Piknik Coffee and Restaurant | BUSINESS JOURNEY
ទោះឆ្ងាយពីរាជធានីភ្នំពេញខេត្តបន្ទាយមានជ័យ ក៏មានសក្ដានុពល និងទាក់ទាញទេសចរជាតិ-អន្តរជាតិផងដែរ។ ខេត្តជាប់ព្រំដែនរវាងកម្ពុជានិងថៃមួយនេះ ជាទីតាំងប្រវត្តិសាស្រ្តនិងវប្បធម៌ដែលមានរមណីយដ្ឋានទេសចរណ៍ចំនួន១៣កន្លែងបានផ្ដល់ភាពរីករាយដល់ទេសចរគ្រប់ៗរូប។ក្រុមការងារPapa Cambodia News ថ្ងៃនេះរីករាយក្នុងការណែនាំបងប្អូនពីភោជនីយដ្ឋានខ្មែរមួយឈ្មោះថា “Piknik Coffee and Restaurant ” បានបម្រើលើការហូបចុកដល់ទេសចរជាច្រើនគ្រប់មជ្ឍដ្ឋាន ដែលមានទីតាំងស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
![]()
ក្រុមស្ថាបនិក
Founder’s name: ហ៊ុន ស្រីណាក់
Co-Founder’s name: អឿ សុធន់
ចក្ខុវិស័យនៃអាជីវកម្ម
អាជីវកម្មលក្ខណៈគ្រួសារ មួយនេះបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៨មកម្លេះ ដោយមាននូវគោលបំណងបម្រើ សេវាកម្មម្ហូបអាហារនិងភេស្ជជៈ សេវាកម្មរៀបចំម្ហូបអាហារដល់អតិថិជនគ្រប់ស្រទាប់វណ្ណៈប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ទៅលើសេវាកម្មល្អប្រកបដោយសុជីវធម៌ទឹកមុខញញឹមញញែម ភាពរួសរាយរាក់ទាក់ ម្ហូបអាហារប្រកបដោយអនាម័យខ្ពស់ដែលជាការយកចិត្តទុកដាក់ដល់សុខភាពអតិថិជនជាចម្បង។
បេសកកម្មអាជីវកម្ម
ភិកនិក បាននឹងកំពុងបំពេញបេសកកម្មដ៏ដោយមានការប្តេជ្ញាថាខ្លួនត្រូវតែជាភោជនីយដ្ឋានឈានមុខគេគ្រប់ផ្នែកទាំងសេវាកម្ម រសជាតិអនាម័យ និងតម្លៃសម្រាប់បំពេញតម្រូវការមហាជនគ្រប់មជ្ឍដ្ឋានដែលមកទទួលទាននៅហាងរបស់ខ្លួន។
អំពីសេវាកម្ម
ភិកនិក មានបម្រើនូវ អាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារពេលល្ងាច សេវាកម្មរៀបចំអាហារសម្រន់អាហារពេលព្រឹកមាននំបញ្ចុកស្រុះ/បាយ,អាហារថ្ងៃត្រង់ ម្ហូបខ្មែរ ម្ហូបកុម្មង់គ្រប់ប្រភេទ,អាហារពេលល្ងាចមាន ស៊ុប សាច់អាំង ប៊ីប៊ីឃ្យូ គ្រឿងសមុទ្រ, សេវាកម្ម រៀបចំអាហារសម្រន់បែបខ្មែរបែបបរទេស និងភេសជ្ជៈគ្រប់ប្រភេទ។
ផែនការអនាគតរបស់អាជីវកម្ម
ភិកនិក នឹងនៅតែរក្សានូវគុណតម្លៃ និងគុណភាពសេវាកម្មរបស់ខ្លួន ហើយប្រឹងប្រែងស្វែងរកវិធីសាស្រ្តទាន់សម័យផ្សេងៗដើម្បីធ្វើអោយអតិថិជនកាន់តែទទួលបាននូវអ្វីដែលថ្មីល្អគ្រប់ពេល ម្យ៉ាងទៀតនៅតែគាំទ្រ និងបន្តផ្សព្វផ្សាយពីផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។
ទំនាក់ទំនង
- លេខទូរសព្ទ: 010 993 900
- Facebook: Piknik Coffee and restaurant
