Borey LaorThmey Penhchet | BUSINESS JOURNEY
ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបសុទ្ធសឹងតែមិនអាចខ្វះបាននូវទីជម្រកសម្រាប់ធ្វើការស្នាក់អាស្រ័យ។ ការស្វែងរកនូវកន្លែងស្នាក់នៅដែលសមប្រកបទៅនឹងភាពចំបាច់និងតម្រូវការរបស់យើងក៏បានក្លាយជាឧបសគ្គមួយដែលអាចរាំងស្ទះយើងក្នុងការសម្រេចចិត្តជ្រើសរើសយកទីតាំងដែលយើងត្រូវការផងដែរ។ ហេតុដូចនេះ ទើបក្រុមការងារ PAPA News នឹងណែនាំអ្នកទាំងអស់គ្នាអោយមកស្គាល់នូវបុរី ល្អថ្មី ពេញចិត្តដែលជាក្រុមហ៊ុនផ្គត់ផ្គង់អចលទ្រព្យទៅដល់អ្នកដែលកំពុងស្វែងរកគេហដ្ឋានក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
ដំណោះស្រាយអាជីវកម្ម
បុរី ល្អថ្មី ពេញចិត្តក៏បានដោះស្រាយនូវបញ្ហាចម្បងជូនអតិថិជនដូចជា៖
- ការរស់នៅអាប់អួរ គ្មានភាពទាន់សម័យនិងសុខសុវត្ថិភាព
- គុណភាពសំណង់គ្មានស្តង់ដា និងមានតម្លៃថ្លៃ
- ឱកាសវិនិយោគនិងផលចំណេញទាប
- គ្មានអ្នកប្រឹក្សាយោបល់និងគ្មានវិជ្ជាជីវៈត្រឹមត្រូវ។
ក្រុមស្ថាបនិក
លោក អ៊ីវ ម៉េង
លោកស្រី ជា នី
អំពីអាជីវកម្ម
បុរី ល្អថ្មី ពេញចិត្តគឺជាក្រុមហ៊ុនអចលទ្រព្យដែលផ្តោតទៅលើការសាងសង់លំនៅដ្ឋានជូនទៅដល់អតិថិជន ហើយត្រូវបានចាប់ផ្តើមតាំងតែពីឆ្នាំ 2005 រហូតមកដល់ពេលបច្ចុប្បន្ន។ បុរី ល្អថ្មី ពេញចិត្តមានទីតាំងនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សំណង់ល្អថ្មី ពេញចិត្តគឺជាក្រុមហ៊ុន អភិវឌ្ឍន៍បុរីនិងលំនៅដ្ឋានដែលមានស្តង់ដាបច្ចេកទេសខ្ពស់ គុណភាពសំណង់រឹងមាំ រចនាបថស្រស់ស្អាតនិងសហគមន៍ដែលមានបរិយាកាសស្រស់បំព្រង ប្រកបដោយផាសុកភាព សុវត្ថិភាព និងតម្លៃសមរម្យដែលជាជម្រើសដ៏ល្អសម្រាប់គ្រួសារសម័យថ្មី។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនបានសម្រេចនូវសមិទ្ធផលរបស់ខ្លួន លើវិស័យសំណង់លំនៅដ្ឋានជូនដល់អតិថិជនអស់រយៈពេលជិត 20ឆ្នាំមកហើយ ដោយផ្អែកលើគោលការណ៍សំខាន់ៗ 4 យ៉ាងរួមមានគុណភាព សោភណភាព ឧត្តមភាពនិងទំនុកចិត្ត។
ចក្ខុវិស័យនៃអាជីវកម្ម
បុរី ល្អថ្មី ពេញចិត្តបានផ្តោតសំខាន់ទៅលើការផ្តល់ជូននូវសំណង់ដែលមានគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យដើម្បីទទួលបាននូវទំនុកចិត្តនិងការគាំទ្រពីអតិថិជនគ្រប់ជាន់ថ្នាក់ និងខិតខំបន្តដើម្បីក្លាយទៅជាក្រុមហ៊ុនឈានមុខគេនៅក្នុងប្រទេសកម្ពុជាលើវិស័យអចលទ្រព្យ។
បេសសកម្មអាជីវកម្ម
បេសសកម្មរបស់បុរី ល្អថ្មី ពេញចិត្តគឺផ្តល់ជូនអតិថិជនដូចជា៖
- បង្កើតសហគមន៍រស់នៅ ប្រកបដោយសុវត្ថិភាព ផាសុកភាព និងបរិស្ថានក្នុងការរស់នៅល្អ
- អភិវឌ្ឍន៍លំនៅដ្ឋានដែលមានគុណភាព រចនាបថស្រស់ស្អាតនិងមានតម្លៃសមរម្យ
- បង្កើនឱកាសវិនិយោគនិងផលចំណេញខ្ពស់
- ការផ្តល់ជូនគុណភាពសេវាកម្ម លឿនរហ័ស ស្មោះត្រង់និងប្រកបដោយវិជ្ជាជីវៈ។
មូលហេតុនៃការបង្កើតអាជីវកម្ម
ដោយសង្កេតឃើញថា ប្រជាជនដែលរស់នៅក្នុងទីប្រជុំជន មានការរស់នៅបែបអាប់អួរ មានផ្សែងនិងសម្លេងរំខានច្រើននិងការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃហើយមានបំណងក្នុងការស្វែងរកលំនៅដ្ឋានក្នុងតំបន់ល្អមានសក្តានុពលហើយមានការរស់នៅមានផាសុកភាព ទីធ្លាធំទូលាយ ទើបស្ថាបនិករបស់បុរី ល្អថ្មី ពេញចិត្តបានចាប់ផ្តើមសាងសង់ប្រភេទផ្ទះល្វែងដែលមានភាពមានធំទូលាយ និងរៀបចំប្រព័ន្ធទឹកភ្លើងអោយមានរបៀបរៀបរយ ដើម្បីអោយប្រជាជនទទួលបានការរស់នៅបែបសហគមន៍និងជួបជុំគ្រួសារយ៉ាងមានសុខដុមរមនា។
អំពីសេវាកម្ម
បុរី ល្អថ្មី ពេញចិត្តមានផ្តល់ជូននូវលំនៅដ្ឋានដូចជាៈ
- ផ្ទះអាជីវកម្ម (F)
- វីឡាភ្លោះ (T)
- វីឡាកូនកាត់ (LM, LS2, LS1, LS1’)
ដែលផ្តល់ជូននូវការរស់នៅបែបឯកជន មានផាសុកភាពល្អ ទីធ្លាធំទូលាយ និងមានឱកាសចំណេញច្រើន។
ផែនការអនាគតរបស់អាជីវកម្ម
បុរី ល្អថ្មី ពេញចិត្តមិនត្រឹមតែមាននូវសំណង់ដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ នាពេលអនាគតក្រុមហ៊ុនក៏នឹងមានគម្រោងអភិវឌ្ឍបន្ថែមទៀតដូចជាៈ
-
Community Mall
-
Condo
-
Premium Villa
ទំនាក់ទំនង
លេខទូរស័ព្ទៈ 069 385 386/ 071 289 9999
អ៊ីម៉ែលៈ [email protected]
Facebook: បុរី ល្អថ្មី ពេញចិត្ត - Borey Laorthmey Penhchet
Website: https://boreypenhchet.com/
