អ៊ែកស៊ីស ឃែស (ខេមបូឌា) ឯ.ក | BUSINESS JOURNEY
ការបញ្ចាំត្រូវបានជាដំណោះស្រាយសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចដែលត្រូវការនូវសាច់ប្រាក់បន្ទាន់ដើម្បីផ្គត់ផ្គង់ទៅលើការចំណាយរបស់អាជីវកម្មខ្លួន។ សម្រាប់ថ្ងៃនេះ PAPA News នឹងធ្វើការណែនាំក្រុមហ៊ុនទទួលការបញ្ចាំមួយមានឈ្មោះថា អ៊ែកស៊ីស ឃែស (ខេមបូឌា) ឯ.ក។
ដំណោះស្រាយអាជីវកម្ម
អ៊ែកស៊ីស ឃែស បានជួយដោះស្រាយលើការបង្វិលសាច់ប្រាក់ដែលប្រញាប់ចំពោះម្ចាស់អាជីវកម្មខ្នាតតូច គ្រប់ប្រភេទក្នុងការចំណាយរបស់អាជីវកម្មខ្លួន និងក៏ដូចជាបំពេញតម្រូវការផ្ទាល់ខ្លូនផ្សេងៗ។
ស្ថាបនិក
លោក ទុំ បូរិន្ទ
អំពីអាជីវកម្ម
អ៊ែកស៊ីស ឃែស ជាក្រុមហ៊ុនបញ្ចាំដែលមានទីតាំងនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ហើយត្រូវបានចាប់ផ្តើមនៅក្នុងឆ្នាំ 2021 ដែលបានជួយអោយគ្រប់គ្នា ទទួលបាននូវសាច់ប្រាក់ឆាប់រហ័សតាមរយៈការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុបែបងាយៗ រក្សាសុវត្ថិភាព និងទំនុកចិត្ត។
ចក្ខុវិស័យនៃអាជីវកម្ម
អ៊ែកស៊ីស ឃែស មានចក្ខុវិស័យក្នុងការក្លាយជាក្រុមហ៊ុនដែលមានភាពឈានមុខគេក្នុងការបំលែងទ្រព្យសម្បត្តិអោយទៅជាសាច់ប្រាក់ ដោយធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតក្នុងមូលដ្ឋាន ដើម្បីជួយសម្រួលដល់តម្រូវការបង្វិលសាច់ប្រាក់របស់ប្រជាពលរដ្ឋបាន។
បេសសកម្មអាជីវកម្ម
បេសសកម្មរបស់ អ៊ែកស៊ីស ឃែស គឺការផ្តល់ជូននូវដំណោះស្រាយផ្នែកសេវាហិរញ្ញវត្ថុដែលមានភាពងាយស្រួយ និងរហ័ស សម្រាប់រូបវន្តបុគ្គល និងនីតិបុគ្គលដោយចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
មូលហេតុនៃការបង្កើតអាជីវកម្ម
ការបង្កើតនូវក្រុមហ៊ុន អ៊ែកស៊ីស ឃែស នេះឡើងគឺដោយសារតែមើលឃើញនៅភាពលំបាកក្នុងការបង្វិលសាច់ប្រាក់រយៈពេលខ្លី សម្រាប់ម្ចាស់អាជីវកម្មតូចៗ និងតម្រូវការប្រើប្រាស់ផ្ទាល់ខ្លួនបន្ទាន់ណាមួយក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ។
អំពីសេវាកម្ម
អ៊ែកស៊ីស ឃែស មាន៖
- ទទួលបញ្ចាំ និងរំលស់
- គ្រឿងអេឡិចត្រូនិក
- កាតគ្រីម៉ូតូ ឡាន ប្លង់ដី ប្លង់ផ្ទះ និងគ្រឿអង្ការផ្សេងៗ ។ល។
ផែនការអនាគតរបស់អាជីវកម្ម
អ៊ែកស៊ីស ឃែស នឹងពង្រីកសាខាបន្ថែមរបស់ខ្លួនតាមតំបន់គោលដៅ និង អភិវឌ្ឍទៅលើសេវាកម្មបែប Digital។
ទំនាក់ទំនង
លេខទូរស័ព្ទ: 096 5555 554
អ៊ីម៉ែល: [email protected]
Facebook: អ៊ែកស៊ីស ឃែស-ខេមបូឌា ឯ.ក
