មន្ទីរសម្រាកព្យាបាល កោះនរា | BUSINESS JOURNEY
សុខភាពគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ព្រោះថាបើមិនមានសុខភាពល្អទេ យើងក៏នឹងមិនអាចសម្រេចសមិទ្ធិផលអ្វីបានឡើយ។ ដោយលក្ខខណ្ឌនាពេលបច្ចុប្បន្នពិបាកក្នុងការសម្រេចបាននូវសុខភាពល្អ ព្រោះតែសារធាតុគីមីក្នុងអារហារ ការបំពុលបរិស្ថាន បម្រែបម្រួលអាកាសធាតុ ដែលវាធ្វើឲ្យមានការបង្ករជាជម្ងឺផ្សេងៗជាច្រើន។ ដូច្នេះក្រុមការងារ Papa Cambodia News សូមណែនាំបងប្អូនមកស្គាល់នូវមន្ទីរសម្រាកព្យាបាលមួយឈ្មោះថា “មន្ទីរសម្រាកព្យាបាល កោះនរា” ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១៧៧ ផ្លូវ៣៤៩ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
![]()
ក្រុមស្ថាបនិក
Founder’s name: លោកវេជ្ជបណ្ឌិត សយ សូនីណា
Co-Founder’s name: លោកស្រី លី សុខណោ
ចក្ខុវិស័យនៃអាជីវកម្ម
មន្ទីរសម្រាកព្យាបាលកោះនរាដែលបានបង្តើតឡើងចាប់តាំងពីឆ្នាំ២០១២មកនោះ មាននូវចក្ខុវិស័យយ៉ាងមុតមាំដោយផ្តល់ការថែទាំសុខភាពដែលផ្តោតលើអ្នកជំងឺប្រកបដោយឧត្តមភាពក្នុងគុណភាព សេវាកម្ម និងជំនឿទុកចិត្តសម្រាប់អ្នកជម្ងឺគ្រប់រូប។
បេសកកម្មអាជីវកម្ម
មន្ទីរសម្រាកព្យាបាលកោះនរា បាននឹងកំពុងបំពេញនូវបេសកកម្មប្រកបដោយភាពប្រកដនិយមបស់ខ្លួនឆ្ពោះទៅរកការវិវត្តន៏ដ៏វិជ្ជមានផ្អែកលើចំណុចដូចជា ៖
- អ្វីក៏ដោយដែលខ្លួនធ្វើគឺបន្តស្វែងរកឧត្តមភាពយ៉ាងសកម្ម និងស្វែងរកសមិទ្ធិផលកម្រិតបន្ទាប់
- តែងតែមានមោទនភាពចំពោះការងាររបស់ខ្លួន
- មន្ទីពេទ្យបានបង្កើតអង្គការប្រកបដោយភាពស្វាហាប់ ឆ្ពោះទៅមុខ និងប្រកបដោយភាពច្នៃប្រឌិត សុចរិតភាព និងក្រមសីលធម៌
- ជាអ្នកចាត់ចែងដ៏ល្អនៃធនធានមានកំណត់ ដូច្នេះខ្លួនអាចបំពេញតម្រូវការជាច្រើនរបស់អតិថិជន និងសហគមន៍ប្រកបដោយប្រសិទ្ធភាពបំផុត ទន្ទឹមនឹងនេះ ការយកចិត្តទុកដាក់ចំពោះមនុស្សគឺជាការយកចិត្តទុកដាក់ចម្បងបំផុត។
- ការផ្តល់ការគោរព រួសរាយរាក់ទាក់ ចេះជួយគ្នាទៅវិញទៅមកចំពោះបុគ្គលិកគ្រប់រូប ដូចការបម្រើសេវាដល់អ្នកជម្ងឺ
- ការងារជាក្រុមគឺជាចំណុចសំខាន់សម្រាប់ការងារបម្រើសេវាកម្មដល់អ្នកជម្ងឺ ដែលបុគ្គលិកម្នាក់ៗមានទំនួលខុសត្រូវក្នុងការរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់ក្រុមទាំងមូល
- ការស្វែងរក និងផ្តល់រង្វាន់ដល់ការផ្តល់យោបល់ និងការច្នៃប្រឌិតដល់បុគ្គលិកគ្រប់ជាន់ថ្នាក់
- មានគោលការណ៍ក្រមសីលធម៌ការងាររឹងមាំ
- ភាពសប្បាយរីករាយ ក្នុងកន្លែងការងារគឺជារឿងល្អសម្រាប់អ្នកជំងឺនិងបុគ្គលិកផងដែរ។
អំពីសេវាកម្ម
មន្ទីរសម្រាកព្យាបាលកោះនរា មានបម្រើនូវសេវាកម្មដូចជា ៖
១.ការសម្រាកព្យាបាល
២.ពិនិត្យជំងឺកុមារ និង ជំងឺទូទៅ
៣.ពិនិត្យឈាម និង ចាក់វ៉ាក់សាំង
៤.ដេររបួស និង វះកាត់តូច
៥.ថតអេកូពណ៍ និង វាស់ចង្វាក់បេះដូង ។
ទំនាក់ទំនង
- លេខទូរស័ព្ទ: 070 802 198/ 012 908 020/ 017 898 586
- អ៊ីម៉ែល: [email protected]
- Facebook: មន្ទីរសម្រាកព្យាបាលកុមារ កោះនរា
