• Friday, 08 November 2024

Alarm Clock Coffee | BUSINESS JOURNEY

Alarm Clock Coffee | BUSINESS JOURNEY

កាហ្វេ គឺជាភេសជ្ជៈម៉្យាងដែលមានគុណប្រយោជន៍ជាច្រើន និងមានរសជាតិឈ្ងុយឆ្ងាញ់។ សព្វថ្ងៃនេះ កាហ្វេ គឺដូចជាអាហារសំខាន់នៅក្នុងរបបអាហាររបស់មនុស្សជាច្រើន ខណៈពេលដែលបច្ចុប្បន្នវាជាភេសជ្ជៈមួយ ក្នុងចំណោមភេសជ្ជៈដែលពេញនិយមក្នុងការទទួលទានសម្រាប់បងប្អូនខ្មែរយើង ភាគច្រើនស្ថិតក្នុងបរិបទក្រុមយុវវ័យ និងមជ្ឈិមវ័យ។ ចំពោះបងប្អូនដែលរស់នៅរាជធានីភ្នំពេញក្នុង សង្កាត់ភ្នំពេញថ្មី សង្កាត់ផ្សារថ្មីទី3 សង្កាត់ទួលស្វាយព្រៃ សង្កាត់បឹងកក់1 សង្កាត់ទំនប់ទឹក សង្កាត់ដង្កោ សង្កាត់ទន្លេបាសាក់ភាគច្រើនបានស្គាល់រួចហើយចំពោះហាងកាហ្វេដែលជាអាជីវកម្មខ្មែរមួយឈ្មោះថា “ Alarm Clock  Coffee ” ។

 

 

ក្រុមស្ថាបនិក

Founder’s name: VY CHANDRA RAINSEY

Co-Founder’s name: SENG YOUHAK

Co-Founder’s name: MENG SENGHOUT

 

ចក្ខុវិស័យនៃអាជីវកម្ម

Alarm Clock Coffee ជាហាងកាហ្វេមុនដំបូងបង្អស់ ដែលមានរចនាបថ Counter នៅខាងក្រៅដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនដែលធ្វើដំណើរតាមផ្លូវ ក្នុងការកម្មង់ភេសជ្ជៈ។ ការធ្វើរចនាបថបែបនេះគឺផ្ដោតសំខាន់ទៅលើសេវាកម្មវេចខ្ចប់ សម្រាប់អតិថិជនទិញយកទៅខាងក្រៅ (Outdoor)។ អាជីវកម្មមួយនេះ មុនដំបូងវិវត្តន៍ចេញពីការលក់ជារទេះនៅតាមចិញ្ចើមផ្លូវ រួចបន្តវិវត្តន៏ខ្លួនរហូតមកដល់ បច្ចុប្បន្នជាហាងកាហ្វេបែប Mini-Shop ដែលបច្ចុប្បន្នមាន 7សាខានៅក្នុងទីក្រុងភ្នំពេញ។

ចក្ខុវិស័យរបស់ស្ថាបនិកនៃ Alarm Clock គឺប្រែក្លាយខ្លួនជាកាហ្វេលំដាប់កំពូលមួយនៅប្រទេសកម្ពុជា ដែលមានភាពល្បីល្បាញក្នុងការផ្តល់នូវ កាហ្វេដែលមានរសជាតិពិសេសជាជាងការតុបតែងដ៏ប្រណីត។ ដោយមានការប្ដេជ្ញាចិត្តយ៉ាងមុះមុត លោកមានគោល បំណងបន្តពង្រីកសាខានៅគ្រប់ជ្រុងនៃប្រទេសកម្ពុជា ដើម្បីផ្ដល់ជូនភេសជ្ជៈដែលមានគុណភាពខ្ពស់ សេវាកម្មល្អ ការបង្កើតនិងភាពច្នៃប្រឌិតថ្មី ប្រកបដោយស្តង់ដាខ្ពស់ដល់អតិថិជនដែលចូលចិត្តពិសារកាហ្វេនៅទូទាំងប្រទេស។

