• Monday, 18 November 2024

អាយ បាយ ហ្សូន | BUSINESS JOURNEY

អាយ បាយ ហ្សូន  | BUSINESS JOURNEY

បើនិយាយដល់ E-Commerce ឬពាក្យគេនិយមប្រើ “ការលក់និងទិញទំនិញតាមអនឡាញ” គឺជាលំដាប់លំដោយនៃការទិញដូរទំនិញ និងការផ្សព្វផ្សាយនានាតាមប្រព័ន្ធអ៊ីនធឺណេត ជាពិសេសបណ្ដាញសង្គម ការផ្ញើសារអេឡិចត្រូនិច (E-Mail) និងការធ្វើទីផ្សារទាក់ទាញអតិថិជនឲ្យចាប់អារម្មណ៍ និងគាំទ្រអាជីវកម្មរបស់ខ្លួន រួមទាំងការទូរទាត់សាច់ប្រាក់ផងដែរ។ ពិសេសជាងនេះ វាជួយការទិញដូរទំនិញមានភាពងាយស្រួល លឿន រហ័ស និងអាចទិញបានគ្រប់ទីកន្លែងដែលមានអ៊ីនធើណេត។ Papa Cambodia News សូមណែនាំបងប្អូនឲ្យស្គាល់នូវអាជីវកម្មប្រភេទ E-Commerce មួយឈ្មោះថា “អាយ បាយ ហ្សូន” ដែលមានទីតាំងស្ថិតនៅផ្ទះលេខ152AG, ផ្លូវ143 ភូមិ1 សង្កាត់បឹងកេង3 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

 

 

ក្រុមស្ថាបនិក

Founder’s name: ចាង សុខឃាង

Co-Founder’s name: អ៊ឺង វណ្ណ:  និង ឆាយ ហៀន

 

ចក្ខុវិស័យនៃអាជីវកម្ម

ស្ថាបនិកនិងសហស្ថាបនិកខ្មែរទាំងបីរូបដែលបានបង្កើតអាជីវកម្មប្រភេទ E-Commerce នេះឡើងចាប់តាំងពីឆ្នាំ២០១៥មក  លោកមាននូវចក្ខុវិស័យចង់ពន្លឿនសេវាកម្មនាំទំនិញចេញនិងចូលក្នុងប្រទេសដើម្បីបម្រើជូនសេចក្តីត្រូវការរបស់អតិថិជនទាន់ពេលវេលា។

 

បេសកកម្មអាជីវកម្ម

អាយ បាយ ហ្សូនបាននឹងកំពុងបំពេញបេសកកម្មរបស់ខ្លួនដើម្បីរកវិធីសាស្រ្តក្នុងការកាត់បន្ថយតម្លៃនាំចូលនិងតម្លៃនាំចេញឲ្យទាបឬសមរម្យបំផុតជូនអតិថិជនទាំងក្នុងនឹងក្រៅស្រុក។

 

អំពីផលិតផល

អាយ បាយ ហ្សូនមាននូវ សេវាកម្មជួយទិញទំនិញ និងនាំចូលទំនិញគ្រប់ប្រភេទប្រកបដោយតម្លៃសមរម្យនិងមានភាពរហ័សទាន់ចិត្តសម្រាប់អតិថិជនគ្រប់មជ្ឈដ្ឋាន។

 

ទំនាក់ទំនង

 

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “អាយ បាយ ហ្សូន” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram