CITY TOWER | BUSINESS JOURNEY
បងប្អូនជាច្រើនប្រាកដជាស្គាល់ហើយនូវអគារ CITY TOWER គឺជាអគារការិយាល័យដែលសាងសង់ឡើងក្នុងគោលបំណងប្រើក្នុងវិស័យជួលអចលនទ្រព្យថ្មីមួយនៅចំកណ្តាលទីក្រុង ដែលមានបន្ទប់ការិយាល័យចំនួន១០ជាន់ រីឯជាន់ផ្ទាល់ដី និងជាន់ឡៅតឿសម្រាប់កន្លែងផ្សារលក់រាយ និងជាន់ក្រោមដីចំនួន០២ជាន់ សម្រាប់ចំណតយានយន្ត និងម៉ូតូ រួមទាំងមានទីធ្លាជាប់នឹងអគារសម្រាប់ចំណតយានយន្ត ដែលអាចចតបានចំនួនក្បែរ១០០គ្រឿង។ អគារនេះត្រូវបានរចនាឡើងសាកសមទៅនឹងក្រុមហ៊ុន ឬ ស្ថាប័នចំរុះ ដែលបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពការពារហានិភ័យខ្ពស់ ផ្តល់ជូននូវការិយាល័យដែលមានគុណភាពស្តង់ដារ និងអាចបត់បែនបាន សាកសមនឹងអ្នកកាន់កាប់អាជីវកម្មច្រើនប្រភេទ។ CITY TOWER មានទីតាំងស្ថិតនៅ អគារលេខ៣២១ មហាវិថីម៉ៅសេទុង សង្កាត់ផ្សារដេប៉ូទី០១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
![]()
ស្ថាបនិក
Founder’s name: លោក លឹម ម៉េង
អំពីអាជីវកម្ម
CITY TOWER គឺជាអគារការិយាល័យដែលសាងសង់ឡើងក្នុងគោលបំណងប្រើក្នុងវិស័យជួលអចលនទ្រព្យថ្មីមួយនៅចំកណ្តាលទីក្រុង ដែលមានបន្ទប់ការិយាល័យចំនួន១០ជាន់ រីឯជាន់ផ្ទាល់ដី និងជាន់ឡៅតឿសម្រាប់កន្លែងផ្សារលក់រាយ។ អគារត្រូវបានរចនាឡើងសាកសមទៅនឹងក្រុមហ៊ុន ឬ ស្ថាប័នចំរុះ ដែលបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពការពារហានិភ័យខ្ពស់ ផ្តល់ជូននូវការិយាល័យដែលមានគុណភាពស្តង់ដារ និងអាចបត់បែនបាន សាកសមនឹងអ្នកកាន់កាប់អាជីវកម្មច្រើនប្រភេទ។
មូលហេតុនៃការបង្កើតអាជីវកម្ម
ក្នុងកំឡុងឆ្នាំ២០១២-២០១៣ ដោយមើលឃើញពីតម្រូវការផ្នែកជួលអគារការិយាល័យមានច្រើន ហើយពេលនោះអគារមួយចំនួននៅមិនអាចផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារបានទៅលើទីតាំង កំរិតសេវាកម្ម និងស្តង់ដាររបស់អគារនិមួយៗ។ ដូច្នេះហើយទើបក្រុមហ៊ុនយើងក៏បានសម្រេចបោះទុនវិនិយោគលើវិស័យអលនទ្រព្យមួយនេះក្នុងគោលបំណងចូលរួមបម្រើលើវិស័យនេះដែរ ដើម្បីអោយមានការប្រកួតប្រជែងលើអគារ តំលៃ និងសេវាកម្មផ្តល់ជូនអតិថិជន ។
ចក្ខុវិស័យនៃអាជីវកម្ម
អគារ City Tower ជាអគារសម្រាប់ជួលការិយាល័យមានទីតាំងល្អចំកណ្តាលក្រុង បង្កើតឡើងក្នុងគោលបំណងប្រើក្នុងវិស័យជួលការិយាល័យបត់បែនទៅតាមតម្រូវការអតិថិជន។ អាជីវកម្មមួយនេះបានចូលរួមដោះស្រាយបញ្ហាមួយចំនួនផងដែរតាមរយៈ
- បង្កើតការងារជូនប្រជាជនយើងមួយចំណែក
- ផ្តល់ជម្រើសប្រភេទការិយាល័យស្តង់ដារនៅតំបន់ផ្សេងៗគ្នា
- ប្រកួតប្រជែងតំលៃនៅលើទីផ្សារ ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ
- ជួយដល់រដ្ឋាភិបាលតាមរយះការបង់ពន្ធប្រាំខែ ប្រចាំឆ្នាំ។
បេសកកម្មអាជីវកម្ម
City Tower ផ្តល់ជូនការិយាល័យជួលបែបស្តង់ដារ មាន:
- មានបរិយាកាសល្អ អាចគយគន់ទេសភាពទីក្រុងពីអគារ (Relax moment)
- សុវត្ថិភាព ផាសុកភាព និងទំនុកទុកចិត្ត
- មានម៉ាស៊ីនភ្លើងបម្រុងថាមពល និងសេវាកម្ម24/7
- ចំណតធំទូលាយ ដែលអាចចតយានយន្តបានក្បែរ១០០គ្រឿង
- និងទំនាក់ទំនងជាមួយក្រុមហ៊ុនចម្រុះជាតិសាសន៍
អំពីសេវាកម្ម
យើងមានអគារ Grade B ដែលមានកំពស់១២ជាន់ និង អគារ Grade C កំពស់០៤ជាន់ ចំពោះអាជីវកម្មផ្តោត សំខាន់ទៅលើការិយាល័យសម្រាប់ជួលដែលមានទំហំចាប់ពី៦០ម៉ែត្រការ៉េរហូតដល់ជាង១០០០ម៉ែត្រការ៉េ ជាន់នីមួយៗមានកម្ពស់2.75ម៉ែត្រពីបាតជាន់ដល់ពិដាន ជាពិដានលាតជាមួយនឹងអំពូលភ្លើងLED, ម៉ាស៊ីនត្រជាក់ប្រភេទ Ceiling Gazette (VRF), កាម៉េរ៉ាសុវត្ថិភាព (CCTV) គ្រប់គ្រងការចូល-ចូលនៅក្នុងអគារ និងការប្រើប្រាស់កាតស្កែនដើម្បីចេញ-ចូលអគារផងដែរ។ ជាពិសេសអគារទាំងមូលមានបំពាក់ប្រព័ន្ធការពារអគ្គីភ័យ និងមានជណ្តើរជម្លៀសអគ្គីភ័យចំនួន០២សងខាង មានជណ្តើរយន្ត Passenger Lift មានចំណតយានយន្តធំទូលាយ មានសន្តិសុខការពារ និងប្រើសេវាកម្ម 24/7។ ប្រព័ន្ធប្រកាសសាធារណៈ(Public Announcement) ក៏ត្រូវបានដាក់ឱ្យដំណើរការ រួមជាមួយនឹងម៉ាស៊ីនភ្លើងសម្រាប់បម្រុងទុកថាមពល 100% ក្នុងករណីមានការដាច់ចរន្តអគ្គិសនីណាមួយ។
ទំនាក់ទំនង
- លេខទូរស័ព្ទ: ០៧៧ ៧៧៦ ៧២៥/០១៦ ៤៩៤ ៩២៨/០៦៩ ៨៨៨ ១៦៧
- 077 776 725 សម្រាប់ Telegram, WhatsApp, WeChat, Viber, LINE
- អ៊ីម៉ែល: [email protected]
- Facebook: City Tower
- Website: citytower.asia
