MDH Trading | BUSINESS JOURNEY
សំណង់ហេដ្ឋារចនាសម្ព័ន្ធគឺជាតម្រូវការដ៏ចំាបាច់សម្រាប់ប្រទេសនីមួយៗក្នុងការអភិវឌ្ឍន៍ ទាំងការធ្វើពាណិជ្ជកម្ម ទាំងការធ្វើដំណើរ និងការស្នាក់នៅ។ សំណង់គេហដ្ឋានគឺជាផ្នែកសំខាន់មួយនៃតម្រូវការរបស់ប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជា។ ដើម្បីធានានូវគុណភាពទីជម្រកសម្រាប់ក្រុមគ្រួសាររបស់ខ្លួន ការជ្រើសរើសគ្រឿងសំណង់សម្រាប់ការសាងសង់គេហដ្ឋានដើម្បីទទួលបានគុណភាពសំណង់ដែលអាចស្ថិតស្ថេរបានយូរអង្វែងនោះ ក៏ជាតម្រូវការដ៏ចាំបាច់របស់ម្ចាស់គេហដ្ឋាននីមួយៗផងដែរ។ ថ្ងៃនេះក្រុមការងាររបស់ PAPA News នឹងណែនាំក្រុមហ៊ុនចែកចាយផលិតផលស៊ីម៉ង់ត៍មួយមានឈ្មោះថាអិម ឌី អេច ត្រេឌីង។
![]()
ស្ថាបនិក
លោក ហេង ផាំង
អំពីអាជីវកម្ម
MDH Trading គឺជាក្រុមហ៊ុនផ្តល់នូវផលិតផលស៊ីម៉ង់ត៍ផលិតក្នុងស្រុក និងនាំចូលពីប្រទេសថៃដែលបានចាប់ដំណើរការតាំងពីឆ្នាំ 2003 ហើយមានទីតាំងនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ចក្ខុវិស័យអាជីវកម្ម
MDH Trading មានគោលបំណងចូលរួមអភិវឌ្ឍន៍ក្នុងវិស័យសំណង់អោយកាន់តែឈានមុខ និង ផ្តល់ជូនអតិថិជននូវស៊ីម៉ង់ត៍ដែលមានគុណភាពល្អនិងតម្លៃសមរម្យ។ MDH Trading នឹងព្យាយាមផ្តល់នូវស៊ីម៉ង់ត៍ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យអោយទាន់ពេលវេលា ដើម្បីបំពេញតម្រូវការអតិថិជន និងសហគមន៍ក្នុងការរួមចំណែកធ្វើឲ្យគុណភាពសំណង់កាន់តែមានភាពរឹងមាំ គង់វង្សយូអង្វែង។
អំពីផលិតផល
MDH Trading មានផ្គត់ផ្គង់ស៊ីម៉ង់ត៍បេតុង និងស៊ីម៉ង់ត៍បូក ជាប្រភេទបាវ 50Kg ឬជាឡានពោង (Bulk truck) សម្រាប់អតិថិជនដែលមានតម្រូវការសម្រាប់ការសាងសង់របស់ខ្លួន។
ទំនាក់ទំនង
លេខទូរស័ព្ទៈ 087 777 158
អ៊ីម៉ែលៈ [email protected]
Facebook: ស៊ីម៉ង់ត៍រូបគោ Bull Cement Brand