 

បេសកកម្មអាជីវកម្ម

បេសកកម្មរបស់ Alarm Clock Coffee គឺផ្តល់នូវភេសជ្ជៈកាហ្វេនិងភេសជ្ជៈផ្សេងៗទៀតដល់អតិថិជនដែលចូលចិត្តពិសារកាហ្វេ(Coffee Lover) ជាមួយគុណភាពនិងរសជាតិល្អបំផុត ភ្ជាប់ជាមួយសេវាកម្មល្អ ដែលនាំអតិថិជនឆ្ពោះទៅ រកភាពរីករាយ និងក្តីស្រលាញ់នៅពេលពិសារកាហ្វេគ្រប់ៗកែវរបស់ Alarm Clock Coffee។ ការចាប់ផ្តើមពីកូនរទេះតូចមួយ បានរីកចម្រើនឡើងរហូតមកដល់សព្វថ្ងៃដោយសារមានការជឿជាក់និងគាំទ្រឥតឈប់ឈរពីសំណាកអតិថិជនដែលជាហេតុនាំឲ្យក្រុមស្ថានិកលោកនឹងប្តេជ្ញាពង្រីកបន្ត នៅទូទាំងប្រទេសកម្ពុជា ដោយលើកកម្ពស់ស្តង់ដាជាមួយនឹងរសជាតិ  និងសេវាកម្មដែលមិនអាចប្រៀបផ្ទឹមបាន។ បន្ថែមលើសពីនេះក្រុមការងារ កំពុងបង្កើតកម្មវិធីថ្មី App “ALARM COFFEE” នៅលើទូរសព្ទ ដោយអតិថិជនអាចធ្វើការដោនឡូតតាមរយៈ “App Store” និង “Play Store” មកប្រើប្រាស់កម្មវិធីនេះនឹងផ្តល់នូវរង្វាន់ដល់អតិថិជននិងបទពិសោធន៍ថ្មីៗផ្សេងទៀតផងដែរ។

 

អំពីផលិតផល

សម្រាប់ហាងកាហ្វេ Alarm Clock Coffee មានភេសជ្ជៈជាច្រើនមុខ រួមទាំងប្រភេទកាហ្វេ តែ ផាសិនគ្រីមឈីស និងមានបូកបញ្ចូលជាមួយនឹងរសជាតិថ្មីជាច្រើនមុខទៀត។ និមិត្តសញ្ញា (Signature ) របស់កាហ្វេ Alarm Clock Coffee គឺកាហ្វេ ដឿងហែម។ ដឿងហែម មានន័យថាតាមចិញ្ចើមផ្លូវតូច។ កាលពីមុនការលក់កាហ្វេគីវិវត្តន៍ ចេញពីការលក់នៅតាមចិញ្ចើមផ្លូវ រួចបន្តវិវត្តន៍ខ្លួនរហូតមកដល់បច្ចុប្បន្ន ដោយមានបច្ចេកទេសឆុងផ្សេងៗគា្នជាច្រើន។

 

ទីតាំង

ទីតំងទី1 ផ្លូវ1011 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

ទីតំងទី2 ផ្ទះលេខ8 ផ្លូវ174 សង្កាត់ផ្សារថ្មីទី3 ខណ្ឌដូនពេញ

ទីតំងទី3 ផ្ទះលេខ41 ផ្លូវ173 សង្កាត់1 ខណ្ឌបឹងកេងកង

ទីតំងទី4 ផ្ទះលេខ1 ផ្លូវលេខ516 កែង337 សង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ

ទីតំងទី5 ផ្ទះលេខ45 ផ្លូវលេខ199 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន

ទីតំងទី6 ភូមិថ្មី ផ្លូវលេខ6អា សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

ទីតំងទី7 ផ្លូវត្រសក់ផ្អែមលេខ63 ភូមិ13 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

 

ទំនាក់ទំនង

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “Alarm Clock Coffee Shop” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram