Lua Trading | BUSINESS JOURNEY
ឪពុកម្តាយសម័យថ្មីរមែងតែងតែគិតគូរដល់សុខភាពក៏ដូចជាសុខមាលភាពរបស់បុត្រធីតាជាពិសេសកុមារតូចៗគ្រប់រូបធ្វើយ៉ាងណាឲ្យពួកគេមានសុខភាពល្អ កាយសម្បទាមាំមួន។ ដោយហេតុថាពួកគេងាយនឹងប្រឈមជាមួយជម្ងឺឆ្លងឬក៏ផលប៉ះពាល់ផ្សេងៗប្រសិនបើអាណាព្យាបាលមិនបានយកចិត្តទុកដាក់នៅក្នុងការជ្រើសរើសនូវផលិតយកមកប្រើប្រាស់ឬប្រើបាស់នូវផលិតផលដែលគ្មានប្រភពច្បាស់លាស់ គ្មានអាជ្ញាប័ណ្ណត្រឹមត្រូវដែលអាចបង្កឲ្យមានផលប៉ះពាល់ទៅដល់បុត្រធីតារបស់ពួកគាត់។ ហេតុដូចនេះអាណាព្យាបាលគ្រប់រូបគួរគប្បីយកចិត្តទុកដាក់នៅក្នុងការជ្រើសរើសយកផលិតផលដែលមានប្រភពច្បាស់លាស់ មានអាជ្ញាប័ណ្ណត្រឹមត្រូវយកមកប្រើប្រាស់។ ទើបក្នុងថ្ងៃនេះក្រុមការងារ PAPA News សូមធ្វើការណែនាំពីអាជីវកម្មដែលនាំយកផលិតផលដែលមានគុណភាពពីប្រទេសកូរ៉េមួយឈ្មោះថា Lua Trading។
![]()
ក្រុមស្ថាបនិក
លោក Suth Ratha
លោក Suth Viran
អំពីអាជីវកម្ម
Lau Trading គឺជាក្រុមហ៊ុនដែលនាំចូលផ្តាច់មុខនូវសញ្ញាពាណិជ្ជផលិតផលទារកពីប្រទេសកូរ៉េ OEM/ODM ដែលជាផលិតផលមានគុណភាពខ្ពស់និងធានាបាននូវទំនុកចិត្តពីអ្នកប្រើប្រាស់។ Lau Trading បានបើកដំណើរការក្នុងឆ្នាំ2022 ហើយមានទីតាំងនៅផ្ទះលេខAZ4 ផ្លូវ80 ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ចក្ខុវិស័យនៃអាជីវកម្ម
Lau Trading បានជួយផ្តល់ភាពងាយស្រួលឲ្យអាណាព្យាបាលឬម្ចាស់អាជីវកម្មក្នុងការស្វែងរកផលិតផលដែលមានប្រភពនិងគុណភាពច្បាស់លាស់យកទៅប្រើប្រាស់និងចែកចាយបន្តជាមួយនឹងទំនុកចិត្តខ្ពស់។
មូលហេតុនៃការបង្កើតអាជីវកម្ម
ដោយមើលឃើញពីសារៈសំខាន់នៅក្នុងការជ្រើសរើសយកផលិតផលដែលមានគុណភាពខ្ពស់និងមានប្រភពច្បាស់លាស់ដើម្បីផ្ដល់ជូននូវផលិតផលសុទ្ធល្អសម្រាប់ទារកនិងកុមារ។ លើសពីនេះទៅទៀ Lau Trading ក៏មានផ្ដល់នូវសេវាកម្មងាយស្រួលដល់ម្ចាស់អាជីវកម្មដែលចង់បានផលិតផលកូរ៉េផ្ដាច់មុខពីរោងចក្រផ្ទាល់ជាមួយទំនុកចិត្ត។
អំពីផលិតផល
Lau Trading មានផលិតផលសម្រាប់ទារក Baby skincare (OEM/ODM Korean Products)
ទំនាក់ទំនង
លេខទូរស័ព្ទៈ 086871244
អ៊ីម៉ែលៈ [email protected]
Facebook: Suth Viran
