• Monday, 18 November 2024

5MEN | BUSINESS JOURNEY

5MEN | BUSINESS JOURNEY

រាល់ការជួបជុំនានាមិនថា កម្មវិធី ខួបកំណើត ខួបអាពាហ៍ពិពាហ៍ ជប់លៀងបុគ្គលិក ឬប្រជុំអាជីវកម្ម និងកម្មវិធីផ្សេងៗទៀត។ អ្នកចូលរួមតែងតែចង់បាននូវ ទីតាំងធំទូលាយ មានបរិយាកាសល្អ ក៏ដូចជាអាចរៀបចំកម្មវិធីបែប Private បាន ជាពិសេសម្ហូបនិងភេសជ្ជៈសម្បូរបែប បន្ថែមជាមួយរសជាតិឈ្ងុយឆ្ងាញ់ដែលបង្កើតបានជាពេលវេលាដ៏អស្ចារ្យដល់អ្នកចូលរួមគ្រប់រូប។ ក្នុងអត្ថបទនេះអ្នកទាំងអស់គ្នានឹងបានស្គាល់នូវភោជនីដ្ឋានមួយកន្លែងឈ្មោះថា 5Men ដែលមានទីតាំងនូវផ្លូវ 596 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

 

ស្ថាបនិក

Founder’s name: លោក កេត ពុទ្ធា

 

អំពីអាជីវកម្ម

5men គឺជាភោជនីយដ្ឋាន និងកន្លែងផលិតស្រាបៀរបែបOrganic ព្រមទាំងផ្ដល់នូវមុខម្ហូបអាហារដ៏សម្បូរបែប ដែលរៀបចំដោយចុងភៅដែលមានបទពិសោធន៍ច្រើនឆ្នាំ នៅសណ្ឋាគារលំដាប់ផ្កាយ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ស្រាបៀស្រស់ 5men ផលិតដោយ លោក កេត ពុទ្ធា ដែលជាកូនខ្មែរដំបូងគេបង្អស់ ដែលបានឆ្លងកាត់បទពិសោធន៍ជាង ៣០ឆ្នាំ ក្នុងរោងចក្រស្រាបៀធំៗនៅក្នុងប្រទេសកម្ពុជាចំនួន៣ និងបានបញ្ចប់ការសិក្សាជំនាញ Brew Master ពីសាលា VLB នៃទីក្រុងបែកឡាំង ប្រទេសអាឡឺម៉ង  និងបានទទួលស្គាល់ពីសហគមន៍អ៊ីរ៉ុប និងអាម៉េរិក។

 

ចក្ខុវិស័យ

ចង់ឲ្យប្រជាជនខ្មែរទាំងអស់ ងាកមកទទួលទានស្រាបៀ អហ្គានិក ដែលមិនមានផ្ទុកនូវសារធាតុរក្សាទុក។

 

បេសកកម្មអាជីវកម្ម

5Men នឹងបង្កើត សិប្បកម្ម ខ្នាតតូច និងមធ្យម គ្រប់រាជធានីខេត្ត នៅក្នុងប្រទេសកម្ពុជា និងពង្រីកសក្ដានុពល បង្កើតហ្វ្រែនឆាយក្នុងស្រុក យោងទៅលើសេដ្ឋកិច្ចជាក់ស្ដែង។

 

អំពីផលិតផល

ស្រាបៀរ 5men ត្រូវបានផលិតឡើងយ៉ាងផ្ចឹតផ្ចង់ពីគ្រឿងផ្សំចំបងមកពីសហគមន៏អឺរ៉ុប និង សហរដ្ឋអាមេរិករួមមានស្រូវសាលី Malt, ផ្កា Hops, និង សារធាតុមេ Yeast ដែលធ្វើអោយស្រាបៀរមានរសជាតិឆ្ងាញ់មិនអាចបំភ្លេចបាន។

ស្រាបៀរស្រស់5menត្រូវបានផលិតឡើងយ៉ាងផ្ចឹតផ្ចង់ពីគ្រឿងផ្សំចំបងៗរួមមាន៖

ស្រូវសាលី (Maltផ្កាហប់ (Hops) ដំបែ (Yeast) ទឹក (Water)

  • ស្រូវសាលី (Maltត្រូវបានជ្រើសរើសយ៉ាងម៉តចត់ពីប្រទេស អាឡឺម៉ង និងប្រទេសហូឡង់
  • ផ្កាហប់ (Hops) ត្រូវបានជ្រើសរើសយ៉ាងល្អិតល្អន់បំផុតពីប្រទេសអាឡឺម៉ង អាមេរិក និងឆេកូស្លូវ៉ាហ្គី
  • ដំបែ (Yeast) ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់បំផុតពីប្រទេស បែលហ្សិក
  • ទឹក (Water) ត្រូវបានឆ្លងកាត់ការចំរោះ ដែលមាន PH ល្អ មុននិងយកទៅផលិតស្រាបៀ

ដោយយោងទៅលើវត្ថុធាតុដើមដ៏ល្អឥតខ្ចោះ និងផលិតដោយអ្នកជំនាញដែលមានពិសោធន៍ និងឆ្លងកាត់សាលា VLB ផ្នែក (Brew Master) នៃទីក្រុងបែកឡាំង ប្រទេសអាឡឺម៉ង  ទើបធ្វើឲ្យស្រាបៀស្រស់ហ្វាយមែន មានរស់ជាតិឆ្ញុយឆ្ញាញ់មិនអាចបំភ្លេចបានរបស់អ្នកទទួលទាន ។

ស្រាបៀរស្រស់ 5men មាន 3 រសជាតិគឺ៖

1. Gold princess (Acl 4.5%)

2. Special Emperor (Acl 5%)

3. Black Queen (Acl 6%)

លក្ខណៈពិសេសរបស់ស្រាបៀស្រស់ហ្វាយមែន ៖

  • រស់ជាតិស្រាលស្រទន់
  • ក្លិនក្រអូបឆ្ញុយឆ្ញាញ់ជាប់ដោយក្លិនស្រូវសាលី និងផ្កាហប់
  • មិនឈឺក្បាល មិនរលាក់បំពង់ក ក្រោយពីបានទទួលទាន
  • ជាប្រភេទស្រាបៀ អហ្គានិច
  • មានសារធាតុហ្វាយបឺច្រើនក្នុងការជួយរំលាយអារហារ។

 

ទំនាក់ទំនង និង ទីតាំង

លេខទូរស័ព្ទ៖ 012/087 333 749

telegram: 5MEN Fresh Beer Restaurant

Facebook: 5Men

ទីតាំងភោជនីយដ្ឋាន៖ #49-51 ផ្លូវ 596 ខណ្ឌទួលគោក រាជធានីភ្នំពេញ

Google Map: https://maps.app.goo.gl/KngboaZXsAgP7yTeA?g_st=ic

 

បរិយាកាស និងរសជាតិដ៏ស្រទន់នៃ ស្រាបៀរស្រស់ ហ្វាយមែន ធ្វើឲ្យអាហារគ្រប់មុខកាន់តែមានរសជាតិឆ្ងាញ់។

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មី “5Men” បន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram