• Sunday, 06 September 2026

សាលារៀនប្រាយថេន | BUSINESS JOURNEY

សាលារៀនប្រាយថេន | BUSINESS JOURNEY

ទម្រង់នីមួយៗក្នុងការអភិវឌ្ឍកម្មវិធីសិក្សានៃការអប់រំកុមារតូចៗគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ចំពោះអនាគតនៃការរៀនសូត្រ សម្រាប់កូនៗរបស់លោកអ្នកពេលពួកគេ បន្តទៅថ្នាក់វិទ្យាល័យ និង មហាវិទ្យាល័យ ។ ក្នុងថ្ងៃនេះក្រុមការងារ Papa Cambodia News សូមណែនាំបងប្អូនឲ្យស្គាល់នូវសាលារៀនចំណេះទូទៅកម្រិតថ្នាក់ជាតិ ដែលជាគ្រឹះស្ថានអប់រំឯកជនមួយឈ្មោះថា “សាលារៀនប្រាយថេន” មានទីតាំងស្ថិតនៅផ្លូវលេខ ៧៩ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

 

 

ស្ថាបនិក

Founder’s name: លោក ហម សម្បត្តិ

 

ចក្ខុវិស័យនៃអាជីវកម្ម

សាលារៀនប្រាយថេន ជាសាលារៀនចំណេះទូទៅកម្រិតថ្នាក់ជាតិដែលមានចក្ខុវិស័យ នឹងក្លាយជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលឈានទៅជាកម្រិតអន្តរជាតិនាពេលខាងមុខ និងល្បីឈ្មោះជាងគេនៅក្នុងប្រទេសកម្ពុជា  លើការបណ្តុះបណ្តាល  ថ្នាក់មតេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ។ សិស្សដែលបានបញ្ចប់ការសិក្សាពី សាលារៀនប្រាយថេន អាចមានសមត្ថភាពគ្រប់គ្រាន់ទាំងផ្នែកបញ្ញាស្មារតី ចំណេះដឹងទូទៅ ភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ ការពិសោធន៍វិទ្យាសាស្រ្ត ដែលរួមបញ្ចូលកម្មវិធីសិក្សា STEAM (Science, Technology, Engineering, Arts and Mathematics)  និងអាចបន្តការសិក្សាតាមបណ្តាសាកលវិទ្យាល័យនានាទាំងក្នុងប្រទេស និងក្រៅប្រទេសប្រកបដោយជោគជ័យ ។

 

បេសកកម្មអាជីវកម្ម

គ្រឹះស្ថានអប់រំដែលចាប់ដំណើរការតាំងពីឆ្នាំ២០១៨ មួយនេះ បាននឹងកំពុងបំពេញនូវបេសកកម្មរបស់ខ្លួន ដោយផ្តល់នូវការអប់រំ ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា តាំងពីមតេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ រួមបញ្ចូលការសិក្សាជំនាញកុំព្យូទ័រ ការពិសោធន៍បែបវិទ្យាសាស្ត្រ និងកញ្ចប់បន្ថែមម៉ោងបំប៉នចុងឆ្នាំសម្រាប់សិស្សថ្នាក់ប្រឡងទី៩ និងទី១២ ។ លោកគ្រូ អ្នកគ្រូ សុទ្ធតែមានបទពិសោធន៌បង្រៀនជាច្រើនឆ្នាំ ពិសេសមានសញ្ញាបត្រឯកទេសគរុកោសល្យ ត្រឹមត្រូវ និងច្បាស់លាស់។ លើសពីនេះគឺ ៖

  • ផ្តល់នូវកម្មវិធីទស្សនកិច្ចសិក្សា នៅសារមន្ទីរជាតិ កន្លែងប្រវត្តិសាស្រ្តផ្សេងៗ ដើម្បីផ្សារភ្ជាប់ទ្រឹស្តី និងជីវភាពរស់នៅជាក់ស្តែង។
  • ផ្តល់ឲ្យសិស្សនូវចតុស្តម្ភនៃការអប់រំគឺ រៀនដើម្បីចេះដឹងរៀនដើម្បីចេះធ្វើរៀនដើម្បីមានសីលធម៌ល្អ និងរៀនដើម្បីរួមរស់ជាមួយគ្នា។
  • បំពាក់នូវសម្ភាររូបវន្តទំនើបៗនិងអនុវត្តតាមប្រព័ន្ធស្តង់ដាសាលារៀនប្រាយថេន។ពង្រឹងគុណភាពអប់រំ វិន័យ សីលធម៌ គុណធម៌ ដល់សិស្សជាប្រចាំ ដោយបញ្ចៀសបាននូវអំពើអសកម្មទាំងឡាយ នៅក្នុងសង្គមដូចជា ការមិនគោរពច្បាប់រដ្ឋ សេពគ្រឿងញៀន ក្មេងទំនើង និងអសីលធម៌ នៅក្នុងសង្គម។
  • ផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សពូកែប្រចាំឆមាសប្រចាំឆ្នាំថ្នាក់ខេត្តនិងថ្នាក់ជាតិ។ សាលារៀនបានផ្ដល់ជូននូវអាហារូបករណ៍សិក្សាឥតបង់ថ្ងៃសិក្សាដល់សិស្សពូកែប្រចាំឆ្នាំ និងផ្ដល់អាហារូបករណ៍ដល់សិស្សដែលជាសាច់ញ្ញាតិ បុគ្គលិក គ្រូបង្រៀន ទៅតាមរយៈពេលនៃការបម្រើការងារ។


មូលហេតុនៃការបង្កើតអាជីវកម្ម

ដើម្បីជួយដល់សិស្សានុសិស្សក្នុងតំបន់ ឱ្យទទួលការអប់រំមួយដែលមានគុណភាព ដូចទៅនឹងសិស្សានុសិស្សដែលសិក្សានៅទីក្រុងដូច្នោះដែរ។

 

អំពីសេវាកម្ម

សាលារៀនប្រាយថេនទទួលសិស្សសិក្សាចាប់ពីកម្រិតថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី១២។

 

ផែនការអនាគតរបស់អាជីវកម្ម

ថ្ងៃអនាគតនឹងព្យាយាម ពង្រីកសាខាសាលារៀនប្រាយថេនទៅទូទាំងប្រទេស។

 

ទំនាក់ទំនង

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “សាលារៀនប្រាយថេន” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram