• Sunday, 06 September 2026

សាលា អាយ ធី ស៊ី (ITC) | BUSINESS JOURNEY

សាលា អាយ ធី ស៊ី (ITC) | BUSINESS JOURNEY

ការអភិវឌ្ឍសង្គមមួយអាចរីកលូតលាស់ទៅបានអាស្រ័យទៅនឹងកត្តាជាច្រើន ក្នុងនោះកត្តាធនធានមនុស្សបានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានដល់ការរីកលូតលាស់របស់សង្គមជាតិ។ការជ្រើសសាលារៀនដែលមានគុណភាពសម្រាប់សិក្សារនោះរឹតតែសំខាន់សម្រាប់អាណាព្យបាលសិស្សនិងសិស្សខ្លួនឯងផ្ទាល់ដើម្បីទទួលបាននូវគុណភាពអប់រំពិតសម្រាប់អនាគតដ៏ល្អភ្លឺស្វាងនៅថ្ងៃខាងមុខ។ក្នុងថ្ងៃនេះក្រុមការងារ Papa News សូមណែនាំបងប្អូនទាំងអស់គ្នារអំពីសាលារៀនឯកជនមួយមានឈ្មោះថា” សាលា អាយ ធី ស៊ី (ITC)”  ដែលមានទីតាំងនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 

 

ក្រុមស្ថាបនិក

Founder’s name: ជឿន នឿន

Co-Founder’s name: អៀម ចរិយា

 

ចក្ខុវិស័យនៃអាជីវកម្ម

សាលាអាយ ធី ស៊ី ពង្រឹងគុណភាពអប់រំបង្កើនប្រាក់ខែបុគ្គលិកព្រមទាំងពង្រីកទីតាំង និងអាគារសិក្សាឱ្យបានហុកសិបប្រាំបន្ទប់ និងថ្នាក់រៀនចំនួនមួយរយថ្នាក់នៅដើមឆ្នាំ២០២៧។

 

បេសកកម្មអាជីវកម្ម

សាលា អាយ ធី ស៊ី ដែលបានបើកដំណើរការចាប់តាំងពីឆ្នាំ២០១១មកនេះមាននូវបេសកកម្ម បន្តពង្រឹង និងពង្រីកសេវាកម្មអប់រំឯកជនឱ្យកាន់តែល្អប្រសើទាំងប្រសិទ្ធភាព និងប្រសិទ្ធផលតាមរយៈ៖

  • ពង្រឹងគុណភាពអប់រំទាំងកម្មវិធីជាតិ និងអន្តរជាតិ
  • អប់រំ និងបណ្ដុះបណ្ដាលសិស្សឱ្យទទួលបាននូវចតុស្ដម្ភនៃការអប់រំ
  • បើកថ្នាក់បំប៉នសិស្សខ្សោយដោយឥតគិតថ្លៃ
  • បើកវគ្គបណ្ដុះបណ្ដាលបំប៉នសមត្ថភាពគ្រូបង្រៀន
  • ផ្ដល់អាហារូបករណ៍ដល់សិស្សដែលរៀនពូកែ និងមានវិន័យល្អ
  • សហការ និងទំនាក់ទំនងល្អជាមួយមាតាបិតាអាណាព្យាបាលសិស្ស
  • សហការជាមួយដៃគូវិនិយោគដើម្បីបំពេញតម្រូវការសិស្ស។

 

មូលហេតុនៃការបង្កើតអាជីវកម្ម

គោលបំណងនៃការបង្កើតនេះផងដែរទៀតសោតគឺដោយសារតែការចង់ជួយសម្រួលដល់មាតាបិតា ដែលមានបំណងស្វែងរកសេវាអប់រំមួយដ៏ល្អសម្រាប់កូនគាត់ដោយមិនចាំបាច់បញ្ជូនកូនៗគាត់ទៅឆ្ងាយដោយមានការបារម្ភច្រើនព្រោះនៅទីនេះក៏មានសាលារៀនមួយដែលប្រកបទៅដោយស្តង់ដារ ដូចទៅនឹង ខេត្តផ្សេងៗក៏ដូចជារាជធានីភ្នំពេញផងដែរ។មួយវិញទៀតពួកគាត់សុទ្ធសឹងតែជាអ្នករកស៊ី គ្មានពេលនៅមើលថែទាំ និងតាមដាន កូនៗរបស់ពួកគាត់ឡើយ ដូច្នេះហើយទើបគាត់ត្រូវការសាលារៀនមួយដែលទុកចិត្តបានក្នុងការអប់រំបង្ហាត់បង្រៀនប្រកបដោយគុណភាពនិងវិជ្ជាជីវៈដល់កូនៗរបស់ពួកគាត់ដើម្បីក្លាយខ្លួនជាបញ្ញវន្តនាថ្ងៃអនាគត។

 

អំពីផលិតផល

សាលា អាយ ធី ស៊ី មាននូវសេវាកម្មនៃការអប់រំដូចខាងក្រោម :

១.កម្មវិធីសិក្សាថ្នាក់មត្តេយ្យភាសាខ្មែរ

២.ថ្នាក់ចំណេះដឹងទូទៅភាសាខ្មែរពីថ្នាក់ទី 1 និងថ្នាក់ទី 12

៣.ថ្នាក់ភាសាអង់គ្លេសគ្រប់កម្រិត

៤.ថ្នាក់កុំព្យូទ័រសម្រាប់កិច្ចការរដ្ឋបាល

៥.ទទួលសិស្សស្នាក់នៅពេញមួយថ្ងៃ

៦.មានរថយន្តដឹកសិស្សប្រកបដោយសុវត្ថិភាព

៧.សេវាបង្រៀនម៉ោងពិសេសនៅក្នុងសាលា និងនៅតាមផ្ទះ

 

ផែនការអនាគតរបស់អាជីវកម្ម 

ខាងក្រោមគឺជាផែនការដែល សាលា អាយ ធី ស៊ី បាននឹងកំពុងធ្វើហើយរៀបចំនូវផែនការនៃអាជីវកម្មដែលស្ថិតក្នុងវិស័យអប់រំនេះ ដើម្បីជាទំនុកចិត្ដដល់មាតាបិតាសិស្សក៏ដូចជាចូលរូមក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា :

-ជំរុញ ពង្រឹងគ្រូបង្រៀន និងការបង្រៀន ឲ្យយកចិត្តទុកដាក់ និងបង្តើនសមត្ថភាពឲ្យបានខ្ពស់ ដើម្បីឲ្យសិស្សចង់ និងចូលចិត្តរៀន ហើយអាចទទួលបានគុណភាពខ្ពស់

-បើកវគ្គបំប៉ន និងប្រជុំបច្ចេកទេសគ្រូគ្រប់កម្រិតនៅរៀងរាល់ចុងខែម្តង

-ត្រួតពិនិត្យការបង្រៀនរៀងរាល់ខែ

-អនុវត្តកម្មវិធីសិក្សាឲ្យបានចប់តាមកម្មវិធីសិក្សារបស់ក្រសួង អប់រំ

-ផ្ដល់រង្វាន់លើកទឹកចិត្តដល់គ្រូ និងសិស្ស ដែលបង្រៀន និងរៀនបានល្អប្រសើរ

-ទប់ស្កាត់មិនឲ្យភាពទំនើងកើតមានក្នុងសាលា

-ពង្រឹងវិន័យ និងមានវិធានការទប់ស្កាត់រាល់សិស្សណាដែលប្រើប្រាស់ទូរសព្ទដោយសេរីពេក ឬប្រើប្រាស់ខុសរបៀបរបប

-បន្តផ្តល់អាហារូបករណ៍ដល់សិស្សដែលមានសមត្ថភាព និងវិន័យល្អ

-បន្តបើកថ្នាក់បំប៉នសិស្សរៀនយឺត

-បន្តពង្រឹង និងពង្រីកបច្ចេកទេសបង្រៀនឲ្យមានប្រសិទ្ធភាពខ្ពស់

-បន្តទំនាក់ទំនងល្អជាមួយអាជ្ញាធរ ការិយាល័យអប់រំ ស្ថាប័នអប់រំនិងអាណាព្យាបាលសិស្ស

-បន្តចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យនានាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស

 

ទំនាក់ទំនង

លេខទូរស័ព្ទ : 088 2643 434 / 089 518 174

Facebook : សាលាអាយធីស៊ី - ITC School ជឿន នឿន

Email : [email protected]

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “សាលា អាយ ធី ស៊ី (ITC)” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram