• Sunday, 06 September 2026

OOM Creative | BUSINESS JOURNEY

OOM Creative | BUSINESS JOURNEY

បច្ចុប្បន្ននេះដំណើរការនៃការផ្សព្វផ្សាយអាជីវកម្មតាមរយៈប្រព័ន្ធអ៊ីនធឺណេតត្រូវបានក្លាយជាជម្រើសចម្បងដែលម្ចាស់អាជីវកម្មគ្រប់រូបពុំអាចមើលរំលងបាន។ ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមទាមទារអោយម្ចាស់អាជីវកម្មត្រូវចេះប្រើប្រាស់នូវ Tools មួយចំនួនដើម្បីបង្កើតក៏ដូចជាផលិតជាវីដេអូដែលអាចធ្វើអោយអតិថិជនចាប់អារម្មណ៍ទៅលើផលិតផលរបស់ខ្លួនបាន។ ប៉ុន្តែរឿងនេះលែងជាបញ្ហាសម្រាប់ម្ចាស់អាជីវកម្មទៀតហើយក្នុងការបង្កើតជាមាតិកាដើម្បីផ្សព្វផ្សាយអាជីវកម្មរបស់ខ្លួន ព្រោះថាថ្ងៃនេះ PAPA News នឹងនាំអ្នកទាំងអស់គ្នាអោយមកស្គាល់ក្រុមហ៊ុនដែលអាចធ្វើអោយការផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់អ្នកទាំងអស់គ្នាឲ្យទទួលបានសន្ទុះនៃការគាំទ្រនិងទទួលស្គាល់របស់អតិថិជននោះគឺ OOM CREATIVE។

 

ដំណោះស្រាយអាជីវកម្ម

អាជីវកម្មរបស់ OOM CREATIVE បានជួយអតិថិជនរបស់ខ្លួនក្នុងការពង្រឹង និងពង្រីកផ្នែកទីផ្សារទៅលើការផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់ពួកគាត់ឲ្យទទួលបានសន្ទុះនៃការគាំទ្រ និងទំនុកចិត្តកាន់តែខ្លាំងពីអតិថិជនរបស់គាត់ ជាពិសេសេបានធ្វើអោយកំណើនការលក់របស់ម្ចាស់អាជីវកម្មកើនឡើងគួរឲ្យកត់សំគាល់ផងដែរ។ លើសពីនេះទៅទៀត OOM CREATIVE ក៏ជាដៃគូនិងផ្នែកមួយយ៉ាងសំខាន់ក្នុងការសហការការងារជាមួយបណ្តាក្រុមហ៊ុនផ្សព្វផ្សាយក្នុងស្រុក ផលិតករ ក៏ដូចជាផលិតកម្មនានាក្នុងការផ្តល់នូវសេវាកម្មក្រោយការផលិតរួច (POST-PRODUCTION) ដែលពោរពេញទៅដោយទេពកោសល្យ និងភាពឆ្នៃប្រឌិតខ្ពស់។ ជាមួយនឹងស្នាដៃដ៏ច្រើនបែបនេះហើយទើបធ្វើអោយម្ចាស់អាជីវកម្មដែលមានគម្រោងក្នុងការផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់ខ្លួនមិនដែលមើលរំលង OOM CREATIVE ទេ។

 

 

អំពីអាជីវកម្ម

OOM CREATIVE ជាក្រុមហ៊ុន Media Production ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ 2018 និងបានចុះបញ្ជីអាជីវកម្មផ្លូវការក្នុងឆ្នាំ 2020 មានទីតាំងនៅផ្ទះលេខ200 ផ្លូវ155 កែងផ្លូវ464 សង្កាត់ ទួលទំពូងទី1 ខណ្ឌចំការមន រាជធានីភ្នំពេញ។ OOM CREATIVE ផ្តោតលើការងារផលិតកម្មដែលអាចបំពេញគ្រប់តម្រូវការទាំងអស់ទៅអោយកិច្ចការដែលទាក់ទងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយដែលមានដូចជាការចនាផ្ទាំងរូបភាព, ផលិតស្ពតពាណិជ្ជកម្ម, ភាពយន្តខ្លី, គំនូវជីវចល (2D/3D Animation) MOTION និង VISUAL EFFECT ជាដើម។

 

ចក្ខុវិស័យនៃអាជីវកម្ម

OOM CREATIVE មានចក្ខុវិស័យខ្ពស់ចំនួនពីរធំៗ ទី១ ការជួយដោះស្រាយ ជម្រុញ ពង្រឹង និងពង្រីកផ្នែកទីផ្សារក្នុងការផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់ក្រុមហ៊ុននានា ជាពិសេសអាជីវកម្មដែលទើបបង្កើតថ្មី និងអាជីវកម្មខ្នាតតូចនៅក្នុងប្រទេសកម្ពុជាអោយទទួលបាននូវគុណភាព និងទំនុកចិត្តខ្ពស់។ ទី២ កិច្ចសហការភាពជាដៃគូដ៏ល្អឥតខ្ជោះជាមួយបណ្តាក្រុមហ៊ុនផ្សព្វផ្សាយ ស្ថានីយទូរទស្សន៍ ផលិតករ ឬផលិតកម្មនានាទាំងក្នុងស្រុក និងក្រៅប្រទេស។

 

បេសកម្មអាជីវកម្ម

OOM CREATIVE តែងតែយកចិត្តទុកដាក់ខ្ពស់ និងស្វែងយល់យ៉ាងលម្អិតពីបញ្ហា និងតម្រូវការជាក់ស្តែងផ្ទាល់របស់អតិថិជនរបស់គេដើម្បីធានាបាន

ឲ្យច្បាស់ថាការចំណាយរបស់អតិថិជនមានប្រសិទ្ធភាព។ OOM CREATIVE តែងតែនៅក្បែរ ប្រឹក្សាយោបល់ និងដោះស្រាយបញ្ហាជូនអតិថិជនរបស់គេប្រកបដោយក្រមសីលធម៌វិជ្ជាជីវ: សុជីវធម៌ និងភាពស្មោះត្រង់ជានិច្ច។ ក្រៅពីនេះOOM CREATIVE តែងតែព្យាយាមពង្រឹងបន្ថែមនូវសមត្ថភាពក្រុមការងារជាប់ជានិច្ចក្នុងការអភិវឌ្ឍនូវជំនាញរបស់ខ្លួនឲ្យកាន់តែប្រសើរ និងពោរពេញដោយទេពកោសល្យខ្ពស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន

ឲ្យទាន់សភាពការ និងពេលវេលា។

 

មូលហេតុនៃការបង្កើតអាជីវកម្ម

ដោយសង្កេតឃើញពីភាពលំបាកនៃផ្នែកទីផ្សាររបស់អាជីកម្មក្នុងស្រុក ជាពិសេសអាជីវកម្មដែលទើបបង្កើតថ្មី និងអាជីកម្មខ្នាតតូចក្នុងការបង្តើតមាតិកាសម្រាប់ការផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់ពួកគាត់ ដែលភាគច្រើនត្រូវចំណាយខ្ពស់ក្នុងការផលិត ហើយជាពិសេសតម្រូវការខ្លះក៏ទាមទារអោយពួកគាត់បង្ខំចិត្តជ្រើសរើសសេវាកម្មក្រុមការងារផលិតនៅឯបរទេស ខណៈអ្នកជំនាញនៅក្នុងស្រុករបស់យើងនៅមានកម្រិត។ ដូចនេះហើយទើបក្រុមស្ថាបនិករបស់ OOM CREATIVE ដែលជាកូនខ្មែរបានសហការគ្នាបង្កើត OOM CREATIVE នេះឡើងមក ដោយមានឆន្ទៈខ្ពស់ក្នុងការជួយអភិវឌ្ឍសមត្ថភាពកូនខ្មែរបស់យើងអោយមានជំនាញក្នុងការជួយដោះស្រាយលើបញ្ហាទាំងអស់នេះ។

អំពីសេវាកម្ម

ក្រុមការងារជំនាញរបស់ OOM CREATIVE យល់ដឹងយ៉ាងច្បាស់ពីតម្រូវការអតិថិជនហើយក៏អាចជួយលោកអ្នកបានជាមួយនឹងសេវាកម្មដ៏សំបូរបែបនិងបត់បែនតាមត្រូវការដូចខាងក្រោម៖

  • រចនារូបភាពផ្សព្វផ្សាយផលិតផល CREATIVE DESIGN:
    • Branding | Packaging | Illustration |Publication Materials
  • បង្កើតរូបភាពមានចលនា MOTION & VFX:
    • 2D/3D Animation | Motion Graphic | CGI & Visual Effect (VFX)
  • ថតរូប និងវីដេអូពាណិជ្ចកម្ម PHOTO AND VIDEO PRODUCTION:
    • Product Commercial | TV Commercial/Promote | Short Film | Documentary | Event Coverage
  • កាត់ត និងកែរសម្រួលវីដេអូ POST PRODUCTION:
    • Photo & Video Editing | Color Grading | Music/Sound Mixing & Master | Professional Voice Over (V.O)
  • បង្តើតមាតិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល DIGITAL MARKETING:
    • Creative Digital Artwork | Photo & Video Promoting Ads | Social Media Management
  • ទទួលការផ្សាយផ្ទាល់គ្រប់កម្មវិធី LIVE BROADCASTING:
    • Seminar | Talk Show | Concert | Event Broadcast | Podcast | Online Virtual Conference

 

ទំនាក់ទំនង

លេខទូរស័ព្ទ: 087 666 973

អ៊ីម៉ែល: [email protected]

Facebook: OOM CREATIVE

Website: oomcreative.asia

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “Techno Mobile” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram