GSCS | BUSINESS JOURNEY
សវនកម្ម(Audit) គឺជាសកម្មភាពផ្ទៀងផ្ទាត់នៅនឹងកន្លែងដូចជាការត្រួតពិនិត្យឬការពិនិត្យដំណើរការឬប្រព័ន្ធគុណភាពដើម្បីធានានូវការអនុលោមទៅតាមតម្រូវការ។សវនកម្មចែកចេញជាពីរគឺសវនកម្មខាងក្នុង (Internal Audit)និងសវនកម្មខាងក្រៅ (External Audit)។សវនកម្មខាងក្រៅអាចមានភាពសុក្រិត្យជាងសវនកម្មខាងក្នុង ដោយសារតែការធ្វើសវកម្មខាងក្រៅគោរពទៅតាមស្តង់ដារដែលបានចែងច្បាស់លាស់ ហើយសវនករជាអ្នកដែលមិនស្ថិតក្រោមឥទ្ធិពលនៃបុគ្គលណាមួយនៅក្នុងក្រុមហ៊ុន។ Papa Cambodia News សូមណែនាំបងប្អូនមកស្គាល់ក្រុមហ៊ុនអន្តរជាតិមួយដែលបំពេញនូវសេវាកម្មសវនកម្ម និងវាយតម្លៃ ឈ្មោះថា “ GSCS International Co., Ltd” មានទីតាំងស្ថិតនៅជាន់ទី៧ នៃអគារ ISI TOWER ក្នុងខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ (7F-02 | ISI TOWER |Unit No. 3 | KMH Boulevard | Khan Porsenchey | Phnom Penh-120909 | Cambodia) ។
![]()
ស្ថាបនិក
Founder’s name: Mr. ABDUL MOTTALEB
Co-Founder’s name: Mr. KONG KARUNA
ចក្ខុវិស័យនៃអាជីវកម្ម
GSCS International Co., Ltd Cambodia office ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអន្តរជាតិដែលទើបបានចុះបញ្ចីក្នុងឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ដែលគោលដៅរបស់ GSCS គឺដើម្បីជួយសហគ្រាស និងអ្នកផលិត ឱ្យមានការអនុលោមភាពនិងការធ្វើឲ្យប្រសើរឡើងនូវដំណើរការអាជីវកម្មរបស់ពួកគេស្របតាមបទបញ្ញត្តិនានា ដែលត្រូវការជាចាំបាច់ នូវសក្ខីកម្មនៃសវនកម្មក្រុមហ៊ុន ក៏ដូចជាវិញ្ញាបនប័ត្រលើស្តង់ដារជាច្រើនសម្រាប់ដំណើរការពាណិជ្ជកម្ម ឬការនាំចេញរបស់ពួកគេ។ លើសពីនេះគឺជួយអតិថិជនរបស់ខ្លួនក្នុងការធានាថាផលិតផលរបស់ពួកគេបំពេញតាមស្តង់ដារខ្ពស់បំផុតនៃគុណភាព និងទំនួលខុសត្រូវសង្គមប្រកបដោយក្រមសីលធម៌ និងនិរន្តរភាព។
បេសកកម្មអាជីវកម្ម
GSCS International Ltd បាននឹងកំពុងបំពេញនូវបេសកកម្មប្រកបដោយភាពស្វាហាប់និងវិជ្ជមានផ្តោតលើចំណុចដូចជា៖
- នឹងបម្រើអតិថិជនរបស់ខ្លួនប្រកបដោយក្រមសីលធម៌ សុចរិតភាព រក្សាការសម្ងាត់ ដោយមិនលំអៀង និងគណនេយ្យភាពខ្ពស់បំផុត ដើម្បីធានាគុណភាព
- ធានាឱ្យបានជាប់លាប់នូវការរំពឹងទុក និងការពេញចិត្តរបស់អតិថិជនតាមរយៈការរក្សាបាននូវតម្រូវការស្តង់ដារ និងការកែលម្អអង្គភាពជាបន្តបន្ទាប់។
- បញ្ហាអសីលធម៌ខាងក្នុង ឬខាងក្រៅណាមួយនឹងត្រូវចាត់ទុកជា Zero Tolerance ដោយ GSCS International Ltd
- GSCS នឹងធានានូវសមត្ថភាព និងធនធានចាំបាច់ដល់បុគ្គលិកដែលទាក់ទងនឹងសេវាកម្មរបស់ខ្លួនសម្រាប់ការធានាគុណភាព។
មូលហេតុនៃការបង្កើតអាជីវកម្ម
GSCS យល់ឃើញថានិរន្តរភាព គឺជាគន្លឹះក្នុងជីវិតអាជីវកម្មទាំងអស់នៅក្នុងពិភពលោកបច្ចុប្បន្ន ហើយ ខ្លួនជឿជាក់ថាជាមួយនឹងសេវាកម្មប្រកបដោយគុណភាពនៃស្តង់ដារនិរន្តរភាពនិង ភាពត្រឹមត្រូវតាមក្រឹតក្រមជាក់លាក់ ដែលអាចឆ្លើយតបតាមបរិបទដែលទីផ្សារសកលកំពុងជួបប្រទះ នេះជាចំនុចចាប់ផ្តើម។
អំពីផលិតផលនិងសេវាកម្ម
ជាក្រុមហ៊ុនអន្តរជាតិមួយ ដែលមានការទទូលស្គាល់ពីស្ថាប័នវិញ្ញាបនប័ត្រ ISO/IEC 17021:2012 សម្រាប់បំពេញសេវាកម្មសវនកម្ម និងវាយតម្លៃ ដើម្បីផ្តល់វិញ្ញាបនប័ត្រលើស្តង់ដារជាច្រើនមានដូចជា ISO, GOTS, GRS, RCS, OCS, RDS, RWS, RMS, RAS, PEFC, OCP, BCI, SMETA, HIGG, C-TPAT & SLCP ហើយក៏ជាអ្នកផ្តល់ការបណ្តុះបណ្តាលដែលត្រូវបានអនុម័តនិងមានការទទួលស្គាល់សម្រាប់វគ្គបណ្តុះបណ្តាលសវនករនាំមុខដូចជាការបណ្តុះបណ្តាល ISO 9001, 14001, 45001, 22000, 19011, SLCP និងការបណ្តុះបណ្តាលសម្រាប់កម្មវិធីSLCP, SAC Higg និងអ្នកផ្តល់ការបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងគីមីZDHC ផងដែរ។
ផែនការអនាគតរបស់អាជីវកម្ម
GSCS International Ltd ជាក្រុមហ៊ុនអន្តរជាតិមួយដែលបានចាប់ផ្តើមការិយាល័យពាណិជ្ចកម្មរបស់ខ្លួននៅប្រទេលអារ៉ាប់រួម និងការិយាល័យប្រតិបត្តិនៅប្រទេសបង់ក្លាដេស បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងពង្រីកខ្លួនទៅកាន់ប្រទេស២១បន្ថែមទៀត ក្នុងនោះមានកម្ពុជា វៀតណាម និងឡាវ។ នាអនាគតដ៏ខ្លីខាងមុខនឹងបើកដំណើរការការិយាល័យមួយទៀតនៅប្រទេសចិន។
ទំនាក់ទំនង
- លេខទូរស័ព្ទ: 012 891222
- អ៊ីម៉ែល: [email protected]
- Facebook: GSCS International Cambodia
- Website: https://gscsintl.com/contact
