សាលាអប់រំពិសេស ម៉ាយ លីតថល ផាមឃីន | BUSINESS JOURNEY
អូទីហ្សឹម គឺជាពិការភាពផ្នែកសរសៃរប្រសាទដែលជាកត្តាមួយធើ្វអោយមានបញ្ហាក្នុង ការលូតលាស់ផ្នែកសមត្ថភាព និងជំនាញជាច្រើន ។អូទីហ្សឹមជះឥទិ្ធពលទៅលើ ៣ផ្នែកធំៗ គឺការប្រាស្រ័យទាក់ទង ជំនាញសង្គម និងអាកប្បកិរិយា។ដោយសារអូទីហ្សឹមមានលក្ខណៈស្មុគស្មាញ ដូច្នេះបុគ្គលអូទីហ្សឹមទាំងអស់មិនដូចគ្នានោះទេ អ្នកស្រាវជ្រាវជឿថា ប្រហែលជាមានមូលហេតុជាច្រើននៃអូទីហ្សឹម រួមមាន កត្តាហ្សែន និងបរិស្ថាន។ ក្នុងថ្ងៃនេះក្រុមការងារ Papa Cambodia News សូមណែនាំបងប្អូនមកស្គាល់នូវសាលារៀនមួយឈ្មោះថា “សាលារៀនអន្តរជាតិ ម៉ាយ លីតថល ផាមឃីន” ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣អេ ផ្លូវ៦០៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សាលារៀនឯកជនមួយនេះ ផ្ដល់នូវការអប់រំពិសេសដល់កុមារដែលមានតម្រូវការអប់រំពិសេសដូចជាកុមារអូទីហ្សឹមកុមារយឺតយ៉ាវក្នុងនិយាយ បាត់បង់ទំនាក់ទំនងសង្គម កុមាររពឹសខុសពីធម្មតា កុមារមានការយឺតយ៉ាវក្នុងការសិក្សាជាដើម។
ស្ថាបនិក
Founder’s name: Mr. Ong Cheekeong (Singaporean)
ចក្ខុវិស័យនៃអាជីវកម្ម
សាលារៀនអន្តរជាតិ ម៉ាយ លីតថល ផាមឃីន មាននូវចក្ខុវិស័យចង់ក្លាយជាសាលាឈានមុខគេក្នុងវិស័យអប់រំពិសេស ដោយបង្កើតបរិស្ថានគាំទ្រប្រកបដោយបរិយាបន្នសម្រាប់កុមារគ្រប់រូបតាមរយៈការអប់រំពិសេសលូតលាស់ប្រកបដោយឯករាជ្យភាព និងម្ចាស់ការលើខ្លួនឯង។
បេសកកម្មអាជីវកម្ម
សាលាបាននឹងកំពុងបំពេញនូវបេសកកម្មរបស់ខ្លួនក្នុងការផ្ដល់ ការអប់រំពិសេសដែលមានគុណភាព និងជួយគាំទ្រដល់មាតាបិតាសិស្សក្នុងការស្វែងរកដំណោះស្រាយសមស្របបំផុតសម្រាប់ការលូតលាស់របស់កុមារដែលមានតម្រូវការអប់រំពិសេស។
អំពីសេវាកម្ម
សាលារៀនអន្តរជាតិ ម៉ាយ លីតថល ផាមឃីន មានម៉ោងសិក្សារដូចខាងក្រោម :
- មានថ្នាក់ពេញម៉ោង (៧៖៣០ព្រឹក-៤៖០០ល្ងាច)
- ថ្នាក់កន្លះថ្ងៃ (៧៖៣០ព្រឹក-១១៖០០ព្រឹក)
- សិស្ស១ គ្រូ១ (ថ្នាក់Therapy)
ផែនការអនាគតរបស់អាជីវកម្ម
សាលានឹងអភិវឌ្ឍន៍ជាបណ្ដុំសាលាអប់រំពិសេសសម្រាប់កុមារមានតម្រូវការអប់រំពិសេសរស់នៅ រៀនសូត្រ និងអភិវឌ្ឍខ្លួនដោយឯករាជ្យ ម្ចាស់ការ ព្រមទាំងអាចរស់នៅក្នុងសង្គមដោយខ្លួនឯងបានប្រកបដោយភាពថ្លៃថ្នូ។
ទំនាក់ទំនង
- លេខទូរស័ព្ទ: 070/087 288 988
- អ៊ីម៉ែល: [email protected]
- Facebook: My Little Pumpkin International Preschool
- Website: https://mylittlepumpkinphnompenh.com/ Or https://mlpis.com