CHECKINME | BUSINESS JOURNEY
តោះទៅស្វែងយល់បន្ថែមពីអាជីវកម្មថ្មីមួយទៀតដែលបានពាំនាំនូដំណោះស្រាយលើផ្នែកគ្រប់គ្រងធនធានមនុស្សតាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ។ ចង់ដឹងថា អាជីវកម្មនេះជាអ្វី? ដោះស្រាយបញ្ហាអ្វីខ្លះ និងបានបង្កើតឡើងដោយរបៀបណា? តោះទៅអានអត្ថបទខាងក្រោម ទាំងអស់គ្នា៖
ដំណោះស្រាយ
ផ្ដល់ជូននូវដំណោះស្រាយតាមបែបឌីជីថលសម្រាប់សហគ្រាស ខ្នាតមធ្យម គ្រប់គ្រងធនធានមនុស្ស និងសកម្មភាពលក់ដោយស្វាយប្រវត្តិ។
![]()
ក្រុមស្ថាបនិក
- លោក ឡី កំថូង
- លោក វ៉ាន់ សុខជា
- កញ្ញា ចៅ ជិញលីលី
- អ្នកស្រី សៅ ច័ន្ទរចនា
- លោក កន សានីត
រៀបរាប់អំពីអាជីវកម្ម
“CheckinMe” ដែលមានគំរូអាជីវកម្មប្រភេទ B2B គឺជាបច្ចេកវិទ្យាគ្រប់គ្រងធនធានមនុស្ស (could-based) ផ្តល់ភាពងាយស្រួល ស្វ័យប្រវត្តិកម្ម និងតម្លៃសមរម្យ ដែលអាចបំពេញតម្រូវការ (flexible) តាមស្ថាប័នគ្រប់ប្រភេទ។ ធុរកិច្ចថ្មីនេះ ត្រូវបានបង្កើតឡើងនាដើមឆ្នាំ ២០១៩ ដោយមានការចូលរួមពីសំណាក់ស្ថាបនិក និងសហស្ថាបនិកចំនួន ៥នាក់។ គិតត្រឹមពេលនេះ, កម្មវិធី ផ្ដល់ជូនពីធុរកិច្ចថ្មីមួយនេះមានក្រុមហ៊ុនបាននឹងកំពុងប្រើប្រាស់ជាង ៣០០ ក្រុមហ៊ុន និងមានការទាញ យកកម្មវិធី CheckinMe ពីសំណាក់អ្នកប្រើប្រាស់ជាង ១០,០០០ ដង។
ចក្ខុវិស័យ
“CheckinMe”មានចក្ខុវិស័យចង់ក្លាយទៅជាដំណោះស្រាយដែលជាជម្រើសទីមួយឈានមុខលើផ្នែកធនធានមនុស្ស។
បេសកម្ម
បេសកកម្មចំនួន ២ រួមមាន៖ ១. ផ្ដល់នូវសេវាកម្មគ្រប់គ្រងធនធានមនុស្ស ស្វ័យប្រវត្តិតាម ប្រព័ន្ធឌីជីថល។ និងទី ២. ផ្លាស់ប្តូរក្រុមហ៊ុនពីប្រើប្រាស់វិធីសាស្រ្តបុរាណ មក ប្រើប្រាស់បច្ចេកវិទ្យា។
មូលហេតុនៃការបង្កើត
មានដើមកំណើតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក ឡី កំថូង… ចំពោះសេវាកម្មរបស់ ធុរកិច្ចថ្មីមួយនេះ។
ទោះបីជាយ៉ាងណាក៏ដោយ, ការកកើតឡើងនូវធុរកិច្ចថ្មីមួយឡើង មិនមែនសុទ្ធតែមានភាពរលូតនោះទេ ជាក់ស្ដែង ស្ថាបនិកនៃធុរកិច្ចថ្មីនេះ ក៏បានលើកពីបញ្ហា ឬផលលំបាកចំនួន ៣ ផងដែរដែលក្រុមការងារបានជួបប្រទះ ដូចជា៖
១. បច្ចេកទេសមានការស្រាវជ្រាវថ្មីៗរហូត និងបន្ថែមមុខងារថ្មីជាញឹកញ៉ាប់
២. សេវាកម្មថ្មី តម្រូវឲ្យមានការធ្វើការផ្សព្វផ្សាយ និងណែនាំច្រើនលើទីផ្សារ
៣. អ៊ីនធឺណិតមិនទាន់មានគ្រប់គ្រាន់តាមតម្រូវការរបស់អ្នកប្រើប្រាស់។
អំពីសេវាកម្ម ឬផលិតផល
បច្ចុប្បន្ននេះ CheckinMe កំពុងផ្តល់ជូនសេវាកម្មចម្បង់ចំនួន ៣ ធំៗរួមមាន៖
ទី១. ការគ្រប់គ្រងវត្តមានតាមពេលវេលាជាក់ស្ដែង (Real time) និងស្នើសុំច្បាប់តាមរយៈប្រព័ន្ធ អនឡាញ។
ទី២. ប្រព័ន្ធតាមដានសកម្មភាពនៃការលក់ (Sale Activity System)៖ ដែលប្រើប្រាស់សម្រាប់ ក្រុមការងារផ្នែកលក់នៅខាងក្រៅការិយាល័យ ក៏ដូចជាការគ្រប់គ្រង KPI របស់បុគ្គលិក។
ទី៣. ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HR System)៖ ដែលរួមបញ្ចូលនូវមុខងារជាច្រើនរួមមានការគ្រប់គ្រងធនធានមនុស្ស, Payroll និងប្រព័ន្ធគ្រប់គ្រងការលក់ ក៏ដូចជាមុខងារជាច្រើនទៀត។
ចំណែកអតិថិជនគោលដៅវិញ ធុរកិច្ចថ្មីមួយនេះផ្ដោតលើក្រុមហ៊ុនដែលមានបុគ្គលិកចាប់ពី ១០ នាក់ ឡើងទៅ និងមានបំណងគ្រប់គ្រងវត្តមានរបស់បុគ្គលិកជាប្រចាំ។
ផែនការអនាគត
តាមរយៈគោលដៅច្បាស់លាស់ CheckinMe រំពឹងទុកថានឹងចាប់យកចំណែកទីផ្សារ ៣០ ភាគរយនៅក្នុងទីក្រុងភ្នំពេញត្រឹមឆ្នាំ ២០២៣ និងក្នុងឆ្នាំ២០២៤ ផ្តល់សេវាកម្មមួយនេះ ទៅកាន់ប្រទេសមួយចំនួននៅក្នុងសមាគមន័ ASEAN មានជាអាទិ៍ ប្រទេសឡាវ ថៃ និងវៀតណាមជាដើម។
ទំនាក់ទំនង
ដើម្បីស្វែងយល់លម្អិតបន្ថែម និងចង់ដកស្រង់បទពិសោធន៍ថ្មី ឬចង់ចូលរួមជាមួយធុរកិច្ច ថ្មីមួយនេះសូមទំនាក់ទំនង៖
លេខទូរស័ព្ទ៖ +855 69 66 55 33
Email៖ [email protected]
អ្នកអាចធ្វើការស្វែងយល់បន្ថែមពីធុរកិច្ចថ្មីមួយនេះ តាមរយៈទំព័រ Facebook ខាងក្រោម៖
https://www.facebook.com/CheckinMeKH
សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “CheckinMe” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់ Papa Cambodia News ។
