ENT KS Clinic | BUSINESS JOURNEY
វិស័យសុខាភិបាលជាវិស័យស្នូលមួយក្នុងការធានាលើសុខភាពរបស់ប្រជាជនដែលរស់នៅក្នុងប្រទេសពីជំងឺយាយីផ្សេងៗ ព្រោះថាការអភិវឌ្ឍន៍របស់ប្រទេស ជាតិមួយអាចធ្វើទៅបានលុះត្រាតែប្រជាជនដែលរស់នៅក្នុងប្រទេសមានសុខភាពមាំមួនដើម្បីប្រកបរបររកស៊ីផ្សេងៗដែលអាចជួយទៅដល់កំណើនសេដ្ឋកិច្ចរបស់ជាតិបាន។ ក្នុងថ្ងៃនេះក្រុមការងាររបស់ PAPA News សូមធ្វើការណែនាំជាមួយនូវមន្ទីរសំរាកព្យាបាល ខេ អេស ដែលមានឯកទេសលើបញ្ហា ត្រចៀក ច្រមុះ និងបំពង់ក។
អំពីអាជីវកម្ម
មន្ទីរសំរាកព្យាបាល ខេ អេស គឺជាមន្ទីរសំរាកព្យាបាលឯកជនដែលបានបើកបម្រើជូនទៅដល់ប្រជាពលរដ្ឋយូរឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ 2011។ មន្ទីរសំរាកព្យាបាល ខេ អេស មានទីតាំង នៅផ្ទះលេខ3 ផ្លូវ1928 សង្កាត់ទួលសង្កែ2 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ដំណោះស្រាយអាជីវកម្ម
ENT KS CLINIC បានជួយថែរក្សានិងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋដែលមានបញ្ហាត្រចៀក ច្រមុះ និងបំពង់កតាមការព្យាបាលលើបញ្ហាដូចជា៖
- បញ្ហាត្រចៀក៖ ហូរអំបៅអំបែករ៉ាំរ៉ៃ, ធ្លាយក្រដាសត្រចៀក, ថ្លង់ពិបាកស្តាប់ និងវិលមុខ……។
- បញ្ហាច្រមុះ៖ ដុះឆ្អឹងច្រមុះ, ដុះសាច់ច្រមុះ, ខ្ទុះក្នុងច្រមុះ និងច្រមុះអាលែកហ្ស៊ី……។
- បញ្ហាបំពង់ក៖ ដុះសាច់បំពង់ក, រលាកបំពង់ក, និយាយស្អក, ពកក……។
![]()
ក្រុមស្ថាបនិក
សាស្រ្តាចារ្យជំនួយ. សុខ គួង (Assi Prof. SOK KOUNG)
វេជ្ជ. អ៊ិន ម៉ារិន (Dr. IN MARIN)
វេជ្ជ. សេង ឡុង (Dr. SENG LONG)
វេជ្ជ. សុក ម៉ារីណែត (Dr. SOK MARINETH)
ចក្ខុវិស័យអាជីវកម្ម
ENT KS CLINIC គឺជាមន្ទីរសំរាកព្យាបាលឯកទេសដែលមានឯកទេសលើការព្យាបាល ត្រចៀក ច្រមុះ បំពង់ក និងវិលមុខ ជាមួយនឹងក្រុមវេជ្ជបណ្ឌិតឯកទេសដែលមានជំនាញពិតប្រាកដ ដែលបានសិក្សានិងទទួលការបណ្តុះបណ្តាលពីបណ្តាប្រទេសខាងក្រៅដូចជាបារាំង កូរ៉េ និងជប៉ុន។ ENT KS CLINIC បានចាប់ផ្តើមដំណើរការពីឆ្នាំ 2011 ដោយមានការគាំទ្រពីប្រជាពលរដ្ឋ ជាមួយនឹងក្រុមគ្រូពេទ្យដែលមានក្រមសីលធម៌និងវិជ្ជាជីវៈខ្ពស់។លើសពីនេះ ENT KS CLINIC ក៏បានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងនាមជាវិស័យសុខាភិបាលឯកជន ក្នុងការកាត់បន្ថយលំហូរនៃការចេញទៅព្យាបាលរបស់ប្រជាពលរដ្ឋនៅក្រៅប្រទេស។ ENT KS CLINIC នឹងបន្តផ្តល់ ហើយធ្វើឲ្យប្រសើរឡើងនូវសេវាព្យាបាលនិងការថែទាំ ផ្នែកត្រចៀក ច្រមុះ និងបំពង់ក ប្រកបដោយវិជ្ជាជីវៈ ខ្ពស់ និងបច្ចេកទេសច្បាស់់លាស់ប្រកបដោយទំនុកចិត្តដែលមានស្តង់ដាអន្តរជាតិ។ ENT KS CLINIC និងព្យាយាមពង្រឹង, ពង្រីកសក្តានុពល និងបន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លូនដើម្បីឈានទៅរកការប្រកួតប្រជែងផ្នែកសេវាកម្មសុខាភិបាលជាមួយនឹងប្រទេសជឿនលឿននៅក្នុងតំបន់។
មូលហេតុនៃការបង្កើតអាជីវកម្ម
ដោយបានមើលឃើញពីបញ្ហារបស់ប្រជាពលរដ្ឋក្នុងស្រុកក្នុងការព្យាបាល ក៏ដូចជាចូលរួមចំណែកក្នុងការកាត់បន្ថយ ជំងឺអំបៅអំបែកត្រចៀក ជំងឺអាលែកហ្សីច្រមុះ និងបំពង់កជាមួយនឹងវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់។
អំពីសេវាកម្ម
ENT KS CLINIC មានផ្តល់ជូនសេវាដោយវេជ្ជបណ្ឌិតឯកទេសមានដូចជា៖
- សេវាពិគ្រោះប្រឹក្សាយោបល់ ព្យាបាល និងវះកាត់ ដោយវេជ្ជបណ្ឌិតឯកទេសផ្នែកត្រចៀក ច្រមុះ និងបំពង់ក។
- សេវាពិគ្រោះប្រឹក្សាយោបល់ ព្យាបាល និងថែទាំ អ្នកជម្ងឺវិលមុខ។
- ឆ្លុះត្រចៀក ច្រមុះ និងបំពង់កដោយម៉ាស៊ីនអង្គដូស្កុបបច្ចេកវិទ្យាទំនើបរបស់អាឡឺម៉ង់។ (Storz Flexible Endoscopy)
- ថត X-ray និង CT Scan
- វាស់កំរិតស្តាប់របស់ត្រចៀក (Audiometry Hearing Test).
ទំនាក់ទំនង
លេខទូរស័ព្ទ: 010 360 096 & 011 440 089
អ៊ីម៉ែល: [email protected]
Facebook: ENT KS Clinic (Clinic Sok Koung)
