បុគ្គលិកឆ្នើមប្រចាំត្រីមាសទី៣ នៃការិយាល័យផ្នែកបច្ចេកទេសបង្កើនការលក់
កាលពីថ្ងៃថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន CheckinMe បច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ផ្នែកបច្ចេកវិទ្យាគ្រប់គ្រងធនធានមនុស្សមានសេចក្តីសោមនស្សរីករាយក្នុងការប្រារព្ធកម្មវិធីប្រជុំបូកសរុបរបាយការណ៍ និងការអបអរសាទរបុគ្គលិកឆ្នើមប្រចាំត្រីមាសទី៣។
![]()
លោក ចេត បញ្ញា មានតួនាទីជាអ្នកជំនាញបង្កើនការលក់ បានបង្ហាញភាពលេចធ្លោតាមរយៈការគោរពវិន័យយ៉ាងខ្ជាប់ខ្ជួន ភាពមានទំនួលខុសត្រូវលើកិច្ចការងារប្រចាំ និងភាពសាមគ្គីជាមួយក្រុមការងារសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើនជូនដល់ស្ថាប័នដែលជាកត្តាជំរុញឲ្យលោកទទួលបានជ័យលាភីបុគ្គលិកឆ្នើមប្រចាំការិយាល័យផ្នែកបច្ចេកទេសបង្កើនការលក់ នៅក្នុងត្រីមាសទី៣នេះ។
![]()
ការទទួលស្គាល់សមិទ្ធិផលរបស់បុគ្គលិកដែលខិតខំប្រឹងប្រែង ជាផ្នែកស្នូលនៃវប្បធម៌របស់ក្រុមហ៊ុនទាំងមូល។ ថ្នាក់ដឹកនាំ CheckinMe ពិតជាមានមោទនភាពយ៉ាងក្រៃលែង និងប្តេជ្ញាចិត្តចូលរួមក្នុងការជំរុញបរិយាកាសការងារឲ្យល្អប្រសើរ ផ្ដល់ឱកាសក្នុងការអភិវឌ្ឍសមត្ថភាពកាន់តែខ្ពស់ និងបន្ដការរីកចម្រើនជាមួយគ្នាជានិរន្ដរ៍ទៅ។
![]()
![]()
![]()
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch
