• Sunday, 06 September 2026

OSHIN SUKISOUP | BUSINESS JOURNEY

OSHIN SUKISOUP | BUSINESS JOURNEY

ស៊ុបអាចជាម្ហូបដែលផ្តល់សុខភាពយ៉ាងពិតប្រាកដ ជាមួយនឹងអត្ថប្រយោជន៍អាហារូបត្ថម្ភជាច្រើន ម្យ៉ាងទៀត ការញ៉ាំស៊ុបគឺជាវិធីងាយស្រួល ដើម្បីបង្កើនការទទួលទានបន្លែរបស់អ្នក។ ការទទួលទានបន្លែច្រើនវាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃការឡើងទម្ងន់ ដែលជាកត្តាហានិភ័យនៃជំងឺរ៉ាំរ៉ៃ ដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី 2 និងជំងឺមហារីកមួយចំនួន។ ក្នុងអត្ថបទនេះបងប្អូននឹងបានស្គាល់ពីហាងស៊ុបនិងសាច់អាំងដែលមានតម្លៃសមរម្យរស់ជាតិឆ្ងាញ់ ឈ្មោះថា “OSHIN SUKISOUP” ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៦១ ផ្លូវ១៧  បុរីពិភពថ្មីចំការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

 

ស្ថាបនិក

Founder’s name: លោក សុខ បូរី

 

ចក្ខុវិស័យនៃអាជីវកម្ម

ស្ថាបនិក OSHIN SUKISOUP លោក សុខ បុរី បានធ្វើការលើកឡើងថា “ កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍគ្រប់វិស័យ របត់នៃជីវភាពក្នុងរស់នៅរបស់ប្រជាជនមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ទើបធ្វើឲ្យហាងយើងខ្ញុំព្យាយាមអភិវឌ្ឍន៍ខ្លួនស្របតាមតម្រូវការអតិថិជន ។ ហើយម្យ៉ាងយើងក៏បានចូលរួមផ្តល់ឪកាសការងារទៅក្រុមនិស្សិតតាមបណ្តាខេត្តឲ្យមានលទ្ធភាពបន្តការរៀនសូត្រនិងមានការងារធ្វើ ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ ”។

 

បេសកកម្មអាជីវកម្ម

បើកដំណើរបាន៦ឆ្នាំដែលចាប់តាំងពីឆ្នាំ២០១៦មក  OSHIN SUKISOUP បាននឹងកំពុងបំពេញនូវបេសកកម្មរបស់ខ្លួនដោយ បណ្តុះបណ្តាលបុគ្គលិក ដើម្បីសហការគ្នាក្នុងភាពជាដៃគូរ ពង្រីកសាខាស៊ុគីស៊ុបដែលមានរសជាតិឆ្ងាញ់ មានអនាម័យ សេវាល្អ តម្លៃសមរម្យជូនប្រជាជន កំរិតជីវភាព មធ្យម ។

 

អំពីសេវាកម្ម

OSHIN SUKISOUP មានលក់នូវស៊ុបស៊ុគីនិងសាច់អាំងដែលអាចមកពិសារបែបលក្ខណះគ្រួសារ, មិត្តភិក្ក មិត្តរួមការងារ ទោះមានសមាជិកច្រើនឬតិច ដោយហាងមានទំហំធំទូលាយឲ្យជម្រើសសម្រាប់អតិថិជនចង់បានបរិយាកាសនៅខាងក្រៅហាង ឬនៅខាងក្នុងហាងសម្រាប់ទទួលជួបជុំគ្នារបានយ៉ាងសប្បាយរីករាយ។

 

ផែនការអនាគតរបស់អាជីវកម្ម

ចង់ក្លាយជាហាងមួយ ដែលគាំទ្រដោយបច្ចេកវិទ្យា AI  បែបទំនើបដែលអាចពង្រីកការវិចខ្ចប់ជូនអតិថិជនទូទាំងរាជធានីភ្នំពេញ។

 

ទំនាក់ទំនង

 

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “OSHIN SUKISOUP” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram