NATURA GYM FITNESS CENTER | BUSINESS JOURNEY
ការហាត់ប្រាណក្រៅពីធ្វើឲ្យរាង្គកាយរឹងមាំក៏បានដុតជាតិខ្លាញ់ក្នុងខ្លួននិងផលិតសារជាតិអ័រម៉ូនសម្រាប់លូតលាស់។ សកម្មភាពទាំងនេះជាសកម្មភាពបង្កើនដំណើរការរំលាយអាហារក្នុងខ្លួន។ អ្នកជំនាញបានណែនាំមនុស្សពេញវ័យគួរហាត់ប្រាណកម្រិតមធ្យមលើប្រភេទលំហាត់ប្រាណយ៉ាងហោចណាស់ ពី ៧៥នាទី ទៅ ១៥០នាទី ក្នុងមួយសប្ដាហ៍។ ប៉ុន្តែការហាត់ប្រាណបានកាន់តែច្រើន ក៏ផ្ដល់គុណប្រយោជន៍កាន់តែច្រើនដល់សុខភាពដែរ។ PAPA News សូមណែនាំបងប្អូនប្រិយមិត្តមកស្គាល់កន្លែងមជ្ឈមណ្ឌលហាត់ប្រាណមួយឈ្មោះថា NATURA GYM FITNESS CENTERដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៤២, ផ្លូវ៤៣០,សង្កាត់ ទំនប់ទឹក, ខណ្ឌបឹងកេងកង,រាជធានីភ្នំពេញ ៕
![]()
ស្ថាបនិក
Founder’s name: Lang Tyleang
ចក្ខុវិស័យនៃអាជីវកម្ម
ណេតធើរ៉ា (Natura ) បង្កើតឡើងដោយស្ថាបនិកខ្មែរ ដែលលោកមាននូវចក្ខុវិស័យក្នុងការចង់ក្លាយមជ្ឈមណ្ឌលឬក្លឹបហាត់ប្រាណរបស់ខ្លួនជាផ្នែកមួយ ក្នុងការជួយបណ្ដុះបណ្ដាលប្រជាពលរដ្ឋឲ្យពួកគាត់ចេះថែទាំសុខភាព តាមរយៈការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ៕
បេសកកម្មអាជីវកម្ម
អាជីវកម្មក្រោមស្លាកយីហោ ណេតធើរ៉ា (Natura ) ដែលបើកដំណើរការចាប់ពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៤នេះ បាននឹងកំពុងបំពេញបេសកកម្មរបស់ខ្លួន ក្នុងការជួយជំរុញឲ្យប្រជាពលរដ្ឋធ្វើលំហាត់ប្រាណ ដើម្បីពួកគាត់ទទួលបានរាងស្អាត និង មានសុខភាពល្អ ។
អំពីផលិតផលនិងសេវាកម្ម
ណេតធើរ៉ា (Natura) មានបម្រើនូវសេវាកម្មហាត់ប្រាណ ដែលមានឧបករណ៍ហាត់ប្រាណ ម៉ាស៊ីនរត់ហាត់ប្រាណ ទំនើប គ្រប់ប្រភេទ ក្នុងទីកន្លែងដែលប្រកបដោយផាសុកភាពសម្រាប់បងប្អូនគ្រប់ៗរូប ៕
ផែនការអនាគតរបស់អាជីវកម្ម
នៅក្នុងពេលអនាគត អាជីវកម្មនេះនឹងគ្រោងមាននូវ តូបកាហ្វេ និងកន្លែងស្ទឹមម៉ាសហ្សា ត្រាំទឹកក្ដៅទឹកត្រជាក់ ដែលជាសេវាកម្មបន្ថែមសម្រាប់បម្រើអតិជនផងដែរ ។
ទំនាក់ទំនង
- លេខទូរស័ព្ទ: 070890004
- អ៊ីម៉ែល: [email protected]
- Facebook: Natura Fitness Center
