Coffee Tamplov | BUSINESS JOURNEY
វិស័យទេសចរណ៍គឺជាឧស្សាហកម្មសេវាកម្មត្រូវបានមើលឃើញថាមិនអាចខ្វះបាននូវកត្តាសំខាន់ៗដូចជា ការដឹកជញ្ជូន, ការស្នាក់នៅ, ការហូបចុក និង មគ្គុទេសក៍ទេសចរណ៍។ សេវាផ្គត់ផ្គង់ការហូបចុកពិតជាសំខាន់សម្រាប់ទេសចរនិងតំបន់ទេសចរណ៍នីមួយៗព្រោះវាអាចផ្តល់បាននូវប្រាក់ចំណូល ឳកាសការងារ និងផ្សព្វផ្សាយពីវប្បធម៌នៃតំបន់នោះផងដែរ។ តួយ៉ាងខេត្តបាត់ដំបងគឺជាគោលដៅទេសចរណ៍មួយក្នុងចំណោមខេត្តគោលដៅផ្សេងទៀតសម្រាប់ទេសចរក្នុងស្រុកនិងទេសចរបរទេសក្នុងការទៅទស្សនាកំសាន្ត។ ក្នុងថ្ងៃនេះផងដែរក្រុមការងារ Papa Cambodia News សូមណែនាំបងប្អូនទាំងអស់គ្នារមកស្គាល់នូវហាងមួយឈ្មោះថា ការហ្វេតាមផ្លូវ( Coffee Tamplov )ដែលមានទីតាំងនៅ ផ្លូវ៥២០, ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
![]()
ក្រុមស្ថាបនិក
Founder’s name: IENG SETH
ចក្ខុវិស័យនៃអាជីវកម្ម
Coffee Tamplov ដែលបានដំណើរការចាប់តាំងពីឆ្នាំ២០១៨មក ហើយក្នុងនោះផងដែរCoffee Tamplovក៏មានចក្ខុវិស័យចង់ឲ្យនៅទីកន្លែងតែមួយដែលអាចមានបម្រើនូវម្ហូបអាហារនិងភេសជ្ជៈច្រើនប្រភេទរួមទាំងសេវាកម្មផ្សេងៗជាមួយនឹងទីកន្លែងដែលមានផាសុកភាព រសជាតិឈ្ងុយឆ្ងាញ់ និងតម្លៃសមរម្យសម្រាប់មនុស្សគ្រប់វ័យ។
បេសកកម្មអាជីវកម្ម
Coffee Tamplov បាននឹងកំពុងតែធ្វើបេសកកម្មរបស់ខ្លួនដែល ចាប់ផ្តើមពីតូចទៅធំ ហើយអាចប្រែប្រួលបំពេញតាមតម្រូវការទីផ្សារបានល្អ ម្យ៉ាងទៀតបានផ្តល់ឱកាសដល់សិស្សនិស្សិតដែលគ្មានបទពិសោធន៍ដើម្បីទទួលបាននូវចំណូលនិងការអភិវឌ្ឍសមត្ថភាពទៅថ្ងៃមុខ។ លើសពីនេះដូចជាការលើកស្ទួយសេវាកម្មទេសចរណ៍ក្នុងស្រុកផងនិងមោទនភាពជាតិផង ហាងបាន ដាក់ឈ្មោះហាងជាភាសាខ្មែរ គិតប្រាក់ជាប្រាក់រៀល ថែមទៀតផង។
មូលហេតុនៃការបង្កើតអាជីវកម្ម
លោក IENG SETHបានបង្ហាញពីមូលហេតុអំពីការបង្កើតអាជីវកម្មនេះថា “ព្រោះស្រលាញ់ម្ហូបអាហារនិងភេសជ្ជៈ និងមានទេពកោសល្យផ្ទាល់ខ្លួន ទើបខ្ញុំបង្កើតយីហោខ្លួនឯងជារបស់ខ្មែរ មិនចង់នាំយកឈ្មោះអ្នកដទៃមករកស៊ី”។
អំពីផលិតផល
កាហ្វេតាមផ្លូវមានបម្រើនូវផលិតផលនិងសេវាដូចជា: កាហ្វេ, តែ, តែគុជ, អាហារសម្រន់, បាយ, បបរ, មីហឹរ, បង្អែម, ប៊ូហ្វេ,..ដែលអាចញាំនៅនឹងកន្លែង, កម្មង់ខ្ចប់, ដឹកជញ្ជូន រួមទាំងទទូលរៀបចំអាហារនិងភេសជ្ជៈដល់ទីកន្លែងគ្រប់កម្មវិធី។
ផែនការអនាគតរបស់អាជីវកម្ម
ហាងកាហ្វេតាមផ្លូវនឹងវិវឌ្ឍន៍ទៅតាមសម័យកាលបច្ចេកវិទ្យា ដោយព្យាយាមកែប្រែហាងអោយកាន់តែទាក់ទាញបន្ថែមដល់ទេសចរនិងព្យាយាមពង្រីកសាខាបន្ថែមទៅថ្ងៃខាងមុខ។
ទំនាក់ទំនង
- លេខទូរស័ព្ទ: 015553557
- អ៊ីម៉ែល: [email protected]
- Facebook: Hok Heng /កាហ្វេតាមផ្លូវ
