• Sunday, 06 September 2026

ឱសថស្ថានយើង | BUSINESS JOURNEY

ឱសថស្ថានយើង | BUSINESS JOURNEY

ឱសថស្ថានអាចចាត់ទុកបានថាជាកន្លែងផ្តល់សេវាសុខភាពដំបូងគេ   ដែលប្រជាជនភាគច្រើនគិតដល់ កាលណាមានតម្រូវការទាក់ទងនឹងឱសថ ឬដំបូន្មានសុខភាពណាមួយ។  ឱសថស្ថានក្នុងសហគមន៍គឺជាកន្លែងដែលអាចមានឱកាសទំនាក់ទំនងជាមួយនឹងអ្នកជំងឺ និងប្រជាជនទូទៅផ្ទាល់បានយ៉ាងទូលំទូលាយ ដែលធ្វើឲ្យវាក្លាយទៅជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តល់ឲ្យអ្នកជំងឺនូវទំនុកចិត្តលើវិស័យសុខាភិបាល។ ថ្ងៃនេះសូមណែនាំប្រិយមិត្ត Papa Cambodia News ក្រឡេកមកស្គាល់នូវឱសថស្ថានមួយឈ្មោះថា  ឱសថស្ថានយើង បានបើកដំណើរការចាប់តាំងពីថ្ងៃទី០៣ខែមីនា ឆ្នាំ២០១៥ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ០៥២ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

 

 

ក្រុមស្ថាបនិក

Founder’s name: លោក ស សំពិសិដ្ឋ

 

ចក្ខុវិស័យនៃអាជីវកម្ម

បង្កើតឡើងដោយស្ថាបនិកខ្មែរ ដែលមានជំនាញនិងបទពិសោធន៍ជ្រៅជ្រះយូរឆ្នាំលើវិស័យឱសថនិងសុខាភិបាល លោកមាននូវចក្ខុវិស័យប្រកបដោយភាពវិជ្ជមាននិងយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាសុខភាពរបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់ជូនឱសថល្អ មានគុណភាពជាទីទុកចិត្ត ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈដល់ប្រជាពលដ្ឋឬអតិថិជនគ្រប់ៗរូប។

 

បេសកកម្មអាជីវកម្ម

បច្ចុប្បន្នឱសថស្ថាននេះបានពង្រីកសាខាបានចំនួន១៦ទីតាំងស្ថិតក្នុងតំបន់ចំនួនបួនគឺ សៀមរាប បាត់ដំបង បន្ទាយមានជ័យនិង រាជធានីភ្នំពេញ ដែលកំពុងតែបំពេញនូវបេសកកម្មរបស់ខ្លួនប្រកបដោយភាពស្វាហាប់ក្នុងទិសដៅ ៖

១- ផ្តល់ជូនឱសថដែលមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និង សន្សំសំចៃ

២- បម្រើសេវាកម្មជាមួយនឹងឱសថការីដែលមានជំនាញ វិជ្ជាជីវៈច្បាស់លាស់ រហ័ស និង មានទំនួលខុសត្រូវខ្ពស់

៣- បង្កើតជាឱសថស្ថានគម្រូ ដើម្បីឲ្យឱសថការីផ្សេងៗអាចយកគម្រូតាម និង ជាថ្នាលបណ្តុះបណ្តាលក្រោយឧត្តមសិក្សា

៤- ធ្វើបច្ចុប្បន្នភាពជាប្រចាំជាមួយបច្ចេកវិទ្យា

៥- ជម្រុញការប្រើប្រាស់ឱសថក្នុងស្រុកជាអ្នកចាត់ចែងដ៏ល្អនៃធនធានមានកំណត់ ដូច្នេះខ្លួនអាចបំពេញតម្រូវការជាច្រើនរបស់អតិថិជន និងសហគមន៍ប្រកបដោយប្រសិទ្ធភាពបំផុត ទន្ទឹមនឹងនេះ ការយកចិត្តទុកដាក់ចំពោះមនុស្សគឺជាការយកចិត្តទុកដាក់ចម្បងបំផុត។

 

អំពីផលិតផល

ឱសថស្ថានយើង មានលក់នូវ ផលិតផលឱសថ អាហារបំប៉នសុខភាព គ្រឿងឧបករណ៍-បរិក្ខាពេទ្យ គ្រឿងសម្អាង និងផលិតផលថែរក្សាសម្រស់ផលិតផលសម្រាប់ទារក និងកុមារ។

 

ទំនាក់ទំនង

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “ឱសថស្ថានយើង” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram