KL SUPPLY CAMBODIA | BUSINESS JOURNEY

ថ្ងៃនេះក្រុមការងារ PAPA News សូមធ្វើការណែនាំអ្នកទាំងអស់គ្នានូវក្រុមហ៊ុនមួយសម្រាប់អ្នកដែលកំពុងតែស្វែងរកការបោះពុម្ភ នៅលើ Packaging & Marketing Materials ផ្សេងៗទៀតសម្រាប់អាជីវកម្មឬស្ថាប័នផ្ទាល់មួយមានឈ្មោះថា KL SUPPLY CAMBODIA ។
ក្រុមស្ថាបនិក
លោក IE VICHHAKA
លោក LONG LINDA
អំពីអាជីវកម្ម
KL SUPPLY CAMBODIA គឺជាអាជីវកម្មបែប one stop service ដែលមានផ្គត់ផ្គង់ផលិតផល ផ្សព្វផ្សាយគ្រប់មុខមិនថាជាការបោះពុម្ពលើការវិចខ្ចប់ បោះពុម្ពលើការដូរវត្ថុអនុស្សាវរីយ៍ជូនអតិថិជន ឬអាចនិយាយបានថាបោះពុម្ពលើអីវ៉ាន់ប្រើប្រាស់គ្រប់ប្រភេទទាំងអស់។ KL SUPPLY CAMBODIA មានទីតាំងនៅផ្ទះលេខ11Eo, ផ្លូវ146 សង្កាត់វាលវង់ ខណ្ឌ7មករា រាជធានីភ្នំពេញ ហើយបានចាប់ដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងឆ្នាំ 2018។
ចក្ខុវិស័យរបស់អាជីវកម្ម
រយៈពេល 5 ឆ្នាំមកនេះ រហូតដល់ 20 ឆ្នាំខាងមុខទៀត ពី KL Supply Cambodia គឺនៅតែមានជំនឿចិត្តយ៉ាងមុតមាំថា KL SUPPLY CAMBODIA គឺជាដៃគូផ្គត់ផ្គង់ល្អបំផុតដែលអាចជួយសម្រួលទាំងតម្លៃ និង គុណភាពទៅដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទដើម្បីពង្រឹង និងពង្រីក ក៏ដូចជាបង្កើនការលក់ទៅដល់ដៃអតិថិជនគោលដៅរបស់គាត់តាមរយៈការបោះពុម្ពស្លាកយីហោនៅលើសម្ភារៈវេចខ្ចប់ និង អំណោយសាជីវកម្មផ្សេងៗ។
មូលហេតុនៃការបង្កើតអាជីវកម្ម
ដោយមើលឃើញពីភាពលំបាកសម្រាប់សហគ្រាសធំៗដែលមានតម្រូវការចំពោះការផ្សព្វផ្សាយលើផលិតផលជាច្រើនប្រភេទ តែសម្រាប់ក្រុមហ៊ុនបោះពុម្ពទូទៅផ្តោតសំខាន់ទៅលើតែមួយផលិតផល ដូចជាបោះពុម្ពតែលើក្រដាស បោះពុម្ពតែលើប្លាស្ទិក បោះពុម្ពតែលើឆ័ត្រ បោះពុម្ពតែលើដបទឹក ។ល។ បើយើងសាកស្រមៃរូបភាពខាងលើនេះយើងអាចនឹងដឹងថាម្ចាស់អាជីវកម្មត្រូវរកអ្នកផ្គត់ផ្គង់ជាច្រើនកន្លែងតាមតម្រូវការផលិតផលណាមួយ ដូច្នោះហើយទើប KL SUPPLY CAMBODIA សូមចូលរួមជាចំណែកតូចមួយក្នុងការជួយកាត់បន្ថយការចំណាយ និងពេលវេលា ទៅលើសេវាកម្មនិងផលិតផលទាំងអស់នោះ។
អំពីផលិតផល
KL Supply Cambodia ជាក្រុមហ៊ុនផ្គត់ផ្គង់ការបោះពុម្ពទៅលើសម្ភារៈផ្សព្វផ្សាយគ្រប់ប្រភេទដែលបានដំណើរការអស់រយៈពេល 5 ឆ្នាំ ហើយក្នុងនោះ KL Supply Cambodia បែកចែកទៅតាម 4 ផ្នែកធំៗដែលមានដូចជា៖
1. ការវេចខ្ចប់ (Branding Packaging)
• ថង់ក្រដាស (Paper Bag)
• ប្រអប់គ្រប់ប្រភេទ (Cosmetic Box, Gift Box, Premium Box, Acrylic Box, etc…)
• កេស/ឡាំង (Parcels, Carton Box, Corrugate Box)
• ស្ទីកគ័របកបិទ (Transfer Stickers, Laminate Sticker, UV Sticker, etc…
• ខ្សែបូរ (Ribbon)
• ក្រដាសវេចខ្ចប់ (Wrapping Paper, wax Paper, Tissue Paper)
• ថង់ក្រណាត់ | ថង់បរិស្ថាន | ថង់ប្លាស្ទិចកែច្នៃ | ថង់ជ័រ PVC (Tote Bag, Eco Bag, Non Woven Bag, Polyester Bag, PVC Bag…)
• ថង់ប្លាស្ទិច (Plastic Bag, Poly Mailer, etc…)
2. សម្ភារៈការិយាល័យ (Office Stationery)
• នាមប័ណ្ណ (Name Card | Business Card)
• ខិត្តប័ណ្ណផ្សព្វផ្សាយ (Leaflets, Brochures)
• សៀវភៅណែនាំពីសេវាកម្ម រឺ ផលិតផល (Catalogue | Booklet)
• ស៊ីមីឯកសារ (Folders)
• វិក័យប័ត្រ (Invoices)
• ប្រតិទិន (Calendars)
• ខ្សែកាត (Lanyard)
• កាតបុគ្គលិក | កាតសមាជិក (Staff ID Card, Memeber Card)
• ស្លាកឈ្មោះដែក រឺ កន្លាស់អាវជ័រ (Name Tag, Pin…)
3. អំណោយសាជីវកម្ម (Promotional/Premium Gift)
• ដបទឹក (Tumbler)
• កែវថ្ម (Mug)
• ឆ័ត្រតូច | ឆ័ត្រធំ (Umbrella, Parasol)
• អាវភ្លៀវ (Raincoat)
• សៀវភៅស្បែក (Leather Notebook)
• ប៊ិច | ប៊ិចស៊ីញ៉េ (Signature Pen)
• កងដៃជ័រ រឺ ក្រដាស (Wristband, Rubber Bracelet)
• បណ្តោងសោរ (Keychain)
• ប៉េតប៉ោង (Balloon)
• អាវយឺត (T-shirt)
• អាវក្រៅ (Jacket)
• មួកក្រណាត់ (Cap/Hat)
• មួកសុវត្ថិភាព (Helmet)
• កាតាបស្ពាយ រឺ កាបូបយួរ (Bag-pack)
• USB
• ដុំសាកចល័ត (Power bank)
• ពានរង្វាន់ | ពានជ័យលេភី (Trophy, Award)
• កង្ហារក្រដាស (Hand Fan)
• កង្ហារចល័ត (Mobile Fan)
• ក្រណាត់ទ្រាប់ Keyboard (Mouse Pad)
• Phone Finger Ring, etc…
4. Food & Beverage Supply
• កែវប្លាស្ទិច | កែវកាហ្វេ (Plastic Cup)
• កែវក្រដាស | កែវក្តៅ (Paper Cup)
• កែវបង្អែម (Dessert Cup)
• ទុយោ | បំពង់បឺត (Straw)
• ក្រដាសជូតមាត់ | ក្រដាសសើម (Napkin/Tissue, Wet Tissue)
• ទ្រនាប់កែវ (Coaster)
• ថង់ច្រកប្លាស្ទិច | ថង់ក្រដាស (Plastic, Kraft Bag)
• ចាន | ចង្កឹះ | សម | ស្លាបព្រា (Bowl, Chopsticks, Spoon…)
ទំនាក់ទំនង
លេខទូរស័ព្ទៈ 070 255 558
អ៊ីម៉ែលៈ [email protected]
Facebook: KL SUPPLY CAMBODIA