• Sunday, 06 September 2026

Mirai Japanese Language School | BUSINESS JOURNEY

Mirai Japanese Language School | BUSINESS JOURNEY

ប្រទេសជប៉ុនត្រូវចាត់ជាប្រទេសមួយក្នុងតំបន់អាស៊ីដែលមានការរីកលូតលាស់ជាខ្លាំងទៅលើគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសមិនថាវិស័យបច្ចេកវិទ្យា វិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យអប់រំសុទ្ធសឹងតែត្រូវបានទួលស្គាល់ពីបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក។ ក្នុងថ្ងៃនេះក្រុមការងារ PAPA News នឹងណែនាំអ្នកទាំងអស់គ្នាអោយមកស្គាល់នូវសាលាភាសាជប៉ុនមួយដែលមានឈ្មោះថា៖ Mirai Japanese Language School ។

 

 

ស្ថាបនិក

លោក EM DERPERE

 

អំពីអាជីវកម្ម

ក្រុមហ៊ុនមិរ៉ៃ រ៉េវ៉ាក់ ឯ.ក បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០18 ជាក្រុមហ៊ុនផ្តល់នៅការប្រឹក្សាយោបល់ និងរៀបចំឯកសារទៅបន្តការសិក្សានៅប្រទេសជប៉ុន។បច្ចុប្បន្នក្រុមហ៊ុនបានបញ្ជូនសិស្សនិស្សិតទៅបន្តការសិក្សានៅប្រទេសជប៉ុនទាំងថ្នាក់អាហារូបករណ៍ និងថ្នាក់បង់ថ្លៃសិក្សា ជាច្រើនរូបមកហើយ។ អ្វីដែលក្រុមហ៊ុនតែងតែផ្តោតសំខាន់នោះគឺផ្តល់នូវក្តីស្រម៉ៃមួយយ៉ាងពិតប្រាកដដល់ប្អូនៗសិស្សនិស្សិតឲ្យទទួលបានការអប់រំនៅក្រៅប្រទេស ហើយចំណាយតិចប្រកបដោយស្តង់ដារអន្តរជាតិពីប្រទេសមហាអំណាចសេដ្ឋកិច្ច ដើម្បីយកមកអភិវឌ្ឍន៍សង្គមជាតិយើង។ ចំពោះបុគ្គលិក និងថ្នាក់ដឹកនៃក្រុមហ៊ុនមិរ៉ៃ រ៉េវ៉ាក់ ឯ.ក គឹសុទ្ធតែបានបញ្ចប់ការសិក្សាផ្នែកអក្សរសាស្រ្តជប៉ុន នៃវិទ្យាស្ថានភាសាបរទេស ហើយបានឆ្លងកាត់ការសិក្សានៅប្រទេសជប៉ុន និងពោពេញទៅដោយបទពិសោធន៍ការងារផ្នែករៀបឯកសារសិស្សបន្តការសិក្សានៅប្រទេសជប៉ុន។

 

ចក្ខុវិស័យអាជីវកម្ម

សាលាភាសាជប៉ុនមិរ៉ៃជាសាលាភាសាជប៉ុនមួយដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ហើយត្រូវបានបង្កើតឡើងដោយកូនខ្មែរ ដើម្បីផ្តល់នូវការអប់រំភាសាជប៉ុនមួយប្រកបទៅដោយគុណភាពជាចម្បង។ សាលាភាសាជប៉ុនមិរ៉ៃមានចក្ខុវិស័យក្នុងការគ្រប់គ្រងណែនាំ និងតម្រង់ទិសដល់យុវជនឲ្យស្រលាញ់ការសិក្សាភាសាជប៉ុន ព្រមទាំងបង្ហាត់បង្ហាញដើម្បីឲ្យប្អូនៗសិស្សានុសិស្សអាចសម្រេចបាននូវក្តីស្រម៉ៃពិតប្រាកដមួយទាក់ទងទៅនឹងការរៀនភាសាជប៉ុន រួមទាំងឱកាសក្នុងការទៅបន្តការសិក្សានៅប្រទេសជប៉ុន និងឱកាសទៅធ្វើការងារជាបុគ្គលិកពេញសិទ្ធិ ហើយយើងមានដៃគូសហការគ្នាជាច្រើននៅក្នុងប្រទេសជប៉ុន ដូចជាសាលាជំនាញ សាកលវិទ្យាល័យ ក្រុមហ៊ុន ក៏ដូចជាជាមួយអ្នកគាំទ្រខាងផ្នែកស្វែងរកការងារនៅប្រទេសជប៉ុនផងដែរ។ តាំងពីថ្ងៃចូលរៀនដំបូងរហូតដល់ថ្ងៃបញ្ចប់ការសិក្សាសិស្សទាំងអស់នឹងមានអារម្មណ៍កក់ក្តៅ ដោយទទួលបាននូវដំបូន្មានល្អៗពីសំណាក់លោកគ្រូ អ្នកគ្រូនៃសាលាជប៉ុនមិរ៉ៃផងដែរ ។ សាលាភាសាជប៉ុនមិរ៉ៃគឺគិតជាចម្បងទៅលើគុណភាពនៃការបង្រៀន និងការផ្តល់ជាដំបូន្មានដល់សិស្សទាក់ទងនឹងទំនៀមទំលាប់ប្រពៃណីរបស់ប្រទេសជប៉ុនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះសិស្សដែលរៀនពូកែជាងគេនៅសាលាយើង នឹងអាចទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុនតាមរយៈកម្មវិធីសិក្សាផ្សេងៗរយៈពេលខ្លីៗ និងបន្តទៅថ្នាក់សកលវិទ្យាល័យជាដើមផងដែរ ។ សាលាភាសាជប៉ុនមិរ៉ៃរបស់យើង គឺមិនត្រឹមតែផ្ដល់ការអប់រំភាសាជប៉ុនដ៏សមស្របប៉ុនណោះទេ ថែមទាំងជាកន្លែងដែលអាចដុះខាត់យុវជនទៀតផង ។ យើងតែងតែព្យាយាមខិតខំជំរុញធ្វើយ៉ាងណាឲ្យប្អូនៗទាំងអស់គ្នាមានក្តីស្រម៉ៃនិងគោលដៅច្បាស់លាស់មួយដើម្បីធ្វើឲ្យកូនសិស្សទាំងអស់កាន់តែមានទំនុកចិត្ត ហើយអាចដើរឆ្ពោះទៅមុខមួយជំហ៊ានៗបានដោយជោគជ័យ។ សាលាភាសាជប៉ុនមិរ៉ៃ បានបង្កើតឡើងដោយកូនខ្មែរដែលបានបញ្ចប់ការសិក្សាមកពីប្រទេសជប៉ុន នៅថ្ងៃទី ០៧   ខែកក្កដា ឆ្នាំ២០១៨ ដោយផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលភាសាជប៉ុន ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទទួលស្គាល់ដោយប្រទេសជប៉ុន។ ចំពោះសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ នៃសាលាភាសាជប៉ុនមិរ៉ៃ គឺសុទ្ធតែបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអប់រំភាសាជប៉ុនពីវិទ្យាស្ថានភាសាបរទេស និងឆ្លងកាត់ការបណ្តុះបណ្តាលបន្ថែមពីប្រទេសជប៉ុនផ្ទាល់។ សម្រាប់បទពិសោធន៍ក្នុងការបង្រៀនសិស្សពោរពេញទៅដោយសមត្ថភាព ក្នុងការបង្រៀនសិស្សឲ្យទទួលបានការអប់រំភាសាជប៉ុនប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ ការអប់រំភាសាជប៉ុននៅសាលាភាសាជប៉ុនមិរ៉ៃ គឺសិស្សនឹងទទួលបាននូវជំនាញភាសាជប៉ុន យល់ដឹងពីប្រពៃណី និងវប្បធម៌ទូទៅ នៃប្រទេសជប៉ុន ពិតប្រាកដ ច្បាស់លាស់។

 

អំពីផលិតផល

សាលាភាសាជប៉ុនមិរ៉ៃផ្តោតសំខាន់នោះគឺផ្តល់នូវក្តីស្រម៉ៃមួយយ៉ាងពិតប្រាកដដល់ប្អូនៗសិស្សនិស្សិតឲ្យទទួលបានការអប់រំនៅក្រៅប្រទេស ហើយចំណាយតិចប្រកបដោយស្តង់ដារអន្តរជាតិពីប្រទេសមហាអំណាចសេដ្ឋកិច្ច ដើម្បីយកមកអភិវឌ្ឍន៍សង្គមជាតិយើងនាពេលអនាគត។

 

ទំនាក់ទំនង

លេខទូរស័ព្ទ: 016610896

អ៊ីម៉េល: [email protected]

Facebook: Mirai Japanese Language School-MRS

Website: www.miraicambodia.com

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “Mirai Japanese Language School” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram