• Tuesday, 02 September 2025

MARY BONDOL | BUSINESS JOURNEY

MARY BONDOL | BUSINESS JOURNEY

សារៈសំខាន់នៃការជ្រើសរើសយកផលិតផលនីមួយៗមកប្រើប្រាស់លើស្បែកមុខគឺសំខាន់ ព្រោះលើផ្ទៃមុខជាប្រភេទស្បែកដែលមានស្រទាប់ស្ដើងជាងដងខ្លួន ដូច្នេះងាយរងការខូចខាតជាងពិបាកជួសជុលជាង និងគ្មានអ្វីបិទបាំងស្ទើរគ្រប់ពេលដូចស្បែកខ្លួន! អ៊ីចឹងហើយមុននឹងធ្វើការសម្រេចចិត្តជ្រើសយកផលិតផលតុបតែងមុខ ឬឡេចិញ្ចឹមស្បែកក៏ដោយ ចាំបាច់ត្រូវប្រាកដថា ផលិតផលទាំងនោះមានសមាសធាតុផ្សំត្រូវនឹងប្រភេទស្បែកមុខរបស់អ្នក ជៀសវាងដាច់ខាតជ្រើសរើសប្រើផលិតផលតាមគ្នាដោយមិនលម្អិតថាត្រូវនឹងស្បែកយើងដែរឬយ៉ាងណា។ ដើម្បីជៀសវាងបញ្ហាទាំងអស់នេះបងប្អូនប្រិយមិត្តសាកក្រឡេកមកស្គាល់នូវក្រុមហ៊ុនខ្មែរមួយឈ្មោះថា MARY BONDOL (ម៉ារី បណ្តូល ) ដែលមាននូវផលិតផលគុណភាពខ្ពស់លើការថែរក្សាស្បែកនិងគ្រឿងសំអាងមកពីប្រទេសកូរ៉េផ្ទាល់ ដោយបច្ចុប្បន្នមានទីតាំងស្ថិតនៅផ្លូវលេខ១០១៩ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ( # 01, st. 1019, Phum Rongchak, Songkat Phnompenh thmey, Khan sensok, Phnom Penh ) ។

 

 

ក្រុមស្ថាបនិក

Founder's name: MRS. MAO MARYBONDOL

Co-Founder's name: MRS. MAO MARYYUNIKA

Co-Founder's name: MR. UY CHANDY

 

ចក្ខុវិស័យនៃអាជីវកម្ម

Mary Bondol មិនត្រឹមតែផ្ដល់នូវផលិតផលដែលមានសុវត្ថិភាពនិងមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានយកចិត្តទុកដាក់ដើម្បីជួយអ្នកដែលមានបញ្ហាស្បែកមុខជាច្រើនតាំងពីឆ្នាំ ២០១៩ មកម្លេះ។ ពួកគេមោទនភាពក្នុងការណែនាំខ្លួន ជាម៉ាកផលិតផលថែរក្សាស្បែកក្នុងស្រុកដែលមានការទុកចិត្តបំផុត។ ដោយយោងតាមស្ថាបនិកលោក បានលើកឡើងថា មុនពេលដែលយើងចាប់ផ្តើមក្រុមហ៊ុននេះ យើងបានប្រឈមមុខនឹងបញ្ហាស្បែកមួយចំនួនរួចមកហើយ  ដូច្នេះយើងអាចនិយាយបានយ៉ាងជាក់លាក់ថាយើងមានបទពិសោធន៍ដូចអ្នកទាំងអស់គ្នារផ្ទាល់ដែរ។ យើងផ្តល់ជូនការពិគ្រោះយោបល់អំពីបញ្ហាស្បែក ដែលនឹងណែនាំហើយជួយអ្នកទាំងអស់គ្នារដើម្បីឆ្លងផុតពីបញ្ហាទាំងនោះ ក្នុងគ្រប់វិធីដែលយើងអាចធ្វើបាន

 

បេសកកម្មអាជីវកម្ម

អាជីវកម្មដែលបានចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី០៩ ខែ ធ្នូរ ឆ្នាំ២០១៩ មកនេះ មានបេសកកម្មក្នុងការបង្កើតផលិតផលថែរក្សាស្បែកដែលមិនមានបន្ថែមអាល់កុលធ្វើឱ្យស្បែកស្ងួត ក្លិនពណ៌ ឬសារធាតុផ្សេងទៀតដែលមិនចាំបាច់ ហើយផ្តល់ជូននូវផលិតផលដែលជួយកាត់បន្ថយការរលាកស្បែក និងការពារការកើតឡើងនៃបញ្ហាស្បែកបន្ថែម។ សរុបមក តាមរយៈម៉ារីបណ្តូលបានផ្តល់ជម្រើសដ៏ល្អសម្រាប់អ្នកដែលមានស្បែកងាយរងប្រតិកម្ម ដោយ ផលិតផលនីមួយៗ ត្រូវបានស្រាវជ្រាវយ៉ាងប្រុងប្រយ័ត្នក្នុងមន្ទីរពិសោធន៍ ត្រូវបានធ្វើតេស្ត និងវិភាគដោយអ្នកជំនាញយ៉ាងហោចណាស់ 6 – 12 ខែមុននឹងផលិតឡើង។ លើសពីនេះក្រុមការងារបច្ចេកទេសបានធ្វើការយកចិត្តទុកដាក់ក្នុងការជ្រើសរើសគ្រឿងផ្សំដែលសមស្របមានគុណភាពខ្ពស់សម្រាប់សុខភាពស្បែករបស់អតិថិជនគ្រប់ៗរូប។

 

អំពីសេវាកម្ម

Mary Bondol មាននូវផលិតផលដូចជា ៖

  • Aelin Calming Moisturizer
  • Anwyn Clarifying Toner
  • Lucida Brightening Serum
  • Elda The Sun Protector
  • Noor LED Mask ។

 

ទំនាក់ទំនង

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “យូហ៊ុន អ៊ិនធើណេសិនណល ត្រេឌីង ឯ.ក” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram