អបអរសាទរម្ចាស់ពានរង្វាន់ Best Attendance Award ប្រចាំឆ្នាំ 2024

កាលពីថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុន CheckinMe ដែលជាប្រព័ន្ធស្កេន QR កូដស្កេនវត្តមានបុគ្គលិកឈានមុខគេនៅកម្ពុជាបានប្រារព្ធកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ២០២៤ ដើម្បីអបអរសាទរសមិទ្ធផលដ៏វិសេសវិសាល និងការលើកទឹកចិត្តដល់ភាពស្មោះត្រង់ ការខិតខំអស់ពីកម្លាំងកាយចិត្តរបស់បុគ្គលិកឆ្នើមដែលមានការចូលរួមពីវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ្ញាបណ្ឌិត យ៉ូ សាម៉េត ប្រធានគណៈកម្មាធិការអាស៊ីប៉ាស៊ីហ្វិក (APC) នៃកម្ពុជា, ថ្នាក់ដឹកនាំ និងសមាជិកច្រើនរូប។
នៅក្នុងក្រុមហ៊ុន CheckinMe ប្រជុំដោយបុគ្គលិកដែលមានទេពកោសល្យជាច្រើនរួបដែលមានទំនួលខុសត្រូវផ្សេងៗគ្នាទៅលើផ្នែករៀងៗខ្លួន។ ក្រៅពីទំនួលខុសត្រូវលើការងារ វិន័យរបស់បុគ្គលិកក៏ពិតជាសំខាន់ដូចគ្នា ទន្ទឹមជាមួយនឹងទឹកចិត្តចេះជួយយកអាសារគ្នាទៅវិញទៅមក។ ចំណែកឯកញ្ញា គីម ស្រីអូន វិញ មានតួនាទីជាអ្នកគ្រប់គ្រងអតិថិជន បានបំពេញកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួនលើការងារ ព្រមទាំងមានវិន័យល្អខ្ជាប់ខ្ជួនបំផុតលើការគោរពវេលា និងការប្រើប្រាស់ច្បាប់សម្រាកយ៉ាងល្អិតល្អន់បំផុត។
ការខិតខំកន្លងមករបស់កញ្ញាបានផ្ដល់សមិទ្ធផលមកវិញ ដោយការក្លាយជាម្ចាស់ពានរង្វាន់ Best Attendance Awardee ប្រចាំឆ្នាំ២០២៤ ដែលបានប្រគល់ដោយលោក លី ឡុង Chairman នៃក្រុមហ៊ុន CheckinMe ក្នុងគោលបំណងបង្ហាញពីការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ពីទៅកាន់កញ្ញាដែលបានខិតខំយ៉ាងសកម្មបំផុតក្នុងរយៈពេលពេញ១ឆ្នាំនេះ។ រង្វាន់នេះប្រៀបបានជាកត្តាជំរុញមួយដល់បុគ្គលិកគ្រប់រូបប្រកាន់ខ្ជាប់នូវវិន័យល្អ គោរពពេលវេលា ការរក្សានូវទំនួលខុសត្រូវខ្ពស់ក្នុងការងារ និងការដាក់ខ្លួនស្មោះស្ម័គ្រជួយការងារគ្នាទៅវិញទៅមក ខិតខំសម្រេចនូវលទ្ធផលរួម និងអភិវឌ្ឃចំណេះជំនាញរបស់ខ្លួនឲ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីអាចក្លាយខ្លួនជាម្ចាស់ពានរង្វាន់បុគ្គលិកឆ្នើមនៅឆ្នាំថ្មីឆ្នាំ២០២៥ខាងមុខនេះ។
សម្រាប់ព័ត៍មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ÷
លេខទូរស័ឌ្ទ: 061610455 ឬ 069665533
Website: www.checkinme.app
Facebook: CheckinMeKH
Telegram: kolyaneykuch