់នៅ, រៀបចំផែនការអាជីវកម្មរយៈពេលវែងជាមួយនឹងប្រព័ន្ធប្រតិបត្តិការស្តង់ដារអនុវត្តន៍ និងរៀបចំប្រព័ន្ធទំនាក់ទំនងស្វ័យប្រវត្តិស្របតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ននេះ ហើយក៏បាននឹងបន្តផ្តល់ជូននូវការទទួលនិងសេវាកម្មដ៏ល្អដល់ភ្ញៀវរបស់ខ្លួនទាំងអស់។

 

មូលហេតុនៃការបង្កើតអាជីវកម្ម

ស្របទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សេដ្ឋកិច្ចនិងតម្រូវការនៃវិស័យអចលទ្រព្យត្រូវបានកើនឡើងនិងចង់ចូលរួមផ្តល់នូវសេវាកម្មស្នាក់នៅដ៏ល្អជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានមកក្នុងប្រទេសកម្ពុជា អោយទទួលបានបទពិសោធន៍ស្នាក់នៅអោយបានល្អជាមួយនឹងបរិយាកាសបរិសុទ្ធកណ្តាលទីក្រុងភ្នំពេញ។

 

អំពីសេវាកម្ម

Queen Mansion មានផ្តល់ជូននូវសេវាក្នុងការស្នាក់នៅដូចជា: កញ្ចប់ស្នាក់នៅរយៈពេលខ្លី និងរយៈពេលវែង ដែលរាប់ចាប់ពីការស្នាក់នៅប្រចាំថ្ងៃ រហូតដល់ការស្នាក់នៅប្រចាំឆ្នាំ។

 

ទំនាក់ទំនង

លេខទូរស័ព្ទ: 012 262 362 / 015 262 362

អ៊ីម៉ែលៈ [email protected]

Facebook: Queen Mansion

Website: www.QueenMansion.com

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “Queen Mansion” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram