• Sunday, 06 September 2026

សាលា អេស្ទើន អន្តរជាតិ | BUSINESS JOURNEY

សាលា អេស្ទើន អន្តរជាតិ | BUSINESS JOURNEY

សាលារៀន និងគ្រឹះស្ថានអប់រំ ជាកន្លែងប្រមូលផ្តុំមានលក្ខណៈ ងាយ ស្រួលក្នុងការបញ្រ្ជាបចំណេះដឹងនិងចំណេះធ្វើក្នុង ចំណោមកុមារ សិស្សានុសិស្សនិងយុវជន ផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត ឥរិយាបថរបស់ពួកគេដែលជាគន្លឹះ បើកទ្វារទៅកាន់អនាគតដ៏ភ្លឺស្វាង ផ្តល់នូវអំណាចដល់បុគ្គលម្នាក់ៗឱ្យឈានដល់សក្តានុពលពេញលេញ និងជំរុញវឌ្ឍនភាពក្នុងសង្គម។ ក្នុងអត្ថបទនេះនឹងបង្ហាញបងប្អូនប្រិយមិត្តពីគ្រឹះស្ថានអប់រំឯកជនមួយឈ្មោះថា សាលា អេស្ទើន អន្តរជាតិ (Eastern International Academy Business) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ 1B 2B ផ្លូវ លំ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

 

 

 

ស្ថាបនិក

Founder’s name: លោក តេង ប៊ុនធី

Co-Founder’s name: លោក ហេង សុផា

 

ចក្ខុវិស័យនៃអាជីវកម្ម

មានស្ថាបនិកជាជនជាតិខ្មែរ សាលា អេស្ទើន អន្តរជាតិ នឹងក្លាយជាសាលាគ្រឹះស្ថានអប់រំឯកជន មួយដែលឈានទៅដល់កម្រិតថ្នាក់ជាតិនិងកម្រិតអន្តរជាតិនៅពេលអនាគតលើការបណ្តុះបណ្តាលពី មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា មធ្យមសិក្សាទុតិយភូមិ ផ្អែកលើសិស្សានុសិស្សដែលកំពុងសិក្សានៅសាលា សាលា អេស្ទើន អន្តរជាតិ បច្ចុប្បន្នកំពុងតែមានភាពរីកចម្រើនទាំងសមត្ថភាព ស្មារតី និង សីលធម៌រស់នៅផងដែរ ។ អនាគតសិស្សដែលរៀនបញ្ចប់នៅសាលា អេស្ទើន អន្តរជាតិ និងទទួលបានទាំងសមត្ថភាព ឯករាជ្យភាព រួមទាំងភាពជឿជាក់ លើចំណេះដឹងពិត ។

 

បេសកកម្មអាជីវកម្ម

គ្រឹះស្ថានអប់រំដែលបានចាប់ដំណើរការតាំងពីឆ្នាំ 2018 មកនោះឈរយ៉ាងរឹងមាំដោយបាននឹងកំពុងបំពេញបេសកកម្មរបស់ខ្លួនយ៉ាងស្វាហាប់ក្នុងការ ពង្រឹងគុណភាពអប់រំ សមត្ថភាព វិន័យ សីលធម៌ ក្នុងការរស់នៅតាមបែបឌីជីថលដល់សិស្សានុសិស្សគ្រប់ៗរូប។ លើសពីនេះ ក្នុងការងារមនុស្សធម៌ សាលាបានផ្ដល់នូវអាហារូបករណ៍ដល់សិស្សដែលក្រីក្រដែលមានគ្រួសារជាអ្នកពិការ កំព្រាឪពុកម្តាយ មន្ត្រីរាជការ និង បុគ្គលិកអប់រំផងដែរ ។

 

មូលហេតុនៃការបង្កើតអាជីវកម្ម

ហេតុផលនៅពីក្រោយការបង្កើតអាជីវកម្មនេះគឺ ៖                                                        

  • កត្តាភាពជាអ្នកដឹកនាំ៖ ចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកដ៏មានអត្ថន័យដល់ប្រជាជន សង្គម និងប្រទេសជាតិរបស់យើង ដោយខិតខំធ្វើឱ្យមានផលប៉ះពាល់ជាវិជ្ជមានដល់អស់ពីសមត្ថភាពរបស់យើង។
  • កត្តាអប់រំ៖ ជំរុញយ៉ាងសកម្មនូវបរិយាកាសនៃការចែករំលែកចំណេះដឹង ជាពិសេសការសង្កត់ធ្ងន់លើគុណតម្លៃនៃបទពិសោធន៍របស់សិស្សដែលពួកគេបានជួបនិងជួយដោះស្រាយបញ្ហាដែលកំពុងប្រឈមមុខផងដែរ។
  • ចំណេះដឹងពិតប្រាកដ៖ ការទទួលបានចំណេះដឹងពិតប្រាកដផ្តល់អំណាចដល់បុគ្គលម្នាក់ៗក្នុងការកំណត់ជោគវាសនារបស់ពួកគេ មានឥទ្ធិពលលើសុខុមាលភាពគ្រួសារ និងរួមចំណែកជាវិជ្ជមានដល់ប្រទេសរបស់ពួកគេ។

អំពីសេវាកម្ម

សាលា អេស្ទើន អន្តរជាតិ ផ្តល់នូវការអប់រំតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីមត្តេយ្យសិក្សា ដល់ បឋមសិក្សា កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាអន្ដរជាតិលោកគ្រូអ្នកគ្រូមានជនជាតិខ្មែរនិងជនជាតិបរទេស សុទ្ធតែមានគរុកោសល្យច្រើនឆ្នាំ ។ ផ្តល់នូវទ្រឹស្តីការសិក្សាតាមបែបជំនាន់ថ្មីស្របតាមសង្គមដែលរីកចម្រើនក្នុងជីវភាពរស់នៅជាក់ស្តែង ។ ពង្រឹងគុណភាពអប់រំ វិន័យ សីលធម៌ គុណធម៌ដល់សិស្សប្រចាំថ្ងៃដើម្បីឲ្យសិស្សបញ្ចៀសបាននូវសកម្មភាព អសីលធម៍ ក្មេងទំនើង ល្បែងស៊ីសង សេពគ្រឿងញៀន នៅក្នុងសង្គមផងដែរ ។

 

ទំនាក់ទំនង

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “Eastern International Academy” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram