• Sunday, 06 September 2026

DPLUS CAMBODIA | BUSINESS JOURNEY

DPLUS CAMBODIA | BUSINESS JOURNEY

DPLUS CAMBODIA គឺជាហាងលក់សំលៀកបំពាក់ត្រូវបានបង្កើតឡើងនៅថ្ងៃទី 23 ខែ កញ្ញា ឆ្នាំ 2019 ដែលមានទីតាំងនៅក្បែរផ្សាកំពង់ស្ពឺ ដែលជាប្រភេទអាជីវកម្មបែបតាមផ្ទះ រហូតមកដល់ 2021 DPLUS CAMBODIA ក៏បានបង្កើតថែមហាងមួយទៀតនៅក្នុងខេត្តជាមួយគ្នានេះដែល ព្រមទាំងបានកែប្រែពីអាជីវកម្មតាមផ្ទះមានលក្ខណះគ្រួសារទៅជា អាជីវកម្មដែលមានភាពស្ដង់ដារ ។

 

 

 

ក្រុមស្ថាបនិក

លោក Heng Charith

 

អំពីអាជីវកម្ម

DPLUS CAMBODIA ជាហាងលក់សំលៀកបំពាក់បុរសដែលអាចបំពេញតម្រូវការទៅអោយបុរសគ្រប់រូបរួមជាមួយនឹងគុណភាពទំនិញដែលអាចធានាបាននូវទំនុកចិត្តជូនទៅដល់អតិថិជនទាំងអស់។ DPLUS CAMBODIA មានសំលៀកបំពាក់បុរសច្រើនប្រភេទដែលអាចបំពេញនូវតម្រូវការទៅដល់ចំណូលចិត្តនៃការតុបតែងរបស់អតិថិជនគ្រប់រូប លើសពីនេះទៅទៀត DPLUS CAMBODIA មិនត្រឹមផ្តល់ជូនសំលៀកបំពាក់បុរសនោះទេ DPLUS CAMBODIA ក៏មានផ្តល់ជូននូវ Accessories ផ្សេងៗទៀតសម្រាប់អតិថិជនខ្លួនផងដែរ។

 

ចក្ខុវិស័យនៃអាជីវកម្ម

DPLUS CAMBODIA បច្ចុប្បន្នជាហាងលក់សំលៀកបំពាក់បុរស ដែលឈានមុខគេ ទាំងគុណភាពនឹងតំលៃក្នុងខេត្តកំពង់ស្ពឺ ជាមួយគ្នានេះដែរ DPLUS CAMBODIA មានគោលដៅនឹងពង្រីកទៅកាន់ខេត្តក្រុងផ្សេងៗទៀតនៅពេលខាងមុខដើម្បីនាំយកនូវផលិតផលដែលមានគុណភាពជូនទៅដល់អតិថិជននៅតំបន់នោះ។

 

បេសសកម្មអាជីវកម្ម

បេសកម្មអាជីវកម្មរបស់ DPLUS CAMBODIA គឺចង់ក្លាយជាហាងដែលឈានមុខគេក្នុងតំបន់ដែលផ្ដល់នូវគុណភាព សេវាកម្ម និង តំលៃ ហើយជាប្រភេទទំនិញល្អៗនាំយកមកពីរោងចក្រ ព្រមទាំងចង់បណ្ដុះបណ្ដាលទៅដល់ធនធានមនុស្សហើយបានផ្ដល់កាងារ ជំនាញផ្នែកផ្សេងៗទៅកាន់បុគ្គលិក និងមានការគោរពគ្នាទៅវិញទៅមក។

 

អំពីផលិតផល

DPLUS CAMBODIA មានផ្តល់ជូននូវទំនិញសម្រាប់បុរសដែលមានដូចជា: សំលៀកបំពាក់បុរស ខ្សែរក្រវ៉ាត់ ស្បែកជើងនិងទំនិញផ្សេងទៀតជាមួយនឹងតម្លៃសមរម្យ។

 

ផែនការអនាគតរបស់អាជីវកម្ម

សំរាប់ទៅថ្ងៃមុខ DPLUS CAMBODIA ចង់មានការប្រកួតប្រជែងជាងនេះ ទាំងក្នុងវិស័យ ONLINE និងជាហាងដ៏ខ្លាំងក្នុងតំបន់ ព្រមទាំងមានគម្រោងនាំយកទាំងសំលៀកបំពាក់នារីនាពេលខាងមុខនេះ DPLUS CAMBODIA បានសិក្សានិងផ្ដោតយ៉ាងខ្លាំងទៅលើគុណភាពទំនិញដែលបាននាំចូល។

 

ទំនាក់ទំនង

លេខទូរស័ព្ទ: 098530440 / 078911113

អ៊ីម៉ែល: [email protected]

Facebook: HENG CHANRITH

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “DPLUS CAMBODIA” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram