បន្លែបណ្តុះ និងសាលាដបរទេស | BUSINESS JOURNEY
ការទទួលទានចំណីអារហារពិតជាសំខាន់ណាស់សម្រាប់សុខភាពក៏ដូចជារាងកាយមនុស្សម្នាក់ៗដើម្បីទទួលបាននូវថាមពលក្នុងការប្រកបការងារប្រចាំថ្ងៃ។ ក្នុងនោះផងដែរបន្លែគឺជាចំណីអារហារមួយប្រភេទដ៏សំខាន់មិនអាចខ្វះបានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ព្រោះវាប្រមូលផ្តុំទៅដោយវីតាមីននិងសារធាតុចិញ្ចឹមជាច្រើនជំនួយដល់សុខភាពរបស់យើង។ រីឯរឿងដ៏សំខាន់នោះគឺការជ្រើសរើសនូវបន្លែធម្មជាតិដែលមានសុវត្ថិភាពសម្រាប់ទទួលទានជៀសវាងពីសារធាតុគីមីដែលប៉ះពាល់ដល់សុខភាព។ក្នុងថ្ងៃនេះផងដែរក្រុមការងារ PAPA News សូមណែនាំបងប្អូនទាំងអស់គ្នាឲ្យស្គាល់នូវអាជីវកម្មផលិតនិងលក់បន្លែធម្មជាតិមួយមានឈ្មោះថា “បន្លែបណ្តុះ និងសាលាដបរទេស” ។
ស្ថាបនិក
Founder’s name: អុន សីហា
ចក្ខុវិស័យនៃអាជីវកម្ម
១. ជាកសិដ្ឋានបន្លែបណ្តុះដ៏ធំក្នុងប្រទេស
២. ជាកសិដ្ឋានដែលផ្គត់ផ្គង់បន្លែកម្ររ និងមានចង្វាក់ផលិតកម្មរាល់ថ្ងៃ
៣. ផ្តល់ជូនអតិថិជនជាមួយបន្លែស្រស់ សេវាកម្មល្អ និងសុវត្តិភាពខ្ពស់
បេសកកម្មអាជីវកម្ម
ខិតខំផលិតបន្លែដែលខ្មែរយើងមិនសូវដាំ ឬបន្លែបរទេសដែលនាំចូល ដាំបន្លែដែលអាចផ្គត់ផ្គង់បានក្នុង១ឆ្នាំពេញ ស្វែងរកបន្លែថ្មី អោយបាន ២ ប្រភេទក្នុងមួយឆ្នាំ។ លើសពីនោះផងដែរក៏មានផែនការក្នុងការដាំប្រភេទបន្លែបរទេសថ្មីជារៀងរាល់ឆ្នាំដូចគ្នា។
អំពីផលិតផល
ប្រភេទបន្លែបណ្តុះ មានដូចជា ឆៃថាវបណ្តុះពណ៌ស ឆៃថាវបណ្តុះពណ៌ឈូក ឆៃថាវបណ្តុះពណ៌ស្វាយ កូនល្ញរខ្មៅ ស្ពៃបណ្តុះ ផ្កាឈូករ័ត្ន បណ្តុះ សណ្តែកហោឡាំតាវបណ្តុះ សណ្តែកលឿងបណ្តុះ ត្រកូនបណ្តុះ។ លើសពីនេះក៏មានប្រភេទសាលាដមានដូចជា សាលាដ រ៉ូមែន បាតាវិយ៉ា ឡូឡូ អកលីសហ្រ្គីន អកលីសរេដ សាលាដរ៉ូកែត ខាតណាឡាស៊ីណាតូស្លឹករួញ និងស្លឹកត្រង់ និងប្រភេទបន្លែនាំចូលមួយចំនួនទៀត។
ផែនការអនាគតរបស់អាជីវកម្ម
ផែនការអនាគតដែលនឹងអភិវឌ្ឍបន្ថែមមានដូចជា ដាំប្រភេទបន្លែបណ្តុះអោយមានចង្វាក់ផលិតកម្មពេញមួយឆ្នាំ ធ្វើផែនការដាំដុះតាមតម្រូវការទីផ្សារ និងពង្រីកកសិដ្ថានបន្ថែមលើប្រភេទបន្លែផ្សេងទៀត៕…
ទំនាក់ទំនង
លេខទូរស័ព្ទ: 0106881413
អ៊ីម៉ែល: [email protected]
Facebook: City of Sprouts