• Saturday, 18 April 2026

Light Up International School | BUSINESS JORNEY

Light Up International School | BUSINESS JORNEY

នៅក្នុងសង្គមរបស់យើងសព្វថ្ងៃនេះ ការអប់រំត្រូវបានចាត់ទុកថាជាផ្នែកសំខាន់មួយនៃការទទួលយកដោយមនុស្សជុំវិញខ្លួន។ ការទទួលបានការអប់រំត្រូវបានគេគិតថានឹងអនុញ្ញាតឱ្យអ្នកក្លាយជាផ្នែកដ៏មានប្រយោជន៍ និងមានអារម្មណ៍ជាសមាជិកដែលរួមចំណែកជាចលកនៃការអភិវឌ្ឍន៍សង្គម។ប្រសិនបើអ្នកមានការអប់រំ អ្នកនឹងទទួលបានការគោរព និងការឲ្យតម្លៃកាន់តែច្រើនពីមនុស្សដែលមានវណ្ណៈផ្សេងៗគ្នារ។ ដូច្នេះក្រុមការងារPapa Cambodia News សូមណែនាំសាលារៀនអន្តរជាតិមួយដែលបង្កើតឡើងដោយស្ថាបនិកខ្មែរមានឈ្មោះថា “សាលា ឡាយអាប់ អន្តរជាតិ (Light Up International School ) ” ដែលមានទីតាំងស្ថិតនៅភូមិគិរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

 

 

ក្រុមស្ថាបនិក

Founder’s name: លោក នៅ ឌី

 

ចក្ខុវិស័យនៃអាជីវកម្ម

សាលា ឡាយអាប់ អន្តរជាតិ ដែលបង្កើតឡើងដោយស្ថាបនិកជនជាតិខ្មែរកចាប់តាំងពីឆ្នាំ២០១៨មកលោកមាននូវចក្ខុវិស័យយ៉ាងមុតមាំដោយប្រកាន់ភ្ជាប់នូវគុណតម្លៃសម្រាប់ការបន្តវឌ្ឍនភាពរបស់សាលាមានចំនួនបីចំណុចរួមមាន គុណភាព គុណធម៌ សីលធម៌ ។

 

បេសកកម្មអាជីវកម្ម

សាលា ឡាយអាប់ អន្តរជាតិ បាននឹងកំពុងបំពេញនូវបេសកកម្មប្រកបដោយភាពប្រកដនិយមបស់ខ្លួនឆ្ពោះទៅរកការវិវត្តន៏ដ៏វិជ្ជមានផ្អែកលើការពង្រឹងនូវបីចំណុចដូចជា ៖

១. លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការបង្រៀន និងរៀន

២. ពង្រឹងលើវិន័យ និងសីលធម៌សិស្ស

៣. ពង្រឹង និងពង្រើកសេវាកម្មអប់រំ ។

 

អំពីសេវាកម្ម

សាលាឡាយអាប់ អន្តរជាតិមានការបណ្តុះបណ្តាលចាប់ពី ៖

១.ថ្នាក់ចំណេះទូទៅខ្មែរ ពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២

២.ថ្នាក់ភាសាអង់គ្លេសពេញម៉ោង និងក្រៅម៉ោង

៣.ថ្នាក់ភាសាចិនពេញម៉ោង និងក្រៅម៉ោង។

 

ទំនាក់ទំនង

 

 

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “Light Up International School” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram