• Sunday, 06 September 2026

GLOBAL TALENTS CO.,LTD | BUSINESS JOURNEY

GLOBAL TALENTS CO.,LTD | BUSINESS JOURNEY

ធនធានមនុស្សចាំបាច់ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល អភិវឌ្ឍ ផ្ដល់ឱកាស និងការប្រកួតប្រជែង។ ធនធានមនុស្សអាចអភិវឌ្ឍទៅជាមូលធនមនុស្សបានគឺត្រូវការពេលវេលាទើបពួកគេអាចទទួលបានបំណិនជីវិតសមត្ថភាពបំពេញការងារប្រកបដោយប្រសិទ្ធភាព និងការប្រកួតប្រជែង។ ធនធានមនុស្ស អាចក្លាយជាមូលធនមនុស្ស ដោយទទួលបានពីការវិនិយោគ និងផ្ដល់ឱកាសឱ្យចូលរួមក្នុងប្រតិបត្តិការការងារផ្សេងៗ៕ ថ្ងៃនេះសូមនាំអារម្មណ៍បងប្អូនប្រិយមិត្តមកស្គាល់ពី ក្រុមហ៊ុនមួយឈ្មោះថា GLOBAL TALENTS CO., LTD ជាក្រុមហ៊ុនផ្តល់សេវាកម្មគ្រប់គ្រងធនធានមនុស្ស ដោយបើកដំណើរការតាំងពីឆ្នាំ២០២០ និងបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងអគ្គនាយកដ្ឋានពន្ធដារ សរុបអាយុកាលជិត៤ឆ្នាំ ។

 

 

ក្រុមស្ថាបនិក

Founder’s name: Mao Socheat

Co-Founder’s name: Noch Srey Nob

 

ចក្ខុវិស័យនៃអាជីវកម្ម

ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅ ផ្លូវ ជា សុផារ៉ា (Street 598), ទួលសង្កែរ រាជធានី ។ បង្កើតឡើងដើម្បីក្លាយខ្លួនជានិយោជកដែលផ្តល់ជូននូវបរិយាកាសកន្លែងការងារល្អបំផុតជាមួយនឹងឱកាសដើម្បីរៀន និង រីកចម្រើនសម្រាប់អ្នកគ្រប់គ្រងផ្នែកធនធានមនុស្សដែលពួកគេមានមហិច្ឆតាចង់ក្លាយជាអ្នកជំនាញលើផ្នែកនេះជាអាជីព ដោយភ្ជាប់ជាមួយពាក្យស្លោកមួយឃ្លាថា “គិតពីធនធានមនុស្ស គិតពី Global Talents” (THINK PEOPLE THINK GLOBAL TALENTS)  ។

 

បេសកកម្មអាជីវកម្ម

អាជីវកម្មដែលស្ថិតក្នុងវិស័យទីភ្នាក់ងារផ្នែកសេវាកម្ម (Agency Services ) នេះបាននឹងកំពុងបំពេញនូវបេសកកម្មរបស់ខ្លួនលើការផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាពតាមរយៈធនធានមនុស្សដែលអាចទុកចិត្តបានមាននូវបច្ចេកទេសវិជ្ជាជីវៈ លើការប្រឹក្សាយោបល់ប្រកបដោយភាពច្នៃប្រឌិតជាមួយការគ្រប់គ្រងធនធានមនុស្សដល់ស្ថាប័នទាំងសាធារណៈនិងឯកជន។ នេះជាការរួមចំណែកទៅដល់ភាពជោគជ័យរបស់ប្រទេសតាមរយៈ ការវិនិយោគលើការរៀនសូត្រជាបន្តបន្ទាប់ និងការអនុវត្តល្អបំផុតលើការគ្រប់គ្រងធនធានមនុស្សនៃស្ថាប័ននីមួយៗ ។

 

អំពីផលិតផល និងសេវាកម្ម

Global Talents ផ្តល់សេវាដូចខាងក្រោម៖

  • សេវាកម្មជ្រើសរើសបុគ្គលិក( Recruitment Service )
  • សេវាកម្មបណ្តុះបណ្តាល( Training & Career Coaching Service )
  • សេវាកម្មធនធានមនុស្សពីខាងក្រៅ (Outsourcing Service )
  • សេវាកម្មគ្រប់គ្រងធនធានមនុស្ស( HRM System Service )
  • សេវាកម្មរៀបចំគោលការណ៍លើកទឹកចិត្ត សំណង និងអត្ថប្រយោជន៍ ផ្សេងៗសម្រាប់បុគ្គលិក (HR Compensation & Benefit Service)
  • សេវាកម្មផ្សេងទៀតពាក់ព័ន្ធនឹងវិស័យការងារ( Work Permit & Labor Processing Service)
  • សេវាគ្រប់គ្រងសណ្ឋាគារភោជនីយដ្ឋាននិងបណ្ដុះបណ្ដាលជំនាញបដិសណ្ឋារកិច្ច( Hospitality Management and Training) ។

 

ទំនាក់ទំនង

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “GLOBAL TALENTS CO.,LTD” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram