• Sunday, 06 September 2026

សាលារៀន អ៊ិសស្ទើន កម្ពុជា | BUSINESS JOURNEY

សាលារៀន អ៊ិសស្ទើន កម្ពុជា | BUSINESS JOURNEY

ការអប់រំគឺសំខាន់ណាស់ វាជាចលករមួយសម្រាប់ជំរុញនិងធ្វើឱ្យជីវិតរបស់មនុស្សម្នាក់ៗកាន់ប្រសើរឡើង។ ការអប់រំគឺជាដំណើរការសិក្សាររបស់មនុស្សម្នាក់ពេញមួយជីវិតវាពិតជាមានឥទ្ធិពលយ៉ាងសំខាន់ទៅលើគុណភាពនៃជីវិតរបស់មនុស្សក្នុងការរស់នៅ។ ក្នុងថ្ងៃនេះក្រុមការងារ Papa Cambodia News សូមណែនាំបងប្អូនឲ្យស្គាល់នូវសាលារៀនអន្តរជាតិមួយឈ្មោះថា “សាលារៀន អ៊ិសស្ទើន កម្ពុជា ” ដែលមានទីតាំងស្ថិតនៅអគារលេខ៣៧៣,៣៧៤,៣៧៥ ផ្លូវ១០៥K សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

 

ស្ថាបនិក

Founder’s name: លោក ធន សុភ័ក្រ្ត

 

ចក្ខុវិស័យនៃអាជីវកម្ម

សាលារៀន អ៊ិសស្ទើន កម្ពុជា ដែលបង្កើតឡើងដោយស្ថាបនិកជនជាតិខ្មែរលោកមាននូវចក្ខុវិស័យយ៉ាងមុតមាំដោយប្រកាន់ភ្ជាប់នូវគុណតម្លៃសម្រាប់ការបន្តវឌ្ឍនភាពរបស់សាលាមានចំនួនបីចំណុចដូចជា គុណភាព  គុណធម៌ និងសីលធម៌។

 

បេសកកម្មអាជីវកម្ម

សាលារៀន អ៊ិសស្ទើន កម្ពុជា បាននឹងកំពុងបំពេញនូវបេសកកម្មប្រកបដោយភាពប្រាកដនិយមរបស់ខ្លួនឆ្ពោះទៅរកការវិត្តន៍ដ៏វិជ្ជមានផ្អែកលើការពង្រឹងនូវចំណុចបីគឺ :

១. លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការបង្រៀន និងរៀន

២. ពង្រឹងលើវិន័យ និងសីលធម៌សិស្ស

៣. ពង្រឹង និងពង្រីកសេវាកម្មអប់រំ ។

 

អំពីសេវាកម្ម

សាលារៀន អ៊ិសស្ទើន កម្ពុជាមានការសេវាអប់រំដូចជា :

- ថ្នាក់ចំណេះទូទៅខ្មែរ ពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២

- ថ្នាក់ភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង

- ថ្នាក់ភាសាចិនពេញម៉ោង និងក្រៅម៉ោង

 

ផែនការអនាគតរបស់អាជីវកម្ម

សាលារៀន អ៊ិសស្ទើន កម្ពុជាមានផែនការអនាគតរបស់ខ្លួនដូចខាងក្រោម :

- ពង្រើកសាខាបន្ថែមគ្រប់ខេត្តក្រុង

- សាងសង់អគារផ្ទាល់ខ្លួន

- បំពាក់សម្ភារឧបទេសបង្រៀន និងរៀនទំនើបៗ

- បញ្ចូលនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងការង្រៀន និងរៀន

- ចាប់ដៃគូវិនិយោគក្នុងប្រទេស និងក្រៅប្រទេស

 

ទំនាក់ទំនង

លេខទូរស័ព្ទ: 081 988 808 / 089 988 908 / 067 988 908 / 099 722 992

អ៊ីម៉ែល: [email protected]

Facebook: សាលារៀន អ៊ិសស្ទើន កម្ពុជា / មជ្ឈមណ្ឌលភាសាបរទេស អ៉ីសស្ទើន

 

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “សាលារៀន អ៊ិសស្ទើន កម្ពុជា” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram