• Sunday, 06 September 2026

អាណាចក្រពិធី | BUSINESS JOURNEY

អាណាចក្រពិធី | BUSINESS JOURNEY

ការរៀបចំកម្មវិធីក្នុងការប្រារព្ធពិធីការផ្សេងៗឬក៏ពិធីមង្គលការតម្រូវឲ្យអ្នករៀបចំមានចំណេះដឹងច្បាស់លាស់និងបានសិក្សាច្បាស់ពីពិធីដែលខ្លួននឹងត្រូវប្រារព្ធ។ ក្នុងថ្ងៃនេះក្រុមការងារ PAPA News នឹងណែនាំអ្នកទាំងអស់គ្នាឲ្យមកស្គាល់ជាមួយនឹងក្រុមហ៊ុន អាណាចក្រពិធី ដែលមានជំនាញក្នុងការរៀបចំពិធីមង្គលការសម្រាប់អាពាហ៍ពិពាហ៍និងពិធីការផ្សេងៗជូនទៅដល់លោកអ្នក។

 

 

ស្ថាបនិក

លោក សន ភា

 

អំពីអាជីវកម្ម

ក្រុមហ៊ុនអាណាចក្រពិធីគឺជាក្រុមហ៊ុនដែលផ្តល់ជាមួយនឹងសេវាកម្មនៅក្នុងការរៀបចំពិធីមង្គលការសម្រាប់អតិថិជន។ អាណាចក្រពិធីបានចាប់ផ្តើមដំណើរការក្នុងឆ្នាំ 2019 ហើយមានទីតាំងនៅផ្ទះលេខ19 ផ្លូវលេខ05 ក្នុងបុរីពិភពថ្មីផ្សាដីហុយ។

 

ចក្ខុវិស័យនៃអាជីវកម្ម

អាណាចក្រពិធីមានផ្តល់សេវាកម្មទាក់ទងជាមួយនឹងការរៀបចំពិធីអាពាហ៍ពិពាហ៍សម្រាប់គូស្វាមីភរិយាដែលមានបំណងចង់ឲ្យពិធីមង្គលការរបស់ខ្លួនប្រព្រឹត្តទៅមានភាពល្អប្រសើរនិងមានការរៀបចំស្តង់ដាហើយលើសពីនេះទៅទៀតអាណាចក្រពិធីផ្តោតសំខាន់ទៅលើការផ្តល់នូវសេវាកម្មរបស់ខ្លួនដើម្បីក្លាយទៅជាក្រុមហ៊ុនដែលឈានមុខគេទៅលើការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍។

 

មូលហេតុនៃការបង្កើតអាជីវកម្ម

ដោយចង់អភិរក្សនិងចូលរួមការលើកស្ទួយវប្បធម៌ជាតិ និងបង្កើតឱកាសការងារក្រៅម៉ោងដល់និស្សិតដើម្បីទទួលបានចំណូលបន្ថែមក្នុងការផ្គត់ផ្គង់លើការ សិក្សានិងការចំណាយប្រចាំថ្ងៃ។

 

អំពីសេវាកម្ម

អាណាចក្រពិធីមានទទួលរៀបចំគម្រោង អាពាហ៍ពិពាហ៍ ដឹកនាំកម្មពិធីប្រពៃណី សេវាកម្មពិធីការ និងកម្មវិធីផ្សេងៗទៀត។

 

ទំនាក់ទំនង

លេខទូរស័ព្ទ៖ 010991119

Facebook៖ អាណាចក្រពិធី

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “អាណាចក្រពិធី” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram