Cyber Grow Solutions | BUSINESS JOURNEY
យើងទាំងអស់គ្នាប្រាកដជាបានសង្កេតឃើញថាការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យាបានផ្តល់ផលវិជ្ជមានជាច្រើនដល់ការរស់នៅប្រចាំថ្ងៃ ការសិក្សា និងការប្រកបអាជីវកម្មផ្សេងៗក៏សុទ្ធសឹងតែទទួលបានផលប្រយោជន៍ចេញពីការរីកលូតលាស់នៃបច្ចេកវិទ្យានេះ។ យ៉ាងណាមិញការរីកចម្រើននៃបច្ចេកវិទ្យាក៏អាចនឹងជាឪកាសជះនូវផលអវិជ្ជមានទៅដល់ការប្រកបអាជីវកម្មដែលប្រើប្រាស់នូវបច្ចេកវិទ្យាជាជំនួយផងដែរ ហើយដើម្បីអាចធានាបាននូវសុវត្ថិភាពជនទៅដល់ម្ចាស់អាជីវកម្មក្នុងការថែរក្សាប្រព័ន្ធបណ្តាញរបស់លោកអ្នកអោយមានសុវត្ថិភាព។ ថ្ងៃនេះក្រុមការងារ PAPA News នឹងធ្វើការណែនាំ Cyber Grow Solutions ជាក្រុមហ៊ុនដែលអាចរក្សានូវសុវត្ថិភាពទាក់ទងនឹងបច្ចេកវិទ្យាជូនអ្នកទាំងអស់គ្នាបាន។
ក្រុមស្ថាបនិក
លោក ប៊ុន ចាន់ឈីម
លោក យ៉ាន ពិសិដ្ឋ
លោក ឡាត់ សារិន
លោក មិន សុខម៉េង
លោក ហែល មា
អំពីអាជីវកម្ម
Cyber Grow Solutions Co.,Ltd ជាក្រុមហ៊ុនដែលផ្គត់ផ្គង់ផលិតផលនិងផ្តោតសំខាន់លើការផ្តល់សេវាកម្មក៏ដូចជាការប្រឹក្សាយោបល់ផ្នែកព័ត៌មានវិទ្យា(IT)ជូនដល់អតិថិជនដែលជាម្ចាស់អាជីវកម្ម ម្ចាស់ក្រុមហ៊ុននិងស្ថាប័នធំៗ ទាំងរដ្ឋនិងឯកជនដែលមានបំណងចង់បានដំណោះស្រាយផ្នែកសន្តិសុខព័ត៌មានវិទ្យា(Cyber Security) នៅក្នុងប្រទេសកម្ពុជា។ Cyber Grow Solutions ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដែលបានបើកដំណើរការបានរយៈពេល៤ឆ្នាំគិតមកទល់ពេលបច្ចុប្បន្ន។ ក្រុមហ៊ុន Cyber Grow Solutions មានទីតាំងនៅផ្ទះលេខ ០៨j ផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ Cyber Grow Solutions ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម និងទទួលបានទំនុកចិត្តរបស់អតិថិជនតាមរយៈការផ្តល់សេវាកម្មដ៏ល្អទៅដល់អតិថិជន។
ចក្ខុវិស័យអាជីវកម្ម
ចក្ខុវិស័យរបស់ Cyber Grow Solutions គឺដើម្បីជួយអោយអាជីវកម្មក្នុងក្តីស្រមៃនិងបំណងប្រាថ្នារបស់អតិថិជនទទួលបានភាពរីកចម្រើនតាមរយៈការធានាបាននូវដំណោះស្រាយផ្នែកសន្តិសុខព័ត៌មានវិទ្យាចុងក្រោយបង្អស់និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត។ លើសពីនេះទៀត Cyber Grow Solutions ក៏ផ្តល់ជូននូវសេវាកម្មក្នុងការជួយបន្ថែមទៅដល់អតិថិជនដែលជ្រើសរើសយក Cyber Grow Solutions ។
បេសសកម្មអាជីវកម្ម
Cyber Grow Solutions នឹងធ្វើការផ្គត់ផ្គង់នូវផលិតផលនិងដំណោះស្រាយដែលឆ្លើយតបជាមួយតម្រូវការជាក់ស្តែងរបស់អតិថិជនហើយមានការធានាលើការផ្តល់សេវាកម្មជួយដោះស្រាយបន្ថែមបន្ទាប់ពីជ្រើសរើសយក Cyber Grow Solutions។ លើសពីនេះទៀត Cyber Grow Solutions ជឿជាក់ថាតាមរយៈការបំពេញការងារដែលប្រកបដោយវិជ្ជាជីវៈ ប្រសិទ្ធភាព និងភាពរីករាយនឹងជួយអោយអតិថិជនកាន់តែមានទំនុកចិត្តបន្ថែមទៀត។ ជាមួយគ្នានេះដែល Cyber Grow Solutions និងខិតខំប្រឹងប្រែងបន្តទៀតដើម្បីក្លាយជាក្រុមហ៊ុន IT Outsourcing និង IT solutions ឈានមុខគេក្នុងកម្ពុជា។
មូលហេតុនៃការបង្កើតអាជីវកម្ម
Cyber Grow Solutions ត្រូវបានបង្កើតឡើងដើម្បីជាជំនួយទៅដល់ការជ្រើសរើសរបស់ម្ចាស់អាជីវកម្មផ្អែកទៅតាមតម្រូវការជាក់ស្តែងហើយដើម្បី អោយអាជីវកម្មក្នុងប្រទេសកម្ពុជាអាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយជំរុញអាជីវកម្មអោយកាន់តែប្រសើរបន្ថែមទៀត ព្រោះថាការរីកចម្រើនដ៏ឥតឈប់ឈររបស់បច្ចេកវិទ្យាបណ្តាលអោយការជ្រើសរើសនូវដៃគូសហការដែលសមស្របរបស់ម្ចាស់អាជីវកម្មត្រូវចំណាយពេលច្រើននិងអាចឈានទៅដល់ឆ្នាំក្នុងការសម្រេចចិត្ត។
អំពីសេវាកម្ម
Cyber Grow Solutions មានសេវាកម្មការពាសម្រាប់ម្ចាស់អាជីវកម្មរដូចជា
Server & Storage Solu4on
An4virus Enterprise
DLP Solution
Wifi Solution
PABX/IP PH
Camera Security
ទំនាក់ទំនង
លេខទូរស័ព្ទៈ 086 888 168 / 061 888 128
អ៊ីម៉ែលៈ [email protected]
Facebook: Cyber Grow Solution Co.,Ltd
គេហទំព័រៈ https://cybergrows.com/
