PAMA INTERNATIONAL SCHOOL | BUSINESS JOURNEY
ទម្រង់នីមួយៗនៃការអភិវឌ្ឍនៅក្នុងកម្មវិធីសិក្សានៃការអប់រំកុមារតូចៗគឺជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការរៀនសូត្រនាពេលអនាគត សម្រាប់កូនៗរបស់លោកអ្នក។ក្នុងថ្ងៃនេះក្រុមការងារ Papa Cambodia News សូមណែនាំបងប្អូនឲ្យស្គាល់នូវសាលារៀនអន្តរជាតិមួយឈ្មោះថា “សាលាប៉ាម៉ាអន្តរជាតិ ដែលការអប់រំផ្តោតលើគុណភាពពិតប្រាកដ + អត្តចរិតជ្ជមាន (Unique STEM)ការអប់រំតាមបែបសាលាជំនាន់ថ្មីពិសេស និង ស្តង់ដារសាលារដ្ឋប្រទេសអូស្ត្រាលី។សាលាប៉ាម៉ាមានចំនួន២ ទីតាំងគឺ PAMAIS KL Campus ស្ថិតនៅ ភូមិ១សង្កាត់១ ខេត្តព្រះសីហនុ និង PAMAIS O2 ស្ថិតនៅភូមិ 5, សង្កាត់ 4 ខេត្តព្រះសីហនុ ។
ស្ថាបនិក
Founder’s name: លោក ផុន ហុកឡាំ និងភរិយា លោកស្រី ផុន សិរីវឌ្ឍនី
ចក្ខុវិស័យនៃអាជីវកម្ម
សាលាប៉ាម៉ាអន្តរជាតិ ដែលបង្កើតឡើងដោយស្ថាបនិកជនជាតិខ្មែរទាំងពីររូប មានទស្សនវិស័យយ៉ាងវែងឆ្ងាយ និងច្បាស់លាស់ ដើម្បីចូលរួមចំណែកកសាងគុណភាពជីវិតពលរដ្ឋសង្គមខ្មែរ ឱ្យប្រកបទៅដោយ (SHAME: Spirit, Health, Attitude, Mental, and Emotion/ស្មារតីរឹងមាំភ្ញាក់រឮក សុខភាពមាំមួន ចរិយាមារយាទថ្នៃថ្នូរ បញ្ញាឈ្លាសវៃ និងសិល្បៈរស់នៅក្នុងសង្គមល្អប្រសើរ) នោះ មានចក្ខុវិស័យថា៖ «សិស្សទាំងអស់មានចរិតវិជ្ជមាន មានចិត្តមានថ្លើម និងមានមនសិការជាតិ : All students’ personal traits: positive attitude, be helpful, and develop a National consciousness.»។
បេសកកម្មអាជីវកម្ម
តាមរយៈស្ថាបនិកលោកបានលើកឡើងអំពីបេសកកម្មប្រកបដោយភាពប្រាកដនិយមរបស់សាលាអន្តរជាតិប៉ាម៉ាថា៖ “ពួកយើងទាំងអស់គ្នាជាអ្នកជំនាញកម្រិតអាជីព ប្តេជ្ញាអប់រំសិស្ស ឱ្យមានចរិតវិជ្ជមាន មានចិត្តមានថ្លើម មានមនសិការជាតិ មានក្តីស្រមៃក្លាយជាសហគ្រិនឆ្នើម និងរដ្ឋបុរសដែលនាំមកនូវសាន្តិរដ្ឋដ៏រុងរឿង”។
មូលហេតុនៃការបង្កើតអាជីវកម្ម
សាលាប៉ាម៉ាអន្តរជាតិបង្កើតឡើង ដើម្បីចូលរួមដោះស្រាយបញ្ហាជុំវិញការអប់រំចំណេះទូទៅ សម្រាប់កុមារពីអាយុ២ឆ្នាំ-វិទ្យាល័យ ដោយមានបញ្ចូលនូវកម្មវិធីសិក្សារ STEMពិសេស (Science, Technology, Engineering, and Mathematics plus SHAME) ដែលធ្វើឲ្យមាតាបិតានិងសិស្សានុសិស្សឱ្យតម្លៃគុណភាពពិតប្រាកដនៃការអប់រំរបស់សាលា និងមានទំនុកចិត្តអាចចូលប្រកួតក្នុងបរិយាកាសការងារអន្តរជាតិបាន។
អំពីសេវាកម្ម
១-ជាតិពិសេសចំណេះទូទៅភាសាខ្មែរ (UNP) កុមារអាយុ២ឆ្នាំ - ទី១២ (UNP: Unique National Program: National Program+PAMA+PAME+Computer+...)
២-ភាសាអង់គ្លេសអន្តរជាតិស្តង់ដារសាលារដ្ឋប្រទេសអូស្រ្តាលី/IEP from WAC-SCSA is now available at PAMAIS International School. WAC/SCSA (Western Australian Curriculum/School Curriculum and Standards Authority) ។
៣-បំប៉នខ្មែរ-គណិត-រូប-គីមី ពីមត្តេយ្យ-ទី១២ (Extra Khmer-Math-Physic-Chemistry)។
៤-គណិតវិទ្យាអន្តរជាតិ (International Mathematics)។
៥-PAMAគិតលេខរហ័ស (PAMA Program)។
៦-Brain Scan ដឹងទេពកោសល្យខួរក្បាលពីកំណើត (Brain Scan: know the talent of brain).
៧-ភាសាអង់គ្លេសទូទៅក្រៅម៉ោង (Part Time GEP: General English Program)
៨-អប់រំចិត្តចរិតវិជ្ជមាន (PAME: Positive Attitude and Meditation Education)។
៩-កម្មវិធីកុំព្យូទ័រ (Computer Program)
១០-Robothink
១១-ថ្នាក់ហែលទឹក (Swimming School)
១២.ក្លិបថ្នាក់ការ៉ាតេដូ/Karatedo etc.
ផែនការអនាគតរបស់អាជីវកម្ម
ចំពោះផែនការអនាគតវិញ សាលាតែងតែនាំយកកម្មវិធីល្អៗក្នុងការអភិវឌ្ឍកម្មវិធីសិក្សារបន្ថែមដោយគ្រោងនឹងដាក់ឱ្យដំណើរការកម្មវិធីសិក្សា RoboThink និង Karatedo នៅខែកុម្ភៈឆ្នាំ២០២៤ខាងមុខនេះ។
ទំនាក់ទំនង
លេខទូរស័ព្ទ: 012/016 491 777 and 012/093 746 046
អ៊ីម៉ែល: [email protected]
Facebook: pamainternationalschool សាលាប៉ាម៉ាអន្តរជាតិ
Website: www.pamainternationalschool.com