• Sunday, 06 September 2026

I-Clean Center | BUSINESS JOURNEY

I-Clean Center  | BUSINESS JOURNEY

ការថែទាំរថយន្តជារឿងសំខាន់ណាស់ វាជាផ្នែកមួយដែលជួយការបើកបររថយន្តរបស់យើងមិនឲ្យមានបញ្ហាក្នុងកំឡុងពេលបើកបរនៅលើដងផ្លូវ។ ជាទូទៅនៅលើរថយន្តមានផ្នែកមួយចំនួនទាមទារឲ្យយើងត្រួតពិនិត្យតាមពេលកំណត់ជាចាំបាច់ដូចជា ប្រេងម៉ាស៊ីន ប៊ូស៊ី សំបកកង់រថយន្តជាដើម។ ឯការជ្រើសរើសនូវសេវាកម្មថែទាំដែលមានអ្នកជំនាញច្បាស់លាស់នោះ កាន់តែចាំបាច់សម្រាប់ធានាបាននូវគុណភាពរថយន្តរបស់យើងក្នុងការប្រើប្រាស់បានយូរអង្វែង។ Papa Cambodia News សូមណែនាំ ក្រុមហ៊ុន I-clean center ដែលមានទីតាំងស្ថិតនៅ ផ្ទះ6624A ផ្លូវ15m ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមហ៊ុននេះផ្ដោតទៅលើការថែទាំរថយន្ត សេវាកម្ម លាងសម្អាតរថយន្ដ បំបាត់ក្លិន ការផ្លាស់ប្ដូរសំបកកង់ តម្រងដៃចង្កូត ជាមួយការផ្លាស់ប្ដូរនៅស្បែកហ្រ្វាំង ប្ដូរប្រេង លាងម៉ាស៊ីន បោកពូកជាមួយនឹងការប៉ូលា និងបិទស្គត់ ។

 

 

ក្រុមស្ថាបនិក

  1. CHOEUN CHANLEAKHENA
  2. TAING CHANTHEARA
  3. CHHIN SOKTRY
  4. CHHEANG PHANITH

 

ចក្ខុវិស័យនៃអាជីវកម្ម

I–Clean Center មាននូវចក្ខុវិស័យ ជួយជំរុញក្នុងសេដ្ឋកិច្ចរបស់ប្រទេសក្នុងវិស័យសេវាកម្មឲ្យបានច្រើននិងជួយក្នុងការបង្កើនចំណូលរបស់ប្រជាជនដោយផ្ដល់នូវការងារក្នុងស្រុក កាត់បន្ថយការចំណាកស្រុកទៅខាងក្រៅ។ មួយវិញទៀតគឺយាន្តដ្ឋានមាននូវគ្រប់សេវាកម្មសម្រាប់តម្រូវការរបស់អតិថិជនជាមួយនឹងទំនុកចិត្តក៏ដូចជាមានសេវាកម្មល្អបម្រើជូនអតិថិជនគ្រប់ៗរូប។

 

បេសកកម្មអាជីវកម្ម

ការបង្កើតឡើងនូវ I–Clean Center គឺដើម្បីជួយសម្រួលក្នុងវិស័យសេវាកម្មរថយន្តឲ្យមានភាពទូលំទូលាយសម្រាប់អតិថិជននិងជួយកាត់បន្ថយនៅការចាយពេលវេលាច្រើនទៅលើការស្វែងរកនូវសេវាកម្មច្រើនកន្លែង   ដោយអាចនិយាយបានថា  I–Clean Center គឺមានគ្រប់សេវាកម្មនៅក្នុងកន្លែងតែមួយ។

 

អំពីផលិតផលនិងសេវាកម្ម

I–Clean Center មាននូវសេវាកម្មថែទាំរថយន្ត លាងរថយន្ត ប្តូរសំបកកង់ ប្ដូរប្រេងម៉ាស៊ីន ប្រេងហ្វ្រាំង ប្រេងប្រអប់លេខ ប្រេងហ្រ្វាំង តម្រង់ដៃចង្កូច ស្ទីមបំបាត់ក្លិនក្នុងឡាន បោកពូក ប៉ូលា លាងម៉ាស៊ីន បាញ់សម្អាតផ្នែកបាតក្រោម ប្ដូរស្បែកហ្រ្វាំង ប្ដូរអាគុយ និងមានលក់គ្រឿងសម្ភារៈផ្សេងៗ ។ សេវាកម្មនៅ I-clean center មានការផ្ដល់ជួននៅកញ្ចប់ជាសមាជិកក្នុងការលាងរថយន្ដជាមួយនិងតម្លៃពិសេសដែលមានមានរយៈពេលមួយឆ្នាំសម្រាប់រថយន្ដតាមទំហំ

  • Size (s)100$មានរយៈពេល1ឆ្នាំចំនួន30ដង
  • Size (M)110$មានរយៈពេល1ឆ្នាំចំនួន30ដង
  • Size (L)120$មានរយៈពេល1ឆ្នាំចំនួន30ដង
  • Size (XL)130$មានរយៈពេល1ឆ្នាំចំនួន30ដង
  • Size (XXL)150$មានរយៈពេល1ឆ្នាំចំនួន30ដង ៕

 

ផែនការអនាគតនៃអាជីវកម្ម

I–Clean Center នឹងព្យាយាមបង្កើតនូវសាខាថ្មីចំនួន១០ទីតាំងផ្សេងទៀត សម្រាប់បម្រើការទៅលើសេវាកម្មចំពោះអតិថិជនរបស់ខ្លួន។

 

. ទំនាក់ទំនង

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “I-clean center” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram