Monika Nails& Salon - ម៉ូនិកាក្រចក និងសាឡន | BUSINESS JOURNEY

នារីសឹងតែគ្រប់រូបគ្មាននរណាម្នាក់ដែលមិនចង់ទទួលបានរូបសម្រស់ស្រស់ស្អាត និងរូបរាងគួរឲ្យទាក់ទាញនោះឡើយ។ ទោះជារូបរាងវាគ្រាន់តែជាផ្នែកមួយដែលបញ្ជាក់ថាអ្នកជានរណា ប៉ុន្តែវានៅតែជាផ្នែកមួយនៃរាងកាយអ្នក ហើយអារម្មណ៍ដែលអ្នកមើលទៅកាន់ខ្លួនឯងថាអ្នកមានរូបរាងស្អាតអាចជាការបង្កើននូវភាពជឿជាក់លើខ្លួនអ្នកផ្ទាល់។ ដើម្បីទទួលបានរូបសម្រស់គួរឲ្យចង់គយគន់ ក្រុមការងារសូមណែនាំបងប្អូនប្រិយមិត្តមកស្គាល់នូវ ហាងសាឡនមួយឈ្មោះថា “ម៉ូនិកាក្រចក និងសាឡន” ដែលមានទីតាំងស្ថិននៅ បុរីប៉េងហួតបឹងស្នោ ច្បារអំពៅ ផ្លូវ មហាវិថីប៉ូឡារីស ផ្ទះលេខ 251& 253 ។
ស្ថាបនិក
Founder’s name: Diep Chansophorn
ចក្ខុវិស័យនៃអាជីវកម្ម
ស្ថាបនិកដែលបានចាប់ដំណើរការអាជីវកម្មចាប់ពីឆ្នាំ២០១៩ យល់ឃើញថាប្រជាជនខ្មែររបស់យើងខ្លះអត់ការងារធ្វើហើយបង្ខំចិត្តទៅធ្វើការស្រុកគេ ដែលធ្វើអោយសេដ្ឋកិច្ចកម្ពុជាកាន់តែមិនសូវអំណោយផលខ្លាំងឡើងៗ។ ដូច្នេះក៏បានចាប់ផ្ដើមដំណើរការហាងនេះមកក្នុងគោលបំណងបង្កើតការងារ និងជំនាញ ជូនទៅដល់បងប្អូនខ្មែរយើងអោយកាន់តែមានជីវភាពប្រសើរជាងមុន។ មិនតែប៉ុណ្ណោះក៏ជាមជ្ឈមណ្ឌលផ្តល់នូវសេវាកម្មថែរទាំសម្រស់ជូនអតិថិជនក្នុងស្រុកប្រកបទៅដោយការយកចិត្តទុកដាក់ផងដែរ។
អំពីសេវាកម្ម
នៅម៉ូនិកាសាឡនមាននូវសេវាកម្មដូចជា ៖
- សេវាកម្មផ្នែកសក់ ៖ កក់សក់ កាត់សក់ ផ្លុំសក់ បន្ទន់សក់ គាបសក់ កិបសក់ មូសក់ លាងសក់ ហាយឡាយសក់ ,អ៊ុតសក់ត្រង់, អ៊ុតស្បាខូឡាផែន អ៊ុតសក់Botox ម៉ាសក់, ស្បាសក់ អប់សក់ ផាត់មុខ+ធ្វើសក់ , អ៊ុតសក់រួញត្រជាក់ ,អ៊ុតសក់រួញម៉ាស៊ីន, អ៊ុតត្រង់គស់សក់+អ៊ុតរួញចុងសក់, ស្រ្កាបស្បែកក្បាល។
- សេវាកម្មផ្នែកក្រចក ៖ កាត់សាច់ក្រចកដៃ , កាត់សាច់ជើង, ដោះផែលដៃ ដោះផែលជើង ដោះផែលម្ស៉ៅ , លាបជែល, តជែល គូរម៉ូតលើក្រចកឬបិទត្បូង , ខាត់កែងជើង អប់ដៃ អប់ជើង ។
- សេវាកម្មផ្នែកខ្លួន ៖ បករោមក្លៀក , បករោមជើង ។
- សេវាកម្មផ្នែកមុខ៖ ពងមុខ, បិទម៉ាស់មុខ ,តរោមភ្នែកធម្មជាតិ ,តរោមភ្នែកក្រាស់។
- ផ្នែកផលិតផល(USA Brand) ៖ សាប៊ូបណ្ដុះសក់ដបធំ ,សាប៊ូបណ្ដុះសក់ដបកណ្ដាល ,សាប៊ូពង្រឹងគល់សក់ដបធំ សាប៊ូពង្រឹងគល់សក់ដបកណ្ដាល ,សាប៊ូសម្រាប់សក់ ,អ៊ុតសក់ លាបពណ៏ដបធំ ,សាប៊ូសម្រាប់សក់អ៊ុតសក់ស្ងួត , សក់លាបពណ៏ដបកណ្ដាល, សាប៊ូសម្រាប់សក់ធម្មជាតិដបធំ , សាប៊ូសម្រាប់សក់ធម្មជាតិដបកណ្ដាល, បន្ទន់សក់ពង្រឹងគល់សក់ដបធំ ,បន្ទន់សក់ពង្រឹងគល់សក់ដបកណ្ដាល, បន្ទន់សក់សម្រាប់សក់ខូចដបធំ ,សាប៊ូUSAដបធំ ,សាប៊ូWiNi បន្ទន់សក់USAដបធំ ៕
ផែនការអនាគតរបស់អាជីវកម្ម
ផែនការអនាគតគឺចង់ពង្រីកសាខាអោយបានច្រើន និងធ្វើការផ្សព្វផ្សាយអោយបានទូរលំទូរលាយអំពីសេវាកម្មនៃហាងរបស់ខ្លួនបន្ថែមទៀត។
ទំនាក់ទំនង
- លេខទូរស័ព្ទ : 012 972 333 & 016 972 333
- អ៊ីម៉ែល: [email protected]
- Facebook : Monika Nails &Salon - ម៉ូនិកាក្រចក និងសាឡន