ម៣ | BUSINESS JOURNEY
នៅក្នុងអត្ថបទមុនបងប្អូនប្រិយមិត្តបានស្គាល់រួចមកហើយនូវហាងកាហ្វេរខ្មែរមួយឈ្មោះថា Alarm Clock Coffee ដែលបាននឹងកំពុងដំណើរយ៉ាងសកម្មក្នុងសង្កាត់ចំនួនប្រាំពីក្នុងរាជធានីភ្នំពេញ ។ ថ្ងៃនេះក្រុមការងារ PAPA CAMBODIA NEWS សូមបើកបង្ហាញបងប្អូនមកស្គាល់ពីអាជីវកម្មមួយផ្សេងទៀតដែលមានឈ្មោះថា “ម៣” មានទីតាំងស្ថិតនៅផ្ទះលេខ៨ ផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ការបង្កើតឡើងនៃអាជីវកម្មនេះគឺដើរតួរជាអ្នកផ្គត់ផ្គង់ ( Supplier ) វត្ថុធាតុសម្រាប់Alarm Clock Coffee រួមទាំងហាងកាហ្វេមួយចំនួនធំផ្សេងៗទៀតផងដែរ។
ក្រុមស្ថាបនិក
Founder’s name: VY CHANDRA RAINSEY
Co-Founder’s name: SENG YOUHAK
Co-Founder’s name: MENG SENGHOUT
ចក្ខុវិស័យនៃអាជីវកម្ម
អាជីវកម្មដែលបង្កើតឡើងតាំងពីឆ្នាំ២០២២ តាមរយៈមិត្តភក្តិបីនាក់ ដោយចាប់ផ្តើមដំបូងចេញពីរទេះលក់កាហ្វេតាមចិញ្ចើមផ្លូវ និងវិវត្តន៍មកដល់ពេលបច្ចុប្បន្នទៅជាសិប្បកម្មលីងកាហ្វេខ្នាតតូចមួយ។ ដោយសារការបង្កើតឡើង ដោយមិត្តភក្តិបីនាក់នេះ ទើប លោក វី ចន្ទ្ររង្សី បានដាក់ឈ្មោះសិប្បកម្មនេះថា “ម៣” មកពីពាក្យពេញ “មិត្តភក្តិបីនាក់” ដែលមទី1 តំណាងឲ្យ “មិត្តភាព” មទី2 តំណាងឲ “មាំមួន” និងមទី3 តំណាងឲពាក្យ “មុះមុត” កំពុងពង្រីកខ្លួនដើម្បីក្លាយទៅជាក្រុមហ៊ុនលីងគ្រាប់កាហ្វេនិងនាំចូលម៉ាស៊ីនកាហ្វេស្តង់ដានៅប្រទេសកម្ពុជា។
ម៣ មានចក្ខុវិស័យ ប្រែខ្លួនទៅជាសហគ្រាសមួយ ដែលផ្គត់ផ្គង់កាហ្វេ និងម៉ាស៊ីនកាហ្វេ ប្រកបទៅដោយ គុណភាព ស្តង់ដា និងតម្លៃសមរម្យ ដើម្បីបម្រើឲ្យតម្រូវការរបស់អតិថិជន ក៏ដូចជាបង្កើតនៅទិន្នផលក្នុងស្រុក លើកកម្ពស់សេដ្ឋកិច្ចជាតិ និងកាត់បន្ថយការនាំចូលផងដែរ។
បេសកកម្មអាជីវកម្ម
ម៣ បាននឹងកំពុងផ្គត់ផ្គង់គ្រាប់កាហ្វេដល់ហាង Alarm Clock Coffee ដែលជាបុត្រសម្ពន័្ធរបស់ម៣ ក៏ដូចជាផ្គត់ ផ្គង់គ្រាប់កាហ្វេឆ្អិន គ្រាប់កាហ្វេឆៅ ម៉ាស៊ីនកាហ្វេ និងគ្រឿងផ្សំភេសជ្ជៈជាច្រើនមុខទៀត ទៅដល់ហាងជាច្រើន នៅក្នុងទីក្រុងភ្នំពេញក៏ដូចជាតាមបណ្តាខេត្តនានាផងដែរ ។ ដោយឆ្លងកាត់ការចាប់ផ្តើមពីចំណុចដ៏តូចបែបនេះ ដូចច្នេះ ម៣ ទទួលបានបទពិសោធន៍ជាច្រើនអំពីកាហ្វេ ទាំងការលីងគ្រាប់កាហ្វេ និងបើកជាហាងកាហ្វេ។ ម៣លីងកាហ្វេដោយប្រើប្រាស់ម៉ាស៊ីនទំនើបបច្ចេកវិទ្យារបស់អ៊ីតាលីជាប្រភេទ Automatic Hot Air ជាមួយនឹងបច្ចេកទេសក៏ដូចជាបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យកាហ្វេ ទើបពួកគេអាចទទួលការគាំទ្រមកដល់សព្វថ្ងៃ។
អំពីផលិតផល
សម្រាប់សិប្បកម្ម ម៣ គឹមានផ្គត់ផ្គង់គ្រាប់កាហ្វេឆៅ គ្រាប់កាហ្វេឆ្អិនជាច្រើនប្រភេទ។ លើសពីនេះមាននាំចូល ម៉ាស៊ីនកាហ្វេថ្មីនិងមួយទឹកម៉ាកស៊ីតាលី ម៉ាស៊ីនគិនគ្រាប់កាហ្វេ ម៉ាស៊ីនក្រឡុក មានធានានិងសេវាកម្មជួសជុល។ ក្រៅពីនេះទៅទៀត សិប្បកម្មនេះ មានលក់គ្រឿងផ្សំភេសជ្ជៈជាច្រើនមុខ ដូចជា តែ ម្សៅដោះគោ ម្សៅគ្រីម ទឹកស៊ីរ៉ូ និងគ្រឿងផ្សំផ្សេងៗបន្ថែមទៀតផងដែរ ។
ទំនាក់ទំនង
- លេខទូរស័ព្ទ: 098 2009 27
- Facebook:ម៣ Mor3 Coffee Supply & Roaster