• Thursday, 22 May 2025

អបអរសាទរម្ចាស់ពានរង្វាន់ Special Award ប្រចាំឆ្នាំ2024

អបអរសាទរម្ចាស់ពានរង្វាន់ Special Award ប្រចាំឆ្នាំ2024

 

កាលពីថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន CheckinMe ដែលជាប្រព័ន្ធស្កេន QR កូដស្កេនវត្តមានបុគ្គលិកឈានមុខគេនៅកម្ពុជាបានប្រារព្ធកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ២០២៤ ដើម្បីអបអរសាទរសមិទ្ធផលដ៏វិសេសវិសាល និងការលើកទឹកចិត្តដល់ភាពស្មោះត្រង់ ការខិតខំអស់ពីកម្លាំងកាយចិត្តរបស់បុគ្គលិកឆ្នើមដែលមានការចូលរួមពីវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ្ញាបណ្ឌិត យ៉ូ សាម៉េត  ប្រធានគណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិក (APC) នៃកម្ពុជា, ថ្នាក់ដឹកនាំ និងសមាជិកច្រើនរូប។

 

 

នៅក្នុងក្រុមហ៊ុន CheckinMe ប្រជុំដោយបុគ្គលិកដែលមានទេពកោសល្យជាច្រើនរួបដែលមានទំនួលខុសត្រូវផ្សេងៗគ្នាទៅលើផ្នែករៀងៗខ្លួន។ ក្រៅពីទំនួលខុសត្រូវលើការងារ វិន័យរបស់បុគ្គលិកក៏ពិតជាសំខាន់ដូចគ្នា ទន្ទឹមជាមួយនឹងទឹកចិត្តចេះជួយយកអាសារគ្នាទៅវិញទៅមក។ ចំណែកឯលោក ប៊ុន សុធី វិញ មានតួនាទីជាអ្នកបណ្ដុះបណ្ដាលអតិថិជន តែងតែបំពេញកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួនបានដោយល្អ សម្រេចបានលទ្ធផលជាបន្ដបន្ទាប់រហូតមក។ លើសពីនេះលោកតែងតែជួយក្រុមការងារគ្រប់នាយកដ្ឋានឥតឈប់ឈរ មិនប្រកាន់ការងារ និងតែងតែចំណាយពេលវេលាផ្ទាល់ខ្លួន ដើម្បីជួយអភិវឌ្ឍក្រុមហ៊ុនដែលលើសពីអ្វីដែលថ្នាក់ដឹកនាំបានរពឹងទុក។

 

 

ការខិតខំកន្លងមករបស់លោកបានផ្ដល់សមិទ្ធផលមកវិញ ដោយការក្លាយជាម្ចាស់ពានរង្វាន់ Special Awardee ប្រចាំឆ្នាំ២០២៤ ដែលបានប្រគល់ដោយលោក លី ឡុង Chairman នៃក្រុមហ៊ុន CheckinMe ក្នុងគោលបំណងបង្ហាញពីការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ពីទៅកាន់លោកដែលបានខិតខំយ៉ាងសកម្មបំផុតក្នុងរយៈពេលពេញ១ឆ្នាំនេះ។ រង្វាន់នេះប្រៀបបានជាកត្តាជំរុញមួយដល់បុគ្គលិកគ្រប់រូបប្រកាន់ខ្ជាប់នូវវិន័យល្អ គោរពពេលវេលា ការរក្សានូវទំនួលខុសត្រូវខ្ពស់ក្នុងការងារ និងការដាក់ខ្លួនស្មោះស្ម័គ្រជួយការងារគ្នាទៅវិញទៅមក ខិតខំសម្រេចនូវលទ្ធផលរួម និងអភិវឌ្ឃចំណេះជំនាញរបស់ខ្លួនឲ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីអាចក្លាយខ្លួនជាម្ចាស់ពានរង្វាន់បុគ្គលិកឆ្នើមនៅឆ្នាំថ្មីឆ្នាំ២០២៥ខាងមុខនេះ។

 

 

 

 

 

សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷

លេខទូរស័ឌ្ទ: 061610455  ឬ 069665533

Website: www.checkinme.app

Facebook: CheckinMeKH

Telegram: kolyaneykuch

 

telegram

សូមរង់ចាំស្ដាប់ និងទស្សនាការចែករំលែកពីបទពិសោធន៍នានារបស់ធុរកិច្ចថ្មីបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈហ្វេសបុកផេករបស់  Papa Cambodia News   

 

telegram